KPT+
ការទទួលទានអាហារពេលល្ងាច រៀងរាល់ម៉ោង ៧ យប់ ជួយឲ្យរស់បានយូរជាងមុន?
ដូចដែលយើងធ្លាប់ដឹងរួចមកហើយថា ដើម្បីសុខភាពល្អរស់បានយូរយើងត្រូវហាត់ប្រាណ គេងឲ្យគ្រប់គ្រាន់ជាប្រចាំ។ ឥលូវនេះការសិក្សាថ្មីបង្ហាញឲ្យឃើញថា អ្នកទទួលទានអាហារពេលល្ងាចម៉ោង៧យប់ រស់បានយូរជាងអ្នកផ្សេងៗទៀត។

ផ្អែកតាមការស្រាវជ្រាវនេះរកឃើញនៅ ខេត្ត L’Aquila ប្រទេស អ៊ីតាលី ដែលសម្បូរទៅដោយមនុស្សចាស់អាយុ ៩០ឆ្នាំឡើងទៅដល់ ១០០ឆ្នាំ។ នៅក្នុងការស្ទង់មតិបញ្ជាក់ថា មនុស្សចាស់ ៦៨នាក់ តែងតែទទួលទានអាហារពេលល្ងាចម៉ោង ៧:១៣ ជារៀងរាល់យប់។ អ្នកស្រាវជ្រាវបន្ថែមទៀតថា ចាស់ៗនៅទីនោះមានរបបអាហារយ៉ាងតឹងរឹងផងដែរ គឺ ពួកគេរក្សាការទទួលទានកាឡូរីទាបសម្រាប់រយៈពេល ១៧.៥ ម៉ោងពីអាហារពេលល្ងាច ដល់អាហារថ្ងៃត្រង់នៅថ្ងៃបន្ទាប់ ហើយចាស់ៗគាត់ចូលចិត្តពិសាគ្រាប់ធញ្ញជាតិ បន្លែ ផ្លែឈើ និងសណ្ដែកដី បើនិយាយពីសាច់វិញ គឺពិសាតិចបំផុត មិនអញ្ចឹងទេ គាត់ពិសាតែសាច់កែច្នៃ ស៊ុត និងបង្អែមតែប៉ុណ្ណោះ។ ពួកគាត់ក៏មិនរំលងការហាត់ប្រាណជាប្រចាំដែរ។

អ្នកវិទ្យាសាស្ត្រដែលបញ្ចប់ការស្រាវជ្រាវ មានប្រសាសន៍ថា “លទ្ធផលរបស់យើងបញ្ជាក់ពីសារៈសំខាន់នៃការកំណត់កាឡូរីសម្រាប់ទទួលទាន ព្រោះថាវាជួយកាត់បន្ថយភាពតានតឹង ក្រោយពេលយប់ត្រជាក់ និងបង្កើនប្រសិទ្ធភាពការឆ្លើយតបមេតាប៉ូលីស”៕
ប្រែសម្រួល៖ វារី
ចុចអាន៖ក្រៅពីរសជាតិឆ្ងាញ់ បង្កងអាចផ្ដល់អត្ថប្រយោជន៍សុខភាពច្រើនយ៉ាង
ចុចអាន៖ស្ត្រីៗ ត្រូវដឹងពីប្រភេទអាហារ សម្រាប់ជំនួយដល់សុខភាពទ្វារមាស

-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានជាតិ១៨ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?