KPT+
ទម្លាប់ទាំង ៧ នេះអាចបំផ្លាញសក់របស់យើង ដោយមិនដឹងខ្លួន
សក់របស់យើងអាចមានបញ្ហាដោយសារទម្លាប់សាមញ្ញៗមួយចំនួន ដែលងាយនឹងធ្វើឲ្យសក់សំពោង ដាច់ បែកចុង ឬជ្រុះ។ ទម្លាប់ប្រចំាថ្ងៃអ្វីខ្លះដែលអាចធ្វើឱ្យសក់យើងខូច ហើយយើងគួរកែបែបណា?
ខាងក្រោមជាទម្លាប់ទាំង ៧ ដែលអាចបំផ្លាញសក់របស់យើង និងវិធីកែទម្លាប់នេះ៖
១. ញីសាប៊ូកក់សក់លើសក់
ជំនួសឱ្យការញីសាប៊ូកក់សក់លើសក់ឱ្យចេញពពុះ យើងគួរញីសាប៊ូកក់សក់ថ្នមៗលើស្បែកក្បាលឱ្យសព្វវិញ ហើយអេះសម្អាតស្បែកក្បាលថ្នមៗ។ បន្ទាប់មកលាងសម្អាតចេញដោយឱ្យទឹក និងសាប៊ូហូរកាត់សក់របស់យើង។ ការធ្វើបែបនេះមិនត្រឹមតែអាចឱ្យយើងសម្អាតស្បែកបានស្អាតល្អទេ ថែមទាំងអាចឱ្យយើងសម្អាតសក់ដោយមិនធ្វើឱ្យសក់កកិតខូចទៀតផង។
២. មិនប្រើគ្រីមបន្ទន់សក់
យើងគួរប្រើគ្រីមបន្ទន់សក់រាល់ពេលកក់សក់រួចដើម្បីបន្ថែមសំណើមដល់សក់ និងជួយធ្វើឱ្យសក់ទន់រលោងមិនជំពាក់ ព្រោះសារធាតុកាត់ក្នុងសាប៊ូកក់សក់អាចធ្វើសក់យើងបាត់បង់សំណើម និងជាតិប្រេង។
៣. ជូតសក់ជាមួយកន្សែង
ការជូតសក់ឱ្យស្ងួតជាមួយកន្សែងអាចធ្វើឱ្យសក់កកិត និងសឹកស្រទាប់ការពាររបស់សក់ដែលនឹងបង្កឱ្យសក់ស្ងួត និងសំពោង។ ដូច្នេះយើងអាចរុំសក់ដែលសើមជាមួយកន្សែងជំនួសវិញដើម្បីឱ្យកន្សែងបឺតស្រូបទឹកពីសក់ រួចទុកឱ្យសក់ស្ងួតតាមសម្រួល។
៤. សិតសក់ទាំងសក់សើម
យើងគួរទុកឱ្យសក់ស្ងួតបន្តិចសិន ចាំសិតសក់ថ្នមៗជាមួយក្រាសដែលមានចន្លោះធ្មេញធំៗដើម្បីចៀសវាងការធ្វើឱ្យសក់ជ្រុះ និងខូចព្រោះសក់ដែលសើមមានសភាពទន់ខ្សោយណាស់។
៥. ផ្លុំសក់ឱ្យស្ងួត
ការផ្លុំសក់ឱ្យស្ងួតអាចបណ្តាលឱ្យសក់បាត់បង់សំណើម ឆេះស្រទាប់ការពារសក់ និងខូចដោយសារកម្តៅ។ ដូច្នេះយើងគួរទុកឱ្យសក់ស្ងួតតាមសម្រួលល្អជាង។ តែបើយើងចាំបាច់ត្រូវផ្លុំសក់ដោយសារប្រញាប់ យើងអាចផ្លុំសក់ដោយប្រើខ្យល់ត្រជាក់ ហើយចៀសវាងប្រើញឹកញាប់ពេក។
៦. ប្រើផលិតផលធ្វើម៉ូដសក់
ប្រើផលិតផលធ្វើម៉ូដសក់ដូចជា ចាហួយលាបសក់ ឬស្រ្ពៃបាញ់សក់ជាដើមអាចមានផ្ទុកជាតិអាល់កុលដែលធ្វើឱ្យសក់យើងស្ងួត ឬមានផ្ទុកសារធាតុស៊ីលីកូនដូចជា cyclomethicone, amodimethicone និង dimethicone ដែលធ្វើឱ្យសក់យើងឡើងប្រេង។ ដើម្បីចៀសវាងបញ្ហា យើងគួរធ្វើម៉ូដសក់ណាដែលមិនត្រូវការប្រើផលិតផលធ្វើម៉ូដសក់ទាំងនេះ។
៧. ចង ឬក្រងសក់តឹងៗ
បើយើងចង បួងសក់ ឬក្រងសក់បែបតូចៗតឹងៗ យើងអាចទាញសរសៃសក់ពីគល់សក់ខ្លាំងដែលអាចធ្វើឱ្យខូចឫសសក់ និងបង្កឱ្យសក់ជ្រុះ។ ជំនួសមកវិញយើងគួរធ្វើម៉ូដសក់ណាដែលមិនត្រូវការការចង់ ឬបួងសក់តឹងៗ ឬក៏អាចទម្លាក់សក់ក៏បាន។
ក្រៅពីទម្លាប់ប្រចាំថ្ងៃ សក់របស់យើងក៏អាចខូចដោយសារការត្រូវពន្លឺថ្ងៃខ្លំាងក្នុងរយៈពេលយូរដែរ ដែលធ្វើឱ្យសក់ស្ងួត និងផុយ ហេតុនេះហើយយើងគួរពាក់មួក ឬបាំងឆ័ត្រពេលចេញក្រៅត្រូវពន្លឺថ្ងៃ៕
ចុចអាន៖មិនចង់ឲ្យសក់ឡើងប្រេង គួរដឹងវិធីការពារទាំងនេះ
ចុចអាន៖វិធីសាស្ត្រថែរក្សាសក់ឱ្យដុះលឿន តាមរយៈសកម្មភាពប្រចាំថ្ងៃ
-
ចរាចរណ៍៣ ថ្ងៃ ago
ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា
-
ចរាចរណ៍៥ ថ្ងៃ ago
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឱ្យឪពុក និងកូន២នាក់ស្លាប់បាត់បង់ជីវិត
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man» ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង
-
ចរាចរណ៍៣ ថ្ងៃ ago
យុវជនម្នាក់ ចេញពីធ្វើការត្រលប់ទៅកន្លែងស្នាក់នៅវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ ដួលបោកក្បាលស្លាប់លើស្ពានព្រែកព្នៅ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកនាំពាក្យថារថយន្តដែលបើកផ្លូវឱ្យអ្នកលក់ឡេមិនមែនជារបស់អាវុធហត្ថទេ