Connect with us

KPT+

អានរឿងនេះហើយ អ្នកនឹង​លែងកម្រោលទៅកាន់មនុស្សម្នា

បានផុស

នៅ

ហាង ឌីយ៉ា ជាហាង​ការ៉េមល្បីឈ្មោះមួយ ដែលមានភ្ញៀវបន្តកន្ទុយរង់ចាំ។ ដោយសារ​កាងារ​ហត់នឿយពេក នាង​ស្ទីណាដែលមានតួនាទី​ជា​អ្នករត់តុ​ហាក់​មាន​អារម្មណ៍មិនជា​ល្អប៉ុន្មាន​ឡើយ។

នាង​មាន​ភាពហត់នឿយនៅលើផ្ទៃមុខ ហើយ​ថែមទំាង​មាន​រាងកាយល្វើយ។

ពេលនោះ មាន​កុមារ​ម្នាក់​ស្លៀកពាក់មិនរៀបរយបង្ហាញ​ខ្លួន​​ចូលមកដល់ក្នុងហាង​។​

កាលៈទេសៈនេះនាងស្ទីណា​​មិនចង់ទទួលភ្ញៀវក្រីក្រ​ទេ​ តែនាង​អត់ធន​សួរទំាង​មុខមិនញញឹម៖

រូបតំណាង
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

«ចង់ញាំនៅហ្នឹងឬខ្ចប់»

កុមារអង្គុយចុះជាចម្លើយ​តប។ ​គេញញឹម​សួរនាងស្ទីណា​៖

‘តើការ៉េមសណ្តែកថ្លៃ​ប៉ុន្មាន?’

អ្នករត់តុឆ្លើយថា“ «៥០ សេន» ទំាងគិត​ហើយ​ថាក្មេងគ្មានប្រាក់់គ្រប់នោះទេ។

ក្មេងប្រុសតូចលូក​ដៃចូលក្នុង​ហោប៉ៅហើយយកកាក់តូចចេញមករាប់។

រាប់ហើយ​ក៏​ងើបមុខសួរទៀត​ថា ៖

«ចុះអាការ៉េមធម្មតាអត់សណ្តែកវិញ ថ្លៃប៉ុន្មាន?”

រូបតំណាង

ដោយសារមានភ្ញៀវខ្លះកំពុងរង់ចាំ ស្ទីណាឆ្លើយ​តបយ៉ាង​ទ្រគោះទៅកាន់ក្មេងក្រីក្រ៖

« ៣៥ សេន»

ក្មេងប្រុសតូចងក់ក្បាលឆ្លើយ៖

« ខ្ញុំយកអាធម្មតាបានហើយ! »

អ្នករត់តុបានយកការ៉េមមកហើយ​ដាក់វិក័យប័ត្រលើតុទំាង​មិនគួរសម​ រួចដើរចេញទៅបំពេញការងារ​បន្ថែម​។ ក្មេងប្រុសញាំ​ការ៉េមយ៉ាងរីករាយ​ធម្មតា រួចហើយ​គេ​បង់លុយឱ្យទុកចោល​លើតុ ហើយ​ក្រោក​ចេញ។

នៅពេលមកប្រមូលកែវ ស្ទីណាចាប់ផ្តើមជូតតុ ហើយបន្ទាប់អ្វីដែលនាងបានឃើញគឺ កាក់​៣៥សេន​លើវិក័យប័ត្រ និង១៥ កាក់ទៀតជាធីបសម្រាប់នាង​។

ចូរកុំប្រើអារម្មណ៍ផ្ទាល់ខ្លួន​របស់យើង​ទៅកាន់អ្នកដទៃ​ដែលគេមិនដឹងរឿង។ជួនកាល​យើងអាចនឹង​អៀនខ្មាស់ចំពោះទង្វើខ្លួនឯងបាន៕

ប្រែសម្រួល៖ ឡាហ្សូលី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម