Connect with us

KPT+

សកម្មភាព ៥ យ៉ាង អាចឈានទៅបែកបាក់គ្នា តែគូស្នេហ៍ជាច្រើនតែងចាត់ទុកធម្មតា

បានផុស

នៅ

មានគូស្នេហ៍ជាច្រើន តែងបញ្ចប់ទំនាក់ទំនង ក្រោមហេតុផលមានចរិតមិនចុះសម្រុងនឹងគ្នា។ ប៉ុន្តែភាព​មិនចុះសម្រុងនេះ គឺ​ដោយសារតែអ្នកទាំងពីរ ​មិន​ដែល​បើក​ចិត្ត​ទូលាយ​និយាយ​គ្នា​ ហើយ​គិត​ថាបញ្ហាអស់ហ្នឹង ជារឿងតូច​ប៉ុណ្ណោះ។ ជាពិសេស​រឿងតូច​នេះ​ហើយ​ ដែល​កកកុញ​ កើត​ជា​បញ្ហា​ធំ​ឡើង​មក ​រហូត​ចែក​ផ្លូវ​មើល​មុខ​គ្នា​មិន​ត្រង់។

១ តែងសម្លឹង​មើល​តែ​អតីតកាលរវាងគ្នា

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គូស្នេហ៍​ដែល​និយម​​ប្រៀបធៀប​ជាមួយ​អ្នក​ចាស់​ ហើយ​តែង​លើក​យក​កំហុស​ពី​អតីតកាល​មក​និយាយ​គ្នា​លេង ចុងក្រោយ​ភាគី​ទាំង​សង​ខាង​ នឹងប្រើ​ជា​លេស​ពេល​មាន​បញ្ហា ហើយធ្វើ​ឲ្យ​មាន​អារម្មណ៍​មិន​ល្អ​ឡើង​មក។ មនុស្ស​ណា​ក៏​មាន​កំហុស​ តែ​ត្រូវ​យក​មក​ជា​មេរៀន។ គួរតែ​ជួយ​គ្នា​ដោះស្រាយ ប៉ុន្តែ​កុំ​នាំ​វា​មក​ធ្វើ​ឲ្យ​ដៃគូ​ម្ខាង​ទៀត ​ខូចចិត្ត​ឲ្យសោះ។

២ មិន​ពិភាក្សា​គ្នា​ដោយ​ផ្ទាល់

មានរឿងជា​ច្រើន ​ដែល​អ្នក​ចង់និយាយ​ទៅ​កាន់​ដៃគូ​ តែ​ជ្រើសរើស​មិន​និយាយ ហើយរក្សា​ទុក​តែ​ឯង និង​ព្យាយាម​រកវិធីធ្វើវា​តាមរបៀប​ដែល​ខ្លួនឯង​ចង់បានវិញ។ នៅទីបំផុត ​រឿង​ទាំង​នោះ​បាន​បង្ក​បញ្ហា​ធំឡើងមក។ ជាការពិតណាស់ មានរឿងខ្លះ​ពិត​ជា​មិន​សម​ទំនង ​នឹង​និយាយ​ទៅ​កាន់​គូស្នេហ៍​ឡើយ ​តែ​បើ​រឿង​ខ្លះ ធ្វើ​ឲ្យ​អ្នក​មិន​សប្បាយចិត្ត​ ឬ​មិន​ចូលចិត្ត​ទេ​ចូរ​សាកល្បង​ទល់​មុខ​ជជែក​គ្នា​ដោយ​ស្មោះត្រង់​ ជា​ជាង​ទុក​ចោល។

៣ ពេល​ខូចចិត្ត​យក​អ្នក​ផ្សេង​មក​បញ្ឈឺ​គ្នា

បើ​ធ្វើ​បែបនេះ មិន​បាន​ជួយ​ឲ្យ​ទំនាក់ទំនង​ប្រសើរ​ឡើយ​ តែ​ក៏​អាច​ឈាន​ទៅ​បែកបាក់​គ្នា។ បើ​មិន​ពេញចិត្ត មិនចាំបាច់ទៅរកអ្នកផ្សេងមកជំនួសគ្នានោះទេ។ ជាធម្មតា ជម្លោះ​និង​បញ្ហា​អាចកើតឡើងរវាងគូស្នេហ៍ ប៉ុន្តែយើងត្រូវ​និយាយ​គ្នា​ច្រើន​ជាង​ដាក់​បន្ទុក​ឲ្យ​គ្នា។ មនុស្ស​គ្រប់រូប​គឺជាមនុស្សដែលអាចធ្វើខុស និងរៀនបាន។ កុំ​លើក​ការ​គំរាម​កំហែង ឬ​ពាក្យ​សំដី​បំបាក់​ទឹក​ចិត្តគ្នាឲ្យសោះ។

៤ មិន​ទម្លាប់​គ្រប់គ្រង​អារម្មណ៍​ខឹង​មួយ​ឆាវ

មនុស្សគ្រប់រូបមានថ្ងៃល្អឬអាក្រក់ ហើយ​វានឹងធ្វើឲ្យយើងមានអារម្មណ៍មិនល្អ។ ចៃដន្យ ដៃគូ​របស់យើង​បានបង្កើតរឿងណាមួយឡើងមក ​ក្លាយជា​ការ​ខឹងសម្បារ ​រហូត​មួម៉ៅឡើងមក។ ដូច្នេះ​ចូរ​ព្យាយាម​គ្រប់គ្រង​អារម្មណ៍​របស់អ្នកឲ្យ​បានល្អ​ប្រសើរ​ជាង​ជាង​ជះ​កំហឹង​ឲ្យ​គ្នា។

៥ ការច្រណែន​ ឬ​​ប្រចណ្ឌ​ហួសហេតុពេក

ការ​ច្រណែន​ឬ​ប្រចណ្ឌ​គឺជារឿងធម្មតា លើសពីនេះ វាក៏ជាពេលមួយ គួរឲ្យស្រលាញ់ផងដែរ ។ ប៉ុន្តែ​​បើដៃគូបង្ហាញភាពច្រណែន ​ឬ​ប្រចណ្ឌ​ហួស​ហេតុ​ពេក បើ​ទោះ​ជា​ភាគី​ម្ខាង​ទៀត​មិន​ទាន់​បាន​ធ្វើ​អ្វី​ក៏​ដោយ វា​ក៏​អាចនាំឲ្យ​មាន​ជម្លោះ​ឡើង​មកបានដែរ។ យ៉ាងណាមិញ អាច​ពិបាកបន្តិចក្នុងការនិយាយថាត្រូវធ្វើអ្វី ប៉ុន្តែគន្លឹះ​សំខាន់ គឺត្រូវទុកចិត្តគ្នា ជឿជាក់គ្នា​ទៅវិញ​ទៅ​មក កុំធ្វើអ្វីដែល​ធ្វើឲ្យ​អ្នក​ម្ខាង​ទៀត ​ព្រួយ​បារម្ភហួសហេតុ។

ទោះ​យ៉ាងណា​ បញ្ហា​តូចៗ​នេះ​អាច​និយាយ​បាន​ថា​​មិន​សំខាន់​ឬ ចាត់ទុកវាជារឿងធម្មតា ប៉ុន្តែ​ប្រយ័ត្ន​រឿង​កាក់ល្អិត​នេះ​​កក់​កុញ​ នាំឲ្យ​ឲ្យ​មាន​បញ្ហា​ធំ​។ មាន​តែ​ការ​បើក​ចិត្ត​ព្រម​ទទួល​យក​គ្នា​ ព្រម​និយាយ​ទល់​មុខ​ដោយ​ស្មោះ ​គ្មាន​ការ​លាក់លៀម​ ទើប​អាច​រស់នៅ​មាន​សុភមង្គល​ដូច​គេ។ ភាព​មិន​ស្មោះត្រង់​ នឹង​នាំ​ឲ្យ​អ្នកទាំងពីរ​ឈាន​ទៅ​បែកបាក់​គ្នា​ ទោះ​រឿង​តូច​មួយ​ក៏​ដោយ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖ចរិតលក្ខណៈ ៥ យ៉ាង របស់គូស្នេហ៍ ដែលបញ្ចាក់ថា គាត់ស្រលាញ់អ្នកស្មោះខ្លាំង

ចុចអាន៖ទំនាក់ទំនងពោរពេញដោយការកុហក ចុងក្រោយ នឹងទទួលបានបែបនេះក្នុងជីវិត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សមាគមកាយប្ញទ្ធិនារីកម្ពុជា
ព័ត៌មានជាតិ១៤ នាទីutes មុន

សមាគមកាយប្ញទ្ធិនារីកម្ពុជា រៀបចំកម្មវិធី បងស្រី និងប្អូនស្រី លើកទី៥ ក្រោមប្រធានបទ «ស្រ្តី និងការងារសង្គម»

ព័ត៌មានអន្ដរជាតិ២៣ នាទីutes មុន

អង់គ្លេសនិងបារាំង ប្រកាសដឹកនាំក្រុមចម្រុះ ដាក់ទ័ពទៅអ៊ុយក្រែន ទោះគ្មានអាមេរិក

គ្រោះថ្នាក់ចរាចរណ៍
ចរាចរណ៍៥១ នាទីutes មុន

នាយរងប៉ុស្ដិ៍ស្ទឹងមានជ័យទី២ ជួបគ្រោះថ្នាក់ចរាចរណ៍រថយន្ដកិនស្លាប់​​

ព័ត៌មានជាតិ១០ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ១០ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

សន្តិសុខសង្គម១៥ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានជាតិ២០ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

ព័ត៌មានជាតិ២៣ ម៉ោង មុន

សម្តេចធិបតី​៖ ជម្លោះនៅប្រាសាទព្រះវិហារកម្ពុជា-ថៃ ឆ្នាំ ២០០៨ ជាបទពិសោធ និងមេរៀន

Sokha Hotels

ព័ត៌មានពេញនិយម