KPT+
តើអ្វីជាជំងឺបាត់ការចងចាំ?
មានមនុស្សមិនតិចគ្នាទេ ដែលធ្លាប់បានឃើញអ្នកជំងឺបាត់ការចងចាំ និងអ្នកខ្លះទៀតបានប្រទះនឹងបញ្ហានេះដោយខ្លួនឯងផ្ទាល់ ខណៈដែលពួកគេនឹកស្មានមិនដល់ថា ការបាត់បង់ការចងចាំនេះ ត្រូវបានគេចាត់ទុកជាក្រុមជំងឺផ្លូវចិត្ត ត្បិតពួកគេគិតថា ជំងឺនេះភាគច្រើនកើតលើមនុស្សចាស់។

ជំងឺបាត់ការចងចាំ ជាជំងឺផ្លូវចិត្តដែលអត្តសញ្ញាណលំនឹក ឬញាណរបស់មនុស្សម្នាក់ ត្រូវបានផ្លាស់ប្ដូរ ឬរំខានដោយ សារបញ្ហាផ្លូវចិត្តផ្សេងៗ។ ជាទូទៅមនុស្សប្រភេទនេះ មិនអាចកំណត់ពីជីវិតពិតប្រាកដរបស់ខ្លួនបានទេ។ ប៉ុន្តែភាគតិចបំផុតគេ ក៏បានស្គាល់អំពីខ្លួនរបស់គេផងដែរ។ ដោយឡែក ជំងឺវង្វេងវង្វាន់ គឺជាបណ្តុំអាការកើតឡើងដោយសារខួរក្បាលមានបញ្ហា កោសិការខួរក្បាល មានការខូចខាតដែលនាំទៅដល់ការបញ្ឈប់សកម្មភាព និងនាំទៅដល់ការបាត់បង់ទំនាក់ទំនង ទៅកាន់កោសិកាខួរក្បាលផ្សេងៗទៀត។

១. ប្រភេទនៃជំងឺបាត់ការចងចាំ
ជំងឺបាត់បង់ការចងចាំ ត្រូវបានចែកចេញជា ៤ប្រភេទគឺ៖
- Dissociative amnesia: ជាការបាត់បង់ផ្នែកខ្លះ ឬទាំងស្រុងនៃព័ត៌មាសំខាន់ៗផ្ទាល់ខ្លួន។ បញ្ហានេះជួនកាលកើតឡើងភ្លាមៗ ក្រោយពីព្រឹត្តិការណ៍ដែលពោពេញដោយភាពតានតឹង ឬការប៉ះទង្គិចខ្លាំងក្លា ដែលនាំឲ្យអ្នកជំងឺមិនអាចនឹកឃើញនូវឈ្មោះ អាស័យដ្ឋាន សាច់ញាតិ ឬមិត្តភក្តិជាដើម។ ជាងនេះទៅទៀត ពួកគេអាចចាំបាននូវសកម្មភាពចាំបាច់ប្រចាំថ្ងៃខ្លះ ដូចជាការហូបអាហារ ការបើកបរ ឬការងារដែលអនុវត្តទៀងទាត់តែប៉ុណ្ណោះ។ ផ្នែកទីមួយនេះ ត្រូវបានចេកចេញជា ៤ប្រភេទទៀតគឺ៖
ក. ការមិនអាចចាំបាននូវព្រឹត្តិការណ៍ ដែលកើតឡើងក្នុងរយៈពេលខ្លីជាក់លាក់ ពិសេសទាក់ទងនឹងហេតុការណ៍ដែលតក់ស្លុត និងរន្ធត់។
ខ. ទាក់ទងទៅនឹងការដែលមនុស្សម្នាក់ មិនអាចចងចាំនូវឧប្បត្តិហេតុពេញលេញ ដែលកើត
ចំពោះខ្លួន ឬអ្នកនៅជុំវិញខ្លួនបាន។
គ. ទាក់ទងទៅនឹងសភាពម្យ៉ាង ដែលមនុស្សម្នាក់មិនអាចចងចាំអ្វីៗ ពីអតីតកាលរបស់ខ្លួន ខ្លួនគេជាអ្នកណា ធ្វើអ្វី រស់នៅឯណា ជាទូទៅសភាពបែបនេះគេមិនសូវបានជួបប្រទះទេ។
ឃ. ទាក់ទងនឹងការដែលមនុស្សម្នាក់ មិនអាចចាំពីអ្វីៗដែលបានកើតឡើងនៅក្នុងពេលបច្ចុប្បន្ន និងគម្រោងនាពេលអនាគត ដោយគេអាចចាំបានតែរឿងរ៉ាវពីអតីតកាលតែប៉ុណ្ណោះ មុនពេលកើតហេតុ ឬជួបគ្រោះថ្នាក់។
- Dissociative fugue: ជាទូទៅមនុស្សដែលមានបញ្ហានេះ តែងបាត់ការចងចាំ និងមិនដឹងថាខ្លួនជានរណា គេអាចប្រើអត្តសញ្ញាណថ្មីមួយ ហើយធ្វើដំណើរទៅកាន់កន្លែងថ្មីមួយផ្សេងទៀត។ ដោយឡែក នៅពេលដែលគេមានការចងចាំឡើងវិញ ជាទូទៅគេមិនអាចចាំរឿងរ៉ាវគ្រប់យ៉ាង ដែលកើតមានអំឡុងពេលដែលគេផ្ទុក Dissociative fugue នោះទេ។
- Dissociative identity disorder: សំដៅដល់សភាពដែលមានបុគ្គលិកលក្ខណៈពីរ ឬច្រើន លេចឡើងចំពោះមនុស្សម្នាក់ ប្រកបដោយភាពសាំញ៉ាំ។ ជាទូទៅបុគ្គលិកលក្ខណៈនោះមានភាពខុសគ្នា ឬផ្ទុយគ្នា និងប្រព្រឹត្តផ្សេងគ្នាផងដែរ។
- Depersonalization disorder: សំដៅដល់ការកំណត់ដោយអារម្មណ៍ នៃការព្រួយបារម្ភមិនពិតប្រាកដចំពោះខ្លួននិងបរិស្ថាន ដែលភាគច្រើនកើតឡើងចំពោះវ័យជំទង់ ឬដើមពេញវ័យ។
២. មូលហេតុដែលនាំឲ្យកើតជំងឺបាត់បង់ការចងចាំ
មានមូលហេតុជាច្រើន ដែលបង្កឲ្យមានជំងឺគួរឲ្យព្រួយបារម្ភមួយនេះ ក្នុងនោះមាន៖
ក. តំណឹងចិត្តធ្ងន់ធ្ងរ
ខ. ការធ្លាក់ទឹកចិត្ត
គ. ការភ័យខ្លាច ការតក់ស្លុត
ឃ. ការប៉ះទង្គិចខួរក្បាលធ្ងរ។
មូលហេតុទាក់ទងមាន៖
ជំងឺអាល់ហ្សេមី ជំងឺគ្រោះថ្នាក់សរសៃឈាមខួរក្បាល ការញៀនស្រា មេរោគអេដស៍
ដុំសាច់ខួរក្បាល រលាកស្រោមខួរនិងខួរក្បាល ជំងឺក្រពេញមួយចំនួន (ពកករ) កង្វះវីតាមីន បេ12 ជាដើម។
៣. វិធីការបង្ការ និងការពារ
ក. កាត់បន្ថយតំណឹងចិត្ត
ខ. ការពារតំបន់ក្បាលរបស់អ្នក
គ. ការពារកុំឲ្យសម្ពាធឈាមឡើងខ្ពស់ ដែលអាចប្រឈមនឹងការដាច់សរសៃឈាមខួរក្បាល។
៤.ការព្យាបាល
ការព្យាបាលជំងឺនេះ គឺមានការប្រែប្រួល ពីព្រោះលក្ខខណ្ឌរបស់អ្នកជំងឺមានការប្រែប្រួល។ ការព្យាបាល នឹងជួយពួកគេឲ្យបង្កើនបរិស្ថានសុវត្ថិភាព ហើយចេញឲ្យឆ្ងាយពីការតានតឹង និងការគំរាមកំហែង ដែលអាចធ្វើឲ្យមានជំងឺបាត់ការចងចាំ។ ការព្យាបាលមានទាំងការប្រើថ្នាំ ទោះបីជាមិនមានថ្នាំជាក់លាក់សម្រាប់ជំងឺនេះក៏ដោយ ដើម្បីបង្កើនឲ្យមានភាពស្ងប់ស្ងៀមដល់អ្នកជំងឺ និងការព្យាបាលដោយមិនប្រើថ្នាំដែលមានដូចជា ការផ្លាស់ប្តូរមជ្ឈដ្ឋានរស់នៅ ការបង្កើតភាពជិតស្និទ្ធជាមួយអ្នកជំងឺ ការលើកទឹកចិត្តអ្នកជំងឺ ការហាត់ប្រាណ ទម្លាប់ការ ការពារសម្លេងរំខាននៅពេលគេង កាត់បន្ថយការពិសារកាហ្វេ រៀបចំប្រតិទិនសកម្មភាពប្រចាំថ្ងៃរបស់អ្នកជំងឺ ស្តាប់ភ្លេងមានលក្ខណៈស្រទន់ ចិញ្ចឹមសត្វដែលពួកគេចូលចិត្តជាដើម។ សូមចងចាំថា ជំងឺនេះកំរ និងពិបាកព្យាបាលឲ្យជាសះស្បើយណាស់៕
ឯកសារពិគ្រោះ៖
ខាន់សារ៉េត ចិត្តវិទ្យាមិនធម្មតា ២០១៣
សុខក្រម (Sokhakrom) តើអ្វីទៅជាជំងឺវង្វេងវង្វាន់?
អត្ថបទ៖ លន់ សេនី

-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កប៉ាល់២គ្រឿងបុកគ្នា ធ្លាយប្រេងយន្តហោះនិងសារធាតុគីមី ចូលសមុទ្រខាងជើង បង្កហានិភ័យធ្ងន់ធ្ងរ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ខឹងប្ដីមិនដោះស្រាយបំណុលជាង ១ ម៉ឺនដុល្លារ ចាក់សោកូនសិស្សប្រដាល់ ជាង ១០ នាក់ ក្នុងក្លិបមិនឲ្យចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អ៊ុយក្រែន បញ្ជូនដ្រូន បើកការវាយប្រហារខ្នាតធំបំផុតមិនធ្លាប់មាន លើក្រុងមូស្គូ