KPT+
ស្ត្រីតាជីគីស្ថាន ចាត់ទុករោមចិញ្ចើមក្រាស់ជាប់គ្នា តំណាងឱ្យភាពបរិសុទ្ធ
នៅតាជីគីស្ថាន រោមចិញ្ចើមដែលរួមគ្នាក្រាស់ ត្រង់ប្រជុំចិញ្ចើម ត្រូវបានគេចាត់ទុកជាស្តង់ដារនៃភាពស្រស់ស្អាតចំពោះស្ត្រី។ អប្បិយយជំនឿខ្លះជឿថា ចិញ្ចើមកាន់តែជិតគ្នា ប្តីនឹងនៅក្បែរមិនទៅណា។ ក្រៅពីនេះ ប្រជុំចិញ្ចើមកៀកគ្នាយ៉ាងក្រាស់ត្រូវបានគេចាត់ទុកជានិមិត្តរូបនៃភាពបរិសុទ្ធ និងភាពគ្មានទោសពៃរ៍ចំពោះស្ត្រី។

ជាអកុសល ស្រ្តីខ្លះមិនមានរោមប្រជុំបែបនេះទេ ជាហេតុធ្វើឲ្យពួកនាងក្លែងបន្លំវា ហើយប្រើឱសថបុរាណដើម្បីបណ្ដុះរោមតាំងពីក្មេងៗ ឬគូររោមចិញ្ចើមដោយខ្លួនឯងដើម្បីមើលទៅដូចមានរោមចិញ្ចើមដុះក្រាស់ពិតៗ។

និទានកថាអំពីប្រពៃណីដែលប្រជាជនតាជីគីស្ថានចាត់ទុករោមចិញ្ចើមក្រាស់ៗជានិមិត្តរូបនៃភាពស្រស់ស្អាតមកទល់សព្វថ្ងៃ និយាយថា កាលពីយូរលង់មកហើយមានព្រះនាងមួយអង្គព្រះនាម Zahra Khanom Tadj es-Saltaneh។ ព្រះនាងជាមនុស្សស្រីដែលមានគល់រោមចិញ្ចើមប្រជុំគ្នាយ៉ាងជិត ហើយទ្រង់ជាព្រះនាងដ៏ស្រស់ស្អាតដែលត្រូវបានបុរសៗជាច្រើនប្រាថ្នាជាគូ។ ថ្ងៃមួយ មានបុរស១៣នាក់ បានចាប់បង្ខំព្រះនាងធ្វើជាប្រពន្ធរបស់ពួកគេ ប៉ុន្តែដោយចង់រក្សាព្រហ្មចារី ព្រះនាង Zahra បានធ្វើអត្តឃាត។

ដោយសារវីរភាពរបស់ព្រះនាងអង្គនេះ ស្ត្រីតាជីគីស្ថាន បានចាត់ទុកទ្រង់ជានិមិត្តរូបរបស់ពួកនាង ហើយពួកនាងតែងតែជឿថា រោមចញ្ចើមប្រជុំគ្នា តំណាងឱ្យភាពបរិសុទ្ធ គ្មានសៅហ្មង។ ដូច្នេះហើយទើបបានជាស្រីៗជំនាន់ក្រោយ ព្យាយាមទុករោមចិញ្ចើមឱ្យដុះច្រើន ជាពិសេសរកវិធីយ៉ាងណាឱ្យរោមចិញ្ចើមខិតជិតគ្នា ឬជាប់គ្នា ដើម្បីបង្ហាញពីភាពបរិសុទ្ធ ក៏ដូចជាតំណាងឱ្យភាពស្រស់ស្អាតផងដែរ៕
ប្រែសម្រួល៖ សន្យា

-
សន្តិសុខសង្គម៤ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម២ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា