KPT+
គ្រប់គ្នាភ្ញាក់ផ្អើលខ្លាំង ក្រោយឃើញទូខោអាវមហាសេដ្ឋី Mark Zuckerberg
ថ្វីត្បិតតែ Mark Zuckerberg ជាបុគ្គលដែលមានប្រាក់ច្រើន និងជាប់ចំណាត់ថ្នាក់កំពូលលើពិភពលោក ជាមហាសេដ្ឋី ប៉ុន្តែអ្នកណាទៅដឹងថាស្ថាបនិក Facebook រូបនេះ បែរជានិយមស្លៀកពាក់ខោអាវសាមញ្ញៗទៅវិញ។
ជាក់ស្ដែងកាលពីពេលថ្មីៗនេះ លោកបានបង្ហោះរូបភាពមួយសន្លឹកតាមរយៈហ្វេសប៊ុកឯកជន ទាំងអស់សំណើចថា “ថ្ងៃដំបូងត្រឡប់មកវិញ តើខ្ញុំគួរស្លៀកអ្វី? “
តាមរូបភាពខាងលើ យើងអាចឃើញថា តុព្យួរខោអាវរបស់លោកលាតសន្ធឹងធំ ហើយសំខាន់បំផុតគឺពណ៌ខោអាវក្នុងទូគឺស្ទើរតែដូចគ្នា ដែលបង្ហាញថា វាងាយស្រួលជ្រើសរើស ព្រោះមិនបាច់គិតច្រើននាំសាំញាំ។
គួរបញ្ចាក់ដែរថា លោក Mark Zuckerberg គឺជានាយកប្រតិបត្តិវ័យក្មេងម្នាក់ទៀត ដែលមានស្ទីលស្លៀកពាក់សាមញ្ញបំផុត។ នាយកប្រតិបត្តិនេះ តែងតែពាក់អាវយឺតពណ៌ប្រផេះ ខោខូវប៊យ គូជាមួយស្បែកជើងប៉ាតា រហូតដល់ក្លាយជារចនាប័ទ្មផ្ទាល់ខ្លួនតែមួយគត់។ សំលៀកបំពាក់សាមញ្ញរបស់ Mark ស្រដៀងនឹងមហាសេដ្ឋី Apple លោក Steve Jobs ដែលតែងតែបង្ហាញខ្លួនក្នុងអាវយឺត និងខោខូវប៊យ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖អ្នកប្រដាល់ MMA ម្នាក់ ចង់វាយមុខលោក Mark Zuckerberg (មានវីដេអូ)
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Zhao Lusi ស្ទើតែក្លាយជាមនុស្សរុក្ខជាតិ មិនអាចឈរបាន និង បាត់បង់សមត្ថភាពនិយាយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ចរាចរណ៍១ សប្តាហ៍ ago
អ្នកដឹកជញ្ជូនម្ហូបអាហារម្នាក់ត្រូវរថយន្ដបុកស្លាប់ពេលជិះឆ្លងផ្លូវ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងយុត្តិធម៌ ផ្ទេរសំណុំរឿងព្រហ្មទណ្ឌលើលោក ផាត់ ហ៊ន ពីសាលាដំបូងខេត្តកំពង់ចាម ឱ្យមកសាលាដំបូងរាជធានីចាត់ការ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ប៉ូលិសខេត្តចាន់ថាបុរី ចាប់ខ្លួនជនសង្ស័យដែលភ្នាល់ Influencer ថៃ ឲ្យផឹកស្រាដល់ស្លាប់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ឆេះផ្ទះលក់ទូរស័ព្ទដៃ២ទីតាំងទាំងស្រុង ផ្អើលពលរដ្ឋជិតវត្តសន្សំកុសល