KPT+
ទំនាក់ទំនងពោរពេញដោយការកុហក ចុងក្រោយ នឹងទទួលបានបែបនេះក្នុងជីវិត
ការមានទំនាក់ទំនងល្អជាមួយដៃគូរបស់អ្នក មិនមែនជារឿងងាយស្រួលនោះទេ។ ពេលខ្លះមានរឿងជាច្រើន ដែលត្រូវត្រៀមខ្លួនប្រឈមមុខ រួមទាំងរឿងអាក្រក់ផងដែរ។
ចំនុចសំខាន់មួយនៃទំនាក់ទំនងមិនល្អ ជារឿយៗត្រូវបានកំណត់លក្ខណៈដោយទំនាក់ទំនង ដែលពោរពេញទៅដោយការកុហក។ យ៉ាងណាមិញ ដើម្បីចៀសវាងបញ្ហានេះ អ្នកត្រូវតែយល់ពីសញ្ញាដំបូង នៅពេលដែលទំនាក់ទំនងពោរពេញទៅដោយការកុហក។
១ អារម្មណ៍នៃការជឿទុកចិត្តត្រូវបានបាត់បង់

ការជឿទុកចិត្តគឺជាដើមទុន ជាមូលដ្ឋានធំក្នុងការកសាងទំនាក់ទំនងដែលមានសុខភាពល្អ និងរក្សាបានគង់វង្សជានិរន្តរ។ ការទុកចិត្តប្រៀបដូចជាគ្រឹះមួយ ដែលធ្វើឲ្យទំនាក់ទំនងកាន់តែរឹងមាំ ហើយមិនងាយរង្គោះរង្គើផងដែរ។ ប៉ុន្តែប្រសិនបើទំនាក់ទំនងរបស់អ្នកជាមួយដៃគូពោរពេញទៅដោយការកុហក។ វាអាចទៅរួចដែលថា ការទុកចិត្តគ្នានឹងរលាយបាត់ ហើយត្រូវបានជំនួសដោយការកុហកគ្នា។
២ ទំនាក់ទំនងចាប់ផ្ដើមមានអារម្មណ៍ណាយពីគ្នា
ប្រសិនបើទំនាក់ទំនងរបស់អ្នកទាំងពីរ ពោរពេញទៅដោយការកុហក មិនថារឿងកាក់ល្អិត នោះនឹងបណ្ដាលឲ្យភាគីម្ខាងៗមានអារម្មណ៍ផ្ទាល់ខ្លួនឡើងមក។ ជាពិសេស នេះហើយជាអ្វីដែលធ្វើឲ្យទំនាក់ទំនងចាប់ផ្ដើមមានអារម្មណ៍ណាយចិត្តពីគ្នា បើដូច្នេះមែន វានឹងពិបាកក្នុងការបន្តទំនាក់ទំនងប្រកបដោយសុខភាពល្អណាស់។
៣ ពិបាកក្នុងការបែងចែករវាងរឿងស្មោះត្រង់ និងរឿងកុហក

គ្មាននរណាម្នាក់ចង់កុហកទេ ប៉ុន្តែការកុហកនឹងធ្វើឲ្យដៃគូលែងទុកចិត្តអ្នកទៀតហើយ។ បញ្ហានេះនឹងបណ្ដាលឲ្យអារម្មណ៍ប្រែជាច្របូកច្របល់ ពេលមានទំនាក់ទំនងបែបនេះ។ តាមពិត មិនមែនជាញឹកញាប់ទេ ដែលពួកគេនឹងពិបាកបែងចែករវាងរឿងស្មោះត្រង់ និងការកុហក។ វានឹងបណ្តាលឲ្យមានភាពមិនស្រួល នៅក្នុងទំនាក់ទំនងដោយស្វ័យប្រវត្ត។
៤ មិនអាចមើលឃើញ ភាពច្បាស់លាស់នៃទំនាក់ទំនង
អ្នកប្រាកដជារំពឹងថានឹងមានទំនាក់ទំនងច្បាស់លាស់ជាមួយអនាគត។ ប៉ុន្តែ មិនមែនគូស្វាមីភរិយាទាំងអស់អាចដឹងរឿងនេះដោយប្រយ័ត្នប្រយែងនោះទេ។ ទំនាក់ទំនងដែលផ្អែកលើការភូតភរ ជាបន្តបន្ទាប់នឹងបង្កឲ្យមានអារម្មណ៍ច្របូកច្របល់។ នេះក៏នឹងធ្វើឲ្យអនាគតនៃទំនាក់ទំនង ដែលទាក់ទងគ្នាមិនច្បាស់លាស់ឡើងមក។
៥ ការផ្ដល់ឲ្យគ្នាទៅវិញទៅមក មិនមែនជាអាទិភាពទៀតទេ
នៅពេលដែលអ្នកមានទំនាក់ទំនងជាមួយដៃគូរបស់អ្នក អ្នកហាក់ដូចជាកំពុងព្យាយាមផ្ដល់អាទិភាពដល់គ្នាទៅវិញទៅមក។ បើបែបនេះមែននោះ ប្រាកដជាមិនមានចិត្តចង់កុហកឡើយ។ ប៉ុន្តែ នៅពេលដែលការផ្ដល់ឲ្យគ្នាទៅវិញទៅមកលែងជាអាទិភាព វានឹងងាយស្រួលក្នុងការបញ្ចូលការកុហកបានដោយងាយវិញ។ ប្រសិនបើករណីនេះកើតឡើងហើយ នោះទំនាក់ទំនងរវាងភាគី នឹងច្បាស់ជាមិនដំណើរការល្អទៀតទេ។

ទោះបីយ៉ាងណាក៏ដោយ ចូរចាំទុកថា ការភូតភរកុហកបោកប្រាស់ មិនបានបំពេញចិត្តយើងឲ្យសុខសាន្តសប្បាយ ឬធ្វើឲ្យទំនាក់ទំនងរវាងដៃគូមានសុខភាពល្អទេ។ ក្នុងនាមជាដៃគូ ជាមនុស្សដែលសម្រេចចិត្តថាកាន់ដៃដើរទៅមុខជាមួយគ្នាត្រូវតែស្មោះត្រង់និងភក្ដីភាព មនុស្សស្រលាញ់គ្នាគេនឹងព្រមទទួលយកភាពខ្វះខាតរវាងគ្នា ហើយប៉ះប៉ូវឡើងមក។ គេមិនបានបំពេញឲ្យតែម្ខាងៗ ឯម្នាក់ទៀតសុខ ម្នាក់ទៀតលំបាកនោះទេ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖អាកប្បកិរិយា ៥ នេះហើយ ជាមូលហេតុធ្វើឲ្យគូស្នេហ៍ឈានទៅបែកបាក់គ្នា
ចុចអាន៖៦ ចំណុច ត្រូវគិត និងរៀបចំក្នុងពិធីអាពាហ៍ពិពាហ៍ មុនមួយសប្តាហ៍

-
សន្តិសុខសង្គម២ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម១ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ១៨ ម៉ោង ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា