Connect with us

KPT+

កំពូល​អ្នក​លក់​អនឡាញ​ពិភពលោក​ jenny shih ប្រាប់​គន្លឹះ​ទទួល​ជោគជ័យ​ធំ

បានផុស

នៅ

សហគ្រិន​អ៊ិនធរណេត​លោកស្រី Jenny Shih ជាបុគ្គល​មួយ​រូប​ដែល​មាន​ឈ្មោះ​ល្បី​លើ​ការ​ប្រឹក្សា​ជំនួញ​អនឡាញ និងបានបង្រៀនស្ត្រីជាង ២៥០០០ នាក់ក្នុង​អាជីវកម្ម​នេះ​ឲ្យទទួល​បាន​ជោគជ័យ។

លោកស្រីបានចែករំលែកនូវបទពិសោធន៍ ៥ យ៉ាង ដោយធ្វើការតែត្រឹម ៣០ម៉ោង​ប៉ុណ្ណោះ​ក្នុង​មួយ​សប្ដាហ៍ ដើម្បី​ឈាន​ទៅ​រក​ភាព​ជោគជ័យ៖

. កំណត់​អំពី​គុណ​តម្លៃ​ផ្ទាល់ខ្លួន

នៅ​ក្នុង​អាជីវកម្ម​មួយ​អាច​មាន​គុណតម្លៃ​នៃ​ភាព​ជោគជ័យផ្សេងគ្នាដូចជា លើ​ផ្នែក​ហិរញ្ញវត្ថុ ពេលវេលា​ជាមួយ​គ្រួសារ សុខភាព​ល្អ ឬ​ដំណើរកម្សាន្ត​ជាដើម។ ដូច្នេះ ជំហាន​ដំបូង គឺ​ត្រូវ​កំណត់​យក​គុណតម្លៃ​ឲ្យ​បាន ២ ដែល​សំខាន់​សម្រាប់​អ្នក​បំផុត។ វាជារឿងដែលមានន័យ​ចំពោះ​អ្នក ជា​រឿង​ដែល​ធ្វើទៅបានសប្បាយចិត្ត មាន​សុភមង្គល មិនមែន​ជា​អ្វី​ដែល​រំពឹង​ទុកពី​អាជីវកម្ម​នោះ​ទេ។

. រៀបចំ​ផែនការ​ពេលវេលា

រឿង​បន្ទាប់​ដែលត្រូវធ្វើក្រោយជ្រើសរើសគុណតម្លៃគឺ រៀបចំ​ពេលវេលា​រស់នៅ​ឲ្យ​សមស្រប​តាម​គុណ​តម្លៃ​ដែល​ខ្លួន​បាន​កំណត់។ ប្រសិន​បើ​ជ្រើសរើស​យក​សុខភាព អ្នក​ត្រូវ​ចំណាយ​ពេល​ហាត់ប្រាណ។ បើ​ជ្រើសរើស​យក​ដំណើរ​កម្សាន្ត អ្នក​ត្រូវ​ចំណាយ​ពេល​វេលា​ធ្វើ​ដំណើរ។ ការ​បែងចែក​ពេល​វេលា​ការងារ​កំពុង​ឆ្លុះ​បញ្ចាំង​ពី​ទម្លាប់ និង​ការ​ផ្តល់​តម្លៃ​ទៅ​លើ​ការ​សម្រេចចិត្ត​របស់​ខ្លួនផ្ទាល់ ហើយវាជាគន្លឹះមួយទៀត​ដែល​នាំ​ឆ្ពោះ​ទៅ​រក​ភាព​ជោគជ័យ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

. មាន​ទំនួលខុសត្រូវចំពោះខ្លួនឯង

ទោះបីអ្នកជាម្ចាស់អាជីវកម្មក្ដី ប៉ុន្តែអ្នកត្រូវមានវិន័យ និងការទទួលខុសត្រូវចំពោះខ្លួនឯង ហើយរឿងចាំបាច់បំផុតគឺការបែងចែកពេលវេលាការងារ​ឲ្យ​បានច្បាស់លាស់  ព្រោះវានឹងជួយ​ដល់​អ្នក​ងាយស្រួល​ក្នុងការផ្តោតអារម្មណ៍ទៅលើការងារ និង​កាត់​បន្ថយ​ការខ្ជះខ្ជាយ​ពេលវេលា ព្រមទាំងបំបាត់នូវទម្លាប់ពន្យាពេលការងារទុកចោល។

. បង្កើតប្រព័ន្ធការងារ

ចំណុចទី៤ គឺរៀបចំប្រព័ន្ធការងារ និងផ្ទេរការងារឱ្យបុគ្គលិករបស់អ្នក ដូចនេះអ្នកនឹងមានឱកាសបន្ថែមដើម្បីស្រាវជ្រាវ ច្នៃប្រឌិត និងអភិវឌ្ឍន៍ក្រុមហ៊ុនឱ្យរីកចម្រើន។

. ត្រៀមខ្លួនចំពោះហានិភ័យ

គ្រប់ការរីកចម្រើនរបស់ជំនួញ តម្រូវឱ្យម្ចាស់អាជីវកម្ម ត្រួតពិនិត្យឡើងវិញពីតម្លៃ កាលវិភាគ ប្រព័ន្ធការងារ និងក្រុមការងារជាទៀងទាត់។ តាមដានឱ្យបានគ្រប់ជ្រុងជ្រោយនៃដំណើរការអាជីវកម្ម ដើម្បីអភិវឌ្ឍតាមទីផ្សារឲ្យទាន់ពេល ចៀសវាងការប្រថុយប្រថាននានាដោយងងឹតងងុល៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ Business Insider

ចុចអាន៖តារា ៧ រូបវះកាត់កែភេទបានជោគជ័យ សឹងមិនគួរឲ្យជឿ

ចុចអាន៖លក្ខខណ្ឌ​មូលដ្ឋាន ៤ត្រូវ​ពិចារណា មុន​ចង់​ខ្ចី​លុយ​ធនាគារ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ នាទីutes មុន

គ្រូ និងសិស្ស នៃវិទ្យាល័យបាក់ទូក សប្បាយចិត្តពេលក្រសួងរៀបចំការប្រលងសិស្សពូកែទូទាំងប្រទេសឡើងវិញ

ព័ត៌មានអន្ដរជាតិ៨ នាទីutes មុន

ចិន ប្ដឹង​ទៅ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក រឿង​ដែល ត្រាំ ដាក់​ពន្ធ​លើ​ខ្លួន​១០%

ព័ត៌មានជាតិ១០ នាទីutes មុន

KOICA ៖ គម្រោងអភិវឌ្ឍន៍វិជ្ជាជីវៈ និងទេពកោសល្យកម្ពុជា ឆ្នាំ ២០២៦-២០៣០ នឹងចូលរួមលើកកម្ពស់ការអភិវឌ្ឍជំនាញវិជ្ជាជីវៈនៅកម្ពុជា

សេដ្ឋកិច្ច១១ នាទីutes មុន

ក្រសួងកសិកម្ម ប្តេជ្ញាធានានិរន្តរភាពវិស័យជលផលកម្ពុជា

ព័ត៌មានអន្ដរជាតិ១៨ នាទីutes មុន

​ប៉ាណាម៉ា​លើក​លែង​ការ​បង់​ប្រាក់​​សម្រាប់​នាវា​អាមេរិក​​ឆ្លង​កាត់​ព្រែកជីក​ប៉ាណាម៉ា​​

Sokha Hotels

ព័ត៌មានពេញនិយម