KPT+
មកស្គាល់ពីជំងឺប្លែកមួយ ធ្វើឲ្យមនុស្សនៅមិនស្ងៀម
Tourette syndrome គឺជាជំងឺដែលបង្កឲ្យមនុស្សធ្វើកាយវិការ និងមានសំឡេងចម្លែកៗ ហើយពួកគេមិនអាចគ្រប់គ្រងខ្លួនឯងបាននោះទេ។ ចំពោះកាយវិការ និង សំឡេងនោះគេហៅថា ធីក Tic Attack ភាគច្រើនកើតលើក្រុមមនុស្សមានជំងឺ អូទីស្សឹម។
ជំងឺនេះចាប់ផ្ដើមធ្វើទុកនៅវ័យក្មេង ទោះជាយ៉ាងណាវានឹងប្រសើរឡើងទៅតាមអាយុ ប៉ុន្តែអាស្រ័យលើការគ្រប់គ្រងសុខភាពផ្លូវចិត្តខ្លួនឯងដែរ។ តារាចម្រៀង Billie Eilish ក៏ផ្ទុកជំងឹ Tourette នេះដែរ ហើយនាងមិនខ្វល់យកចិត្តទុកដាក់លើវាទេទើបជំងឺនោះមិនសូវធ្វើទុក្ខ។
មូលហេតុដែលបណ្ដាលឲ្យឈឺជំងឺ Tourette គឺមានកត្តាហ្សែន និងបរិស្ថានជុំវិញ គ្មានមេរោគចម្លងទេ។ រោគសញ្ញាជំងឺនេះងាយស្រួលចំណាំណាស់ព្រោះថាអ្នកជំងឺតែង កន្ត្រាក់ខ្លួន ងាកក្បាល ញាក់ស្មា បញ្ចេញសម្លេងប្លែកៗ ញាក់មុខញាក់មាត់ ហើយប៉ះពាល់ដល់សកម្មភាពរស់នៅរបស់អ្នកឈឺដូចជា ពិបាកបរិភោគ ពិបាកធ្វើម្ហូប ជាពិសេសមិនអាចបើកបរដូចមនុស្សទូទៅ។
អ្នកជំងឺអាចកាត់បន្ថយសកម្មភាពប្លែកៗដោយការបន្ធូរអារម្មណ៍ ឬទទួលអារម្មណ៍ថាធម្មតាគ្មានអ្នកសើចចំអក និយាយឲ្យស្រួលយល់គឺ នៅពេលមាននរណាម្នាក់មកចំអក មើលលើមើលក្រោម ស្អប់ខ្ពើមអ្នកជំងឺ រោគសញ្ញានោះនឹងកាន់តែរើឡើងមិនអាចគ្រប់គ្រងបានហេតុមកពីជំងឺនេះក៏ទាក់ទងនឹងផ្លូវចិត្តច្រើនដែរ។
យ៉ាងណាមិញ អ្នកមិនអាចព្យាបាលជំងឺ Tourette ទេ អ្នកគ្រាន់តែអាចធ្វើឲ្យវាធូរស្រាលប៉ុណ្ណោះហើយក៏គ្មានវ៉ាក់ស៊ាំងការពារដែរ សំណាងល្អវាមិនមែនជាជំងឹឆ្លង ដូច្នេះប្រសិនបើអ្នកជួបនរណាម្នាក់ដែលមានជំងឺនេះអ្វីដែលអ្នកអាចជួយបានគឺ អ្នកគប្បីធ្វើឲ្យគាត់មានអារម្មណ៍មិនតឹងតែង មិនធុញថប់ និងស៊ាំខ្លួនជាមួយអ្នកទើបគាត់មិនធ្វើទុក្ខងាយស្រួលគ្រប់គ្រងសកម្មភាព៕
ប្រែសម្រួល៖ វារី
ចុចអាន៖វិធីសាស្ត្របន្ធូរអារម្មណ៍ ទាំង ១០ ជួយអ្នកឱ្យគេងលក់ស្កប់ស្កល់
ចុចអាន៖កុំបណ្ដោយឲ្យហួសពេល គន្លឹះ ៥ នេះ ជួយយកឈ្នះលើការថប់បារម្ភបាន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋមួយនៅអាមេរិក ជួបភ្លៀងធ្លាក់ខ្លាំង «១០០០ឆ្នាំម្តង» បង្កជាទឹកជំនន់ធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ