KPT+
ទើបអាយុ ២៣ឆ្នាំ កូនប្រុស Bill Gates បញ្ចប់អនុបណ្ឌិតជំនាញល្អមួយ ថែមទាំងចេះ ៣ភាសាយ៉ាងស្ទាត់
Rory John Gates កូនប្រុសតែមួយគត់របស់មហាសេដ្ឋី Bill Gates និងអតីតភរិយាអ្នកស្រី Melinda French Gates ជាបុរសមានកំណត់ត្រាសិក្សាគួរឱ្យសរសើរ ថែមទាំងចេះនិយាយ ៣ភាសាយ៉ាងស្ទាត់ជំនាញទៀតផង។
ថ្មីៗនេះ បងស្រីធំ Jennifer Gates បានបង្ហោះរូបថត ៣បងប្អូននៅលើបណ្តាញសង្គមរបស់នាង។ វាជារូបដែលនាងនិងប្អូនស្រីពៅបានចូលរួមក្នុងពិធីបញ្ចប់ការសិក្សារបស់ប្អូនប្រុសទី២ Rory Gates ។ ក្រៅពីអបអរសាទរដល់ប្អូនប្រុសតែមួយ នាងបញ្ជាក់ថា Rory បានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតពីសាកលវិទ្យាល័យ Chicago បន្ទាប់ពីសិក្សានៅទីនេះរយៈពេល ៤ឆ្នាំ។
ពីមុនមកគេដឹងថា Rory Gates ធ្លាប់សិក្សានៅសាលា Lakeside School ក្នុងទីក្រុង Seattle រដ្ឋវ៉ាស៊ីតោន ដូចឪពុក និងបងប្អូនស្រីរបស់គេដែរ។ បច្ចុប្បន្ន Rory ទទួលបានសញ្ញាបត្រផ្នែកវិទ្យាសាស្ត្រកុំព្យូទ័រ និងសេដ្ឋកិច្ចពីសាកលវិទ្យាល័យ Duke (North Carolina) ។ លើសពីនេះទៀត គេក៏ទទួលបានបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងធុរកិច្ច (MBA) ពីសាលាធុរកិច្ច Fuqua។ ជំនាញនេះត្រូវបានគេចាត់ទុកជាជំនាញមួយក្នុងចំណោមកម្មវិធី MBA ល្អបំផុតទាំង ១០ នៅលើពិភពលោក។
មិនត្រឹមតែមានប្រវត្តិអប់រំល្អនោះទេ Rory ក៏ស្ទាត់ជំនាញភាសាបរទេសក្រៅពីអង់គ្លេស ៣ទៀតរួមមាន អាល្លឺម៉ង់ អេស្ប៉ាញ និងអៀរឡង់។ លើសពីនេះ បុរសវ័យ ២៣ឆ្នាំនេះ ក៏មានទេពកោសល្យលើជំនាញមួយចំនួនទៀតដូចជា ការសរសេរកំណាព្យ ឬអានកំណាព្យ លេងល្បែងផ្គុំពាក្យ និងបើកយន្តហោះដោយផ្ទាល់ដៃរបស់គេផងដែរ។
ដោយសារប្រវត្តិគ្រួសារ ការអប់រំ បូករួមនឹងទេពកោសល្យ ជាមួយនឹងបុគ្គលិកលក្ខណៈឯករាជ្យ ព្រមទាំងភាពឆ្លាតវៃផងនោះ Rory Gates ត្រូវមនុស្សជាច្រើនទស្សន៍ទាយថា នឹងក្លាយជាប្រធានក្រុមហ៊ុន Microsoft ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ កើតក្នុងត្រកូលអភិជនមែនពិត កូនប្រុសតែមួយមហាសេដ្ឋី Bill Gates ប្រើជីវិតសាមញ្ញបំផុត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
បច្ចេកវិទ្យា២ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»