Connect with us

KPT+

ប្រវត្តិមុនសុគតរបស់ព្រះអង្គម្ចាស់ Sheikh Khalifa ម្ចាស់ឈ្មោះអគារខ្ពស់បំផុតលើលោក

បានផុស

នៅ

មុនពេលសុគត ព្រះអង្គម្ចាស់ Sheikh Khalifa មានព្រះរាជជីវប្រវត្តិមិនធម្មតាឡើយ ទ្រង់ជាស្តេចដែលបានប្រែក្លាយវិបត្តិហិរញ្ញវត្ថុរបស់ប្រទេសទៅជាមហាអំណាចសេដ្ឋកិច្ចក្នុងតំបន់ ហើយគេបាន​លើក​​ព្រះ​នាម​របស់ទ្រង់យក​ទៅ​ដាក់​ឈ្មោះ​អគារ​ខ្ពស់​ជាង​គេបំផុត​ក្នុង​លោកថែមទៀតផង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មរណភាពរបស់ព្រះអង្គម្ចាស់ Sheikh Khalifa bin Zayed Al Nahyan ប្រធានាធិបតីនៃប្រទេសអារ៉ាប់រួម (UAE) និងជាអ្នកគ្រប់គ្រងទីក្រុងអាប៊ូដាប៊ី (Abu Dabi) នាថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២ គឺជាការបាត់បង់ឥស្សរជនឆ្នើមមួយរូបរបស់ពិភពលោក។ ទ្រង់​ជាមនុស្សតែម្នាក់​​ដែល​បានស្ដារអារ៉ាប់រួមពីវិបត្តិសេដ្ឋកិច្ចទៅជាមហាអំណាចសេដ្ឋកិច្ចក្នុងតំបន់ និងធ្វើឱ្យសេដ្ឋកិច្ចរបស់ប្រទេសប្រេងរីកចម្រើនជាទីបំផុត។ ទ្រង់ក៏ជាស្ដេចមួយអង្គដែលបានដឹកនាំមជ្ឈមណ្ឌលវប្បធម៌របស់អារ៉ាប់រួមឱ្យល្បីសុះសាយផងដែរ។ មិនតែប៉ុណ្នោះអង្គម្ចាស់ Sheikh Khalifa បានលើកស្ទួយស្ថាប័នអប់រំរដ្ឋអាប៊ូដាប៊ី ឱ្យក្លាយជាស្ថាប័នលំដាប់ពិភពលោក មានភាព​ទំនើបស្មើនឹងប្រទេសលោកខាងលិច និងកសាងទំនាក់ទំនងល្អជាមួយសហរដ្ឋអាមេរិក និងអ៊ីស្រាអែលទៀតផង។​ ជាពិសេសស្ដេចអង្គនេះ ជាប្រភពនៃឈ្មោះអគារខ្ពស់បំផុតក្នុងពិភពលោកគឺអគារ Burj Khalifa ។

ព្រះរាជជីវប្រវត្តិរបស់ស្ដេច Sheikh Khalifa និងអគារ Burj Khalifa

ព្រះអង្គម្ចាស់ Sheikh Khalifa bin Syed Al Nahyan គឺជាបុត្រាច្បងរបស់ស្ដេច Sheikh Zayed bin Sultan ដែលជាប្រធានាធិបតីទី១នៃប្រទេសអារ៉ាប់រួម ជាមួយ​នឹងមហេសី​ Al Nahyan Sheikh Hassa bint Mohammed Al Nahyan។ ទ្រង់ប្រសូត្រ ​នៅ​ថ្ងៃ​ទី៧ ខែ​កញ្ញា ឆ្នាំ១៩៤៨ និង​បាន​បញ្ចប់​ការ​សិក្សា​ពីសាលា Royal Military Academy Sandhurst។

នៅឆ្នាំ១៩៦៦ ក្រោយពេលព្រះបិតាក្លាយជាប្រធានាធិបតីអារ៉ាប់រួម ព្រះអង្គម្ចាស់ Sheikh Khalifa ត្រូវបានតែងតាំងជាអ្នកតំណាងឱ្យរដ្ឋអាប៊ូដាប៊ី នៅតំបន់ភាគខាងកើត។ លុះដល់ឆ្នាំ១៩៦៩ ទ្រង់ត្រូវបានគេថ្វាយព្រះនាមជាព្រះចៅនៃរដ្ឋអាប៊ូដាប៊ី បានចូលបម្រើការជារដ្ឋមន្ត្រីការពារជាតិនៃរដ្ឋនេះ។

រហូតដល់ឆ្នាំ២០០៤ អតីតប្រធានាធិបតីអារ៉ាប់រួមអង្គនេះ ទទួលតំណែងជាអ្នកគ្រប់គ្រងនៃរដ្ឋអាប៊ូដាប៊ីពេញលេញ និងត្រូវបានជ្រើសរើសជាប្រធានាធិបតីនៃប្រទេសអារ៉ាប់រួម បន្ទាប់ពីព្រះបិតាសុគត ហើយទ្រង់​បាន​ជាប់​ឆ្នោត​ជា​ប្រធានាធិបតីម្ដងទៀត ​ក្នុង​អាណត្តិ​ទី២ កាលពី​ឆ្នាំ​២០០៩។

ក្នុងនាមជាប្រធានាធិបតីនៃប្រទេសអារ៉ាប់រួម នៅអំឡុងវិបត្តិហិរញ្ញវត្ថុឆ្នាំ ២០០៧-២០០៨ ព្រះអង្គម្ចាស់អង្គនេះ បានផ្តល់ថវិកាសង្គ្រោះបន្ទាន់ជាច្រើនពាន់លានដុល្លារដល់ទីក្រុងឌូបៃ។ ដោយសារ​ព្រះ​​គុណដ៏លើសលុបរបស់ទ្រង់ចំពោះឌូបៃ គេបានថ្វាយកិត្តិយសដល់ទ្រង់ ​ដោយប្ដូរឈ្មោះអគារខ្ពស់ជាងគេលើពិភពលោកពី Burj Dubai ទៅជា Burj Khalifa រហូតមកដល់បច្ចុប្បន្ន។

ក្នុងឆ្នាំ២០១១ ព្រះអង្គបានជាប់ចំណាត់ថ្នាក់ជាស្តេចមានបំផុតទី៤ របស់ពិភពលោកដែលមានទ្រព្យសម្បត្តិប៉ាន់ស្មានចំនួន ១៥ពាន់លានដុល្លារ។ ក្នុងឆ្នាំ២០១៣ ព្រះអង្គបានទិញទូកកប៉ាល់ Azzam ដែលវែងជាងគេលើពិភពលោក មានប្រវែង ១៨០ម៉ែត្រ ក្នុងតម្លៃប្រហែល ៤០០-៦០០លានដុល្លារអាមេរិកឯណោះ។

នៅក្នុងឆ្នាំ២០១៤ រឿងមិនល្អបានកើតឡើងចំពោះព្រះអង្គម្ចាស់ Sheikh Khalifa ដោយទ្រង់ត្រូវបានធ្វើរោគវិនិច្ឆ័យឃើញមានជំងឺដាច់សរសៃឈាមខួរក្បាល។ ​ក្រោយ​ពី​ទទួល​​ការ​វះ​កាត់ ទ្រង់មានព្រះសុខភាពមិននឹងនរនោះទេ រហូតដល់ឆ្នាំ២០២២ ទ្រង់ក៏សោយទិវង្គតទៅ។

ដោយឡែកចំពោះ ជីវិតផ្ទាល់ខ្លួនវិញ ទ្រង់បានរៀបអភិសេកជាមួយព្រះមហេសី Shamzah bint Zuhay al-Mazroui ដោយមានបុត្រាមួយអង្គ និងបុត្រី ៨អង្គ៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ ម្ហូបប្រពៃណី ឌូបៃ ចម្អិនអូដ្ឋទាំងមូល ពួកអភិជនទើបមានឱកាសទទួលទាន

ចុចអាន៖ ប្រវត្តិស្នេហា Natasha ពីអ្នកបម្រើនៅសណ្ឋាគារ ក្លាយជាព្រះនាងម្ចាស់របស់ ឌូបៃ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២១ នាទីutes មុន

ស្នងការរាជធានី ៖ សមត្ថកិច្ច​ទាំង១៤ខណ្ឌ សូម​ជួយ​សម្រួល​ចរាចរណ៍​ទីតាំង​មមាញឹក ជា​ពិសេស​សាលារៀន​ដើម្បី​រំដោះ​ការ​កក់ស្ទះ

ព័ត៌មានអន្ដរជាតិ៤១ នាទីutes មុន

សំរាម១៥០០តោន​​អណ្តែត​តាមទឹកជំនន់​នៅ​ទន្លេ Ciliwung​ នៅ​​ឥណ្ឌូណេស៊ី

ព័ត៌មានអន្ដរជាតិ៤៥ នាទីutes មុន

​​សភាអ៊ុយក្រែន​ចេញ​មុខ​ស្នើ​សុំ ​ដូណាល់ ត្រាំបន្តជួយ និង​«​ចង់​នៅឯករាជ្យ»​

ព័ត៌មានជាតិ៤៨ នាទីutes មុន

អ្នកវិភាគ និងអ្នកឃ្លាំមើល៖ ការរិះគន់ច្បាប់ប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្មប្រព្រឹត្តក្នុងរបបខ្មែរក្រហម ជាការប្រមាថធ្ងន់ធ្ងរដល់អ្នកស្លាប់

ព័ត៌មានជាតិ១ ម៉ោង មុន

ខេត្តកំពង់ចាម​ នឹងរៀបចំព្រឹត្តិការណ៍បុណ្យឆ្នេរខ្សាច់លើកទី១ នៅរមណីយដ្ឋានឆ្នេរខ្សាច់​កោះប៉ែន

Sokha Hotels

ព័ត៌មានពេញនិយម