KPT+
៧ពណ៌ ពណ៌នាចរិតមនុស្ស ៧ប្រភេទច្បាស់ៗ
ពណ៌លឿង ជាពណ៌ដែលជានិមិត្តរូបនៃគំនិតសុទិដ្ឋិនិយម ភាពរីករាយ ភាពជឿជាក់ ការច្នៃប្រឌិត ការសិក្សា ការវិភាគប្រកបដោយប្រាជ្ញានិងភាពច្បាស់លាស់ត្រឹមត្រូវ។ ទន្ទឹមនឹងចំណូចល្អ វាក៏ជានិមិត្តរូបនៃការរិះគន់ ការថ្កោលទោស ការវិភាគជ្រុលហួសហេតុ គ្មានភាពអត់ធ្មត់ ខ្ជិលច្រអូស ភាពស្មុគស្មាញ ចិត្តកំសាក ការវង្វេងស្មារតី គ្មានមនោសញ្ចេតនា និងខ្វះធម៌មេត្តា។

ជាញឹកញាប់ពណ៌ស្វាយ ជាពណ៌ដ៏កម្រមួយនៅក្នុងធម្មជាតិ ហើយពណ៌នេះមិនមែនជាពណ៌ដែលកើតឡើងដោយខ្លួនឯងផ្ទាល់នោះទេ វាច្រើនតែកើតឡើងដោយសារការរួមបញ្ចូលគ្នានៃពណ៌ខៀវនិងក្រហម។

ជារឿយៗ មនុស្សចូលចិត្តពណ៌នេះត្រូវបានគេបកស្រាយថា ជាមនុស្សមានផ្លូវចិត្តអាថ៌កំបាំង និងមានការស្រមើស្រមៃខ្ពស់។ បន្ថែមទៀតពណ៌ស្វាយក៏តំណាងឲ្យប្រាជ្ញា និងវត្ថុកម្រ។
អ្នកវិភាគចិត្តសាស្ត្រពន្យល់ថា ពណ៌ក្រហម ជាពណ៌នៃភាពកក់ក្តៅ ក៏ជាពណ៌ដែលផ្សារភ្ជាប់ដោយចំណង់ស្រួចស្រាល់និងភាពរំភើបនៃចិត្តមនុស្ស។

មនុស្សប្រុសណាចូលចិត្តពណ៌នេះ ជាបុរសដែលពោរពេញដោយថាមពលខ្លាំងផ្នែករាងកាយនិងផ្លូវចិត្ត ព្រមទាំងជាបុរសដែលមានអនុភាពអាថ៌កំបាំងម្យ៉ាងអាចទាញបានការរាប់អានពីមនុស្សក្បែរខ្លួន។ សម្រាប់មនុស្សស្រីស្រឡាញ់ពណ៌ក្រហមវិញ ជានារីដែលមានភាពទាក់ទាញខ្ពស់ពីអ្នកជុំវិញខ្លួន ជាពិសេសបុរសភេទ។ នាងរមែងឆក់បានការចូលចិត្តពីមនុស្សប្រុស និងធ្វើឲ្យពួកគេឆាប់ធ្លាក់ក្នុងអន្លង់ស្នេហ៍។
ចិត្តវិទូលើកឡើងថា ពណ៌ខៀវ ជាពណ៌តំណាងការជឿទុកចិត្ត ការទទួលខុសត្រូវ និងភាពស្មោះត្រង់។

បើតាមទស្សនៈអ្នកចិត្តវិទ្យាពណ៌ បានឲ្យដឹងថា មនុស្សនិយមចូលចិត្តពណ៌ខៀវ ជាបុគ្គលដែលអាចទុកចិត្តបាន និងមានទំនួលខុសត្រូវខ្ពស់។ ពណ៌នេះ ត្រូវបាននិមិត្តរូបឲ្យសន្តិភាពក្នុងសង្គម រីឯចំពោះមនុស្ស វាតំណាងសុភមង្គលផ្លូវចិត្តយ៉ាងជ្រាលជ្រៅ។ អ្នកអាចពឹងផ្អែកលើមនុស្សស្រឡាញ់ពណ៌ខៀវបានគ្រប់ពេល ព្រោះគេជាបុគ្គលចូលចិត្តឲ្យមនុស្សម្នាទទួលបានភាពសុខសាន្ត ហើយគេរមែងសម្រាលទុក្ខលំបាករបស់អ្នកដទៃអស់ពីលទ្ធភាពខ្លួន។
ដោយឡែកអ្នកចូលចិត្តពណ៌ខ្មៅ ភាគច្រើនជាមនុស្សមើលទៅមានអំណាចក្នុងខ្លួន។ មនុស្សប្រភេទនេះច្រើនតែមានសិល្បៈសំបូរបែប ជាបុគ្គលឯករាជ្យនិងមានឆន្ទៈខ្ពស់ ចូលចិត្តគ្រប់គ្រងខ្លួនឯងនិងមនុស្សជុំវិញ។ មនុស្សចូលចិត្តពណ៌ខ្មៅ ច្រើនតែលាក់ភាពទន់ខ្សោយរបស់ខ្លួនមិនឲ្យអ្នកដទៃឃើញងាយៗទេ ហើយគេប្រយ័ត្ននឹងព័ត៌មានផ្ទាល់ខ្លួនមិនងាយចែករំលែកជាមួយអ្នកណាឡើយ។ មនុស្សនេះរមែងទាក់ទាញភេទផ្ទុយបំផុត ប៉ុន្តែគេតែងតែលាក់ភាពត្រេកត្រអាលរបស់ខ្លួនខ្លាំងដូចគ្នា។

មនុស្សចូលចិត្តពណ៌ខ្មៅ ជាមនុស្សគិតគូរល្អិតល្អន់ និងហ្មត់ចត់ជាមួយការងារ។ ជាទូទៅគេច្រើនតែជាមេកោយ ជានាយកប្រតិបត្តិជាន់ខ្ពស់ ឬអ្នកជំនួញធំ។ ពួកគេជាមនុស្សមានវិជ្ជាជីវៈច្បាស់ជាមួយអាជីពរបស់ខ្លួន។
រីឯពណ៌បៃតង តំណាងជីវិតមនុស្ស និងជាពណ៌នៃការលូតលាស់ ភាពរឹងមាំ ភាពជឿជាក់ តុល្យភាព និងភាពស្ងប់ស្ងាត់។ អ្នកស្រឡាញ់ពណ៌បៃតង ជាអ្នកស្រឡាញ់ធម្មជាតិ និងស្រឡាញ់គ្រួសារផងដែរ។ គេជាមនុស្សមានការអាណិតអាសូរ សប្បុរស ស្មោះត្រង់ សីលធម៌ខ្ពស់ ចេះសម្របខ្លួន ពូកែលើកទឹកចិត្តនិងជាមនុស្សដែលច្រើនតែវោហារបាន។

ពណ៌ផ្កាឈូក ឯណេះវិញត្រូវបានគេចាត់ទុកជាពណ៌ស្ងប់ស្ងាត់ដែលទាក់ទងនឹងស្នេហា និងភាពជាស្ត្រី។ ជាធម្មតាពណ៌នេះ ក៏ត្រូវបានគេតំណាងឲ្យកុមារភាព ភាពទន់ភ្លន់ និងអារម្មណ៍មនោសញ្ចេតនាផងដែរ។ វាជាពណ៌ដែលធ្វើឲ្យមានអារម្មណ៍រីករាយនិងសុភមង្គល។ វាជាពណ៌ដែលបង្កើតភាពស្និទ្ធស្នាលរវាងមនុស្ស កុំឲ្យទំនាក់ទំនងពួកគេមានភាពឯកោ។ ពណ៌ផ្កាឈូកក៏តំណាងឲ្យជីវិតដែលសមប្រាថ្នា សេចក្ដីស្រឡាញ់ និងការទទួលយក។ ជានិមិត្តរូបនៃមនុស្សស្រី ក៏ដូចជាភាពរស់រវើកផងដែរ៕

ប្រែសម្រួល៖ សន្យា
ចុចអាន៖ ស្គាល់ចរិតពិតមនុស្សស្រី ៤ ប្រភេទតាមរយៈពណ៌ផ្កាកុលាបដែលនាងស្រឡាញ់

-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានជាតិ១៨ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?