Connect with us

KPT+

ស្តង់ដារសម្រស់នៅ អ៊ីរ៉ង់ ស្ថិតនៅត្រង់មួយចំណុចគត់

បានផុស

នៅ

យោងតាមតាមស្ថិតិពី ​NCBI បានបង្ហាញថា អ៊ីរ៉ង់មានភាគរយវះកាត់ខ្ទង់ច្រមុះខ្ពស់បំផុតនៅលើពិភពលោក។ មូលហេតុដោយសារតែការវះកាត់ច្រមុះ ជាវិធីកែសម្ផស្សដ៏ពេញជាងគេ ដើម្បីទាក់ទាញភេទផ្ទុយ បង្កើនទំនុកចិត្តលើខ្លួនឯង ជាពិសេសជួយឱ្យស្រីៗឆាប់បានរៀបការ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងឆ្នាំ២០១៦ ស្ថិតិរាយការណ៍ថា មនុស្សហោចណាស់ ១៨០នាក់ក្នុងចំណោមប្រជាជន ១សែននាក់ បានទទួលការវះកាត់ច្រមុះរបស់ពួកគេជារៀងរាល់ឆ្នាំ ដើម្បីបំពេញតាមស្ដង់ដារសម្រស់ ហើយតួលេខនេះចេះកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។

នេះមិនមែនជារឿងគួរឱ្យភ្ញាក់ផ្អើលនោះទេ ព្រោះស្ត្រីនៅអ៊ីរ៉ង់មិនអាចបង្ហាញរាងកាយរបស់ខ្លួនដើម្បីទាក់ទាញបុរសឡើយ។ ដូច្នេះទើបបានជាស្រ្តីនៅប្រទេសនេះ ចំណាយពេលវេលាច្រើន និងប្រាក់ច្រើនសន្ធឹកសន្ធាប់ ដើម្បីតុបតែងផ្ទៃមុខ ជាពិសេសច្រមុះតែម្ដង។

សព្វថ្ងៃ នៅក្នុងប្រទេសអ៊ីរ៉ង់ ការវះកាត់ខ្ទង់ច្រមុះមិនមែនគ្រាន់តែជាការវះកាត់កែសម្ផស្សដើម្បីបន្ថែមសម្រស់ប៉ុណ្ណោះទេ វាជានិន្នាការបង្ហាញពីឋានៈសង្គមផងដែរ។ មនុស្ស​ជា​ច្រើន​ចាត់​ទុក​ការវះកាត់​ច្រមុះ​ជា​ប្រណីតភាព ​ដើម្បី​បង្ហាញ​ពី​អំណាច​ហិរញ្ញវត្ថុ​របស់​ពួក​គេ។

ការវះកាត់ច្រមុះ មានតម្លៃថ្លៃណាស់នៅអ៊ីរ៉ង់។ តម្លៃទាបបំផុតក៏ ១៦០០ដុល្លារអាមេរិកដែរ។ ដូច្នេះ ប្រសិនបើស្ត្រីណាបានឆ្លងមុខកាំបិត មានន័យថា នាងមកពីគ្រួសារធូរធារមិនខាន។ ដោយសារបញ្ហានេះ ស្ត្រីអ៊ីរ៉ង់ជាច្រើនពាក់បង់រុំច្រមុះ បន្ទាប់ពីវះកាត់រួច ដើម្បីបង្ហាញថា ពួកនាងមានទ្រព្យសម្បត្តិគ្រប់គ្រាន់។ ដោយឡែកស្ត្រីដែលមានជីវភាពសមរម្យ ឆ្លងកាត់កាតរវះកាត់ដល់ទៅ២ទៅ៣ដងក៏មាន។ រីឯស្ត្រីដែលមានវិបត្តិសេដ្ឋកិច្ចគ្រួសារ សុខចិត្តខ្ចីប្រាក់ពីធនាគារ ដើម្បីទទួលវះកាត់នឹងគេ។ ចំណែកខ្លះទៀតដែលគ្មានលទ្ធភាពសូម្បីបង់ការប្រាក់ធនាគារ ពួកនាងបន្លំពាក់បង់រុំក្លែងក្លាយ ដើម្បីធ្វើពុតជាបានវះកាត់ច្រមុះដែរ។

អ្វីដែលកាន់តែភ្ញាក់ផ្អើលសម្រាប់ការវះកាត់ច្រមុះ គឺថាសូម្បីបុរសវ័យក្មេងក៏ទទួលការវះកាត់ដូចស្រីៗដែរ។ បច្ចុប្បន្នមានបុរសអ៊ីរ៉ង់ជាច្រើននាក់ ទទួលសេវាវះកាត់ ដើម្បីទាក់ទាញស្ត្រីភេទ៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ ធ្មេញច្រពើស ជាស្ដង់ដារស្រីស្អាតរបស់នារីជប៉ុន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៩ នាទីutes មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៥៤ នាទីutes មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៤ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

Sokha Hotels

ព័ត៌មានពេញនិយម