Connect with us

KPT+

ប្រភេទ​តារានិករ មួយ​ណា​ជា​ចរិក​លក្ខណៈ​របស់​អ្នក?

បានផុស

នៅ

១. Aquarius (២០ មករា- ១៨ កុម្ភៈ)

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តារានិករ​នេះជា​មនុស្ស​ដែល​ឲ្យ​តម្លៃ​ទៅ​លើ​អ្នកដទៃ​ ស្រលាញ់​ជីវិតសត្វ​ ធម្មជាតិ​ និង​បរិស្ថាន។ ​ជាមនុស្ស​ដែល​មាន​គុណធម៌​ និង​មាន​ចក្ខុ​វិស័យ​​ខ្ពស់​​ ព្រម​លះ​បង់​ថវិកា​ដើម្បី​បុព្វហេតុ​ផ្សេងៗ។ គេ​ជា​មនុស្ស​ដែល​ចូល​ចិត្ត​បង្កើត​មិត្តភក្តិ​ជាពិសេស​និង​មាន​គំនិត​ក្នុង​ការ​ជួយ​ដោះ​ស្រាយ​បញ្ហា​ផ្សេងៗ​របស់​អ្នកដទៃ​នៅ​ពេល​ដែល​គេ​ត្រូវការ​ជំនួយ។

២. Pisces (១៩ កុម្ភៈ- ២០ មីនា)

​​តារានិករ​នេះវិញ​គឺ​ជាមនុស្ស​ដែលជួយ​អ្នក​ណា​ហើយ​មិន​រំពឹង​ការ​តប​ស្នង​ពីអ្នក​នោះ​វិញ​ឡើយ​។ ជា​មនុស្ស​ដែល​មាន​សមត្ថភាព​ មាន​គំនិត​ច្នៃ​ប្រឌិត​ និង​ចូលចិត្ត​ចុះ​ជួយ​សង្គម​ ជា​ពិសេស​បង្កើត​កម្មវិធី​សប្បុរសធម៌​។

៣. Aries (​២១ មីនា- ២០ មេសា)

ភាព​ខ្លាំង​របស់​តារានិករ​នេះ​គឺ​ការ​ប្តេជ្ញា​​ចិត្ត​ មាន​គំនិត​ក្នុង​ការ​តាំង​ចិត្ត​និង​សេច​ក្តី​ក្លាហាន​ក្នុង​ការដឹកនាំ​។​ មាន​គំនិត​សប្បុរធម៌​ ប៉ុន្តែ​ក៏​មាន​មហិច្ឆតា​ធំបងដែរ។

៤. Taurus (២១ មេសា- ២១ ឧសភា)

តារានិករ​នេះ​មាន​ការ​តាំងចិត្ត​និង​ព្យាយាម​ប្រឹង​ប្រែង​ដើម្បី​បាន​របស់​ដែល​ខ្លួន​ចង់​បាន​។​​ ពេល​ខ្លះ​តារានិករ​នេះ​ក៏​លួច​ខ្ជិល​ ប៉ុន្តែ​មិត្តភក្តិ​និង​គ្រួសារ​អាច​ពឹង​ពាក់​លើ​គេ​បាន​។​នៅ​ពេល​ដែល​គេ​ធ្លាក់​ចូល​ទៅ​ក្នុង​បញ្ហា​មួយ​ ​គេ​គិត​យ៉ាង​ល្អិតល្អន់​មុន​នឹង​ចាប់​ផ្តើម​ដោះ​ស្រាយ​បញ្ហា​នោះ​ដោយ​ជោគជ័យ​។ តារានិករ​រូប​នេះ​ជា​មនុស្ស​ដែល​មាន​ចិត្ត​ស្មោះ​ត្រង់។

៥. Gemini (២២ ឧសភា -២១ មិថុនា)

តារានិករ​រូប​នេះ​ជា​មនុស្ស​ដែល​មាន​បេះដូង​បរិសុទ្ធ​ ស្មោះត្រង់​ ចូលចិត្ត​សប្បុរសធម៌ ​និង​មាន​មនសិការ​ជួយ​សង្គម​ជាតិ។ ជា​មនុស្ស​ដែល​មាន​ចិត្ត​ទូលាយ​និង​ខ្វាយខ្វល់​ពី​ជីវិត​សត្វ​ក៏ដូចជា​បរិស្ថាន​ និង​អ្នក​ដែល​ត្រូវ​ការ​ជំនួយពីគេ​។ គេក៏​អាច​ដោះស្រាយ​រឿង​ជា​ច្រើន​បាន​ក្នុង​ពេល​តែមួយ​ ប៉ុន្តែ​ក៏ត្រូវ​តែ​ប្រយ័ត្ន​ដែរ​ថា​វា​ត្រឹមត្រូវ​​ដែរ​ឬ​អត់​។

៦. Cancer (២២ មិថុនា- ២៣ កក្កដា)

តារានិករ​រូប​នេះ​ជា​បុគ្គល​ដែល​ខ្វល់​ខ្វាយ​ពី​មនុស្ស​ សត្វក្នុង​ពិភពលោក​ ហើយគេ​នឹង​មិន​អត់​ទោស​ឲ្យ​ខ្លួន​ឯង​ជា​ដាច់​ខាត ​បើ​សិន​ជា​មិន​បាន​ជួយ​អ្វី​ទៅកាន់​ពិភពលោក​ដែល​ត្រូវការ​ជំនួយ​។ ដោយសារតែ​តារានិករ​រូប​នេះ​ស្វែង​យល់​ថា​ជីវិត​ពិតជា​ពិបាក​ណាស់​ដូចនេះ​គេព្យាយាម​ជួយ​ទៅតាម​លទ្ធភាព​ដែល​គេអាច​ធ្វើបាន។​ និយាយ​រួម​តារានិករ​រូបនេះ​គិត​ពីអ្នកដទៃ​ជា​ជាង​គិត​ពីខ្លួនឯង​។

៧.​​​ Leo ( ២៤ កក្កដា- ២៣ សីហា)

តារានិករ​រូបនេះ​មានភាព​ជាមេដឹក​នាំយ៉ាង​ល្អ និងរមែងតាំង​ខ្លួន​ជា​មនុស្ស​កណ្តាល​ ពោល​គឺ​មិន​ចង់​ចាញ់ ​មិន​ចង់​ឈ្នះ​។​ប៉ុន្តែគេជា​មនុស្ស​ដែល​មាន​មហិច្ឆតា ​​មូលហេតុនេះហើយធ្វើឲ្យ​គេ​ទទួល​បាន​ជោគជ័យ​នូវ​អ្វី​ដែល​គេបាន​រំពឹង​ទុក​។ គេ​តែងមានឥទ្ធិពល​លើអ្នកដទៃ និង​ទទួលបានការ​កោត​សរសើរ​ពី​សំណាក់​មនុស្ស​ជុំវិញ​ខ្លួន​។

៨. Vigo ( ២៤ សីហា- ២៣ កញ្ញា)

តារានិករ​រូប​នេះ​ជា​មនុស្ស​ចូលចិត្ត​ជួយ​ ព្រម​ទាំង​មាន​ទេពកោសល្យ​ក្នុង​ការ​ដោះស្រាយ​រឿងអាក្រក់​ទៅ​ជា​ល្អ​ប្រសើរ​។គេ​គឺ​ជា​មនុស្ស​ដែល​បោះ​ដៃទៅ​កាន់​មនុស្ស​ដែល​ត្រូវ​ការ​ជំនួយ​ គេ​ព្យាយាម​ជួយ​អ្នក​នោះ​ឲ្យ​អស់​ពី​សម្ថភាព​តាម​ដែល​អាច​ធ្វើបាន​។ តារា​និករ​នេះ​ចូលចិត្ត​សត្វចិញ្ចឹម​។

៩. Libra (២៤ កញ្ញា- ២៣ តុលា)

រឿង​ដែល​តារានិករ​រូបនេះ​មិនអាច​នៅ​ស្ងៀម​បាន​គឺ​រឿង​អយុត្តិធម៌​។ នៅ​ពេល​ដែល​មាន​រឿង​អយុត្តិធម៌​គេ​តែង​តែ​ចូលខ្លួន​ទៅ​ជួយ​តវ៉ា​ទាមទារ​រក​ភាព​យុត្តិធម៌​ឲ្យ​បុគ្គល​នោះ​វិញ​ ហើយគេរមែង​ជឿជាក់​នូវ​អ្វី​ដែល​គេ​ធ្វើ​គឺ​ត្រឹមត្រូវ​។

១០. Scorpio (២៤ តុលា- ២២ វិច្ឆិកា)

តារានិករ​រូបនេះវិញ​​ចូលចិត្ត​ស្វែង​យល់​ពី​ចិត្ត​មនុស្ស ​ហើយ​ក៏​ក្លាយ​ទៅ​ជា​អ្នក​ជំនាញ​ខាង​វិភាគចិត្ត​របស់​មនុស្ស​។​ ជា​មនុស្ស​ដែល​ពូកែ​ជជីក​សួរ​រកការពិត​នៅពេល​ដែល​នរណា​ម្នាក់​ព្យាយាម​កុហកឬ​លាក់បាំង​។​ បើ​សិន​គេ​ជា​ប៉ូ​លីស​វិញ​ច្បាស់ណាស់​ថា បើ​សិន​ជន​ឧក្រិដ្ឋ​ព្យាយាម​លាក់​អាថ៌កំបាំង​យ៉ាង​ណា ​ក៏​មិនអាច​រួចផុត​ពី​​ការ​ស៊ើបអង្កេត​របស់​គេ​បាន​ទដែរ។ ភាព​ខ្លាំង​របស់​តារានិករ​រូប​នេះ​គឺ​មាន​ការ​ប្តេជ្ញា​ចិត្ត​ខ្ពស់ ​​រួម​ទាំង​គោល​ដៅ​ជាក់​លាក់​និង​ការ​លើក​ទឹក​ចិត្ត​។​ តារានិករ​រូបនេះ​ក៏​ចូលចិត្ត​ការពារ​មនុស្សសត្វ​និងបរិស្ថាន​ផងដែរ​។

១១. Sagittaurus (២៣ វិច្ឆិកា- ២២ ធ្នូ)

តារានិករ​រូបនេះ​ជា​មនុស្ស​សប្បុរស​ ចូលចិត្តធ្វើ​ដំណើរ​ផ្សងព្រេង​ និង​ស្វែង​យល់​អំពី​ចំណេះ​ដឹង​ថ្មីៗ​។​ គេ​មាន​សមត្ថភាព​ក្នុង​ការទំនាក់ទំនង​ជាមួយ​មនុស្សថ្មី​និង​ប្លែក​មុខបានភ្លាមៗ​ ព្រោះតែគេមាន​ជំនាញខាង​ទំនាក់ទំនង​។​ តារានិក​រូបនេះកើតមក​គឺដើម្បីដឹកនាំ​មនុស្សឲ្យ​ចូលរួមធ្វើ​រឿងល្អៗ​ ព្រមទាំង​ជម្រុញ​មនុស្ស​ឲ្យ​​យល់​ដឹង​ និង​ដោះ​ស្រាយបញ្ហា​ដែល​កើត​មាន​ដោយ​ប្រើ​បេះដូងស្រប​ជាមួយ​សតិបញ្ញា​។

១២. Capricorn (២៣ ធ្នូ- ១៩ មករា)

ចំណុច​ខ្លាំង​របស់​តារានិករ​រូបនេះ​គឺ​ឆន្ទៈ​មោះមុត​ក្នុង​ការ​ប្តេជ្ញា​ចិត្ត​ដើម្បី​ទទួល​បាន​ជោគជ័យ​។​ គេ​គិត​ថា​ជីវិត​មិនមែន​កំណត់​ដោយ​មាត់​អ្នកណា​នោះ​ទេ​ សំខាន់​គឺ​យើង​ខ្លួនឯង​ ហេតុនេះ​គេ​មិន​ដែល​ខ្លាច​ពាក្យ​ថា ​បរាជ័យ​នោះ​ទេ​។​ គេមាន​មហិច្ឆតា​ក្នុង​ការ​ធ្វើ​ឲ្យ​ខ្លួន​គេ​ល្បីល្បាញ​និង​មានប្រាក់​ហូរ​ចូល​ជា​ច្រើន​។​ អ្វីពិសេស​តារានិករ​រូបនេះ​ក៏មានចិត្ត​ល្អ​បរិសុទ្ធ​ក្នុង​ការ​ជួយ​ដល់​មនុស្ស​ទី​ទាល់​ក្រ​ផងដែរ​។

ប្រែសម្រួល៖ មួង ពិសី

ចុចអាន៖ វិធីជ្រើសរើសអំណោយដ៏ល្អសម្រាប់តារានិករទាំង១២

ចុចអាន៖ មក​មើល​ចំណុចខ្សោយ​តារានិករទាំង១២ ហេតុអ្វី​ពួកគេ​ឧស្សាហ៍​កើតទុក្ខ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ១ នាទី មុន

តួឯករឿង “កូនពស់កេងកង” ទទួលមរណភាពភាពយប់មិញ ក្រោយរងជំងឺសើស្បែក​​ធ្ងន់ធ្ងរអស់ ៥ ឆ្នាំ

ព័ត៌មានជាតិ៨ នាទី មុន

មន្ត្រីជាន់ខ្ពស់ការងារ អំពាវនាវកម្មកររោងចក្រស្បែកជើងរងគ្រោះអគ្គិភ័យ រក្សាភាពស្ងប់ស្ងាត់ រង់ចាំការដោះស្រាយពីរោងចក្រ

សន្តិសុខសង្គម៩ នាទី មុន

ប្រទះឃើញសពបុរសម្នាក់ក្នុងវ៉ាលី សមត្ថកិច្ចសន្និដ្ឋានថា ជាករណីឃាតកម្ម

ព័ត៌មានជាតិ១២ នាទី មុន

ត្រឹមមួយថ្ងៃ នគរបាលក្រសួងមហាផ្ទៃបង្ក្រាបបទល្មើសគ្រឿងញៀន ២១ករណី ឃាត់ខ្លួនមនុស្ស ៥៣នាក់

ជីវិតកម្សាន្ដ៣៩ នាទី មុន

លោក គួច ខេវិន ៖ ពិធីករ-ពិធីការិនី មានតួនាទីសំខាន់ក្នុងការបង្ហាញអត្តសញ្ញាណថ្លៃថ្នូរ​ជាតិសាសន៍ខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម