KPT+
សុនខខាំ គួរធ្វើរឿងទាំង ៧ នេះ ជាបន្ទាន់
ជារៀងរាល់ឆ្នាំ តែងតែមានករណីជំងឺឆ្កែឆ្កួត ឬតេតាណុស ដែលបង្កឡើងដោយសុនខនៅជុំវិញពិភពលោក។ ខណៈសុនខគឺជាមិត្តដ៏ល្អបំផុត សម្រាប់មនុស្សនាពេលបច្ចុប្បន្ន អ្នកចិញ្ចឹមខ្លះ សត្វចូលចិត្តប្រឡែងលេងនឹងវាណាស់ ដែលពេលខ្លះ អាចនឹងមុតក្រចក ឬធ្មេញរបស់វាទៀតផង។

ដូច្នេះប្រសិនបើមានរឿងនេះកើតឡើង អ្នកត្រូវចាត់វិធានការភ្លាមៗ ដើម្បីព្យាបាលមុខរបួស និងកាត់បន្ថយហានិភ័យនៃការឆ្លងមេរោគ គឺត្រូវការការព្យាបាលប្រកបដោយវិជ្ជាជីវៈ។ ក្រៅពីការព្យាបាល អ្នកគប្បីអនុវត្តវិធីទាំង ៧នេះភ្លាមៗ ជាមុនសិន៖
១. ប្រើសាប៊ូស្រាលៗ មកលាងកន្លែងរបួស និងលាងទឹកក្ដៅឧណ្ហៗ ១០នាទី
២. ឃាត់ឈាមដោយប្រើក្រណាត់រុំ
៣. លាបគ្រីម អង់ទីប្យូទិច ប្រសិនជាមាន
៤. រុំរបួសការពារមេរោគអោយជិត
៥. ថែទាំមុខរបួសរហូតទៅជួបពេទ្យ
៦. ឧស្សាហ៍ផ្លាស់ប្ដូរបង់រុំ ដើម្បីរក្សាអនាម័យបន្ទាប់ពីមកពីពេទ្យវិញ
៧. តាមដានអាការរបួសថាមាន ហើម ឆ្លងមេរោគ ក្រហម ឈឺ ឬ ក្ដៅខ្លួនអត់។
វិធីព្យាបាលរបស់គ្រូពេទ្យមានដូចជា៖ គាត់នឹងសួរអំពីមូលហេតុនៃរបួស ព័ត៌មានសុខភាពឆ្កែនោះ ហើយគាត់នឹងលាងរបួសម្ដងទៀត ដោយលាបជាមួយនឹងគ្រីមអង់ទីប្យូទិចផង បន្ទាប់មកគ្រូពេទ្យនឹងចេញវេជ្ជបញ្ជាថ្នាំដែលយើងត្រូវទិញនៅឱសថស្ថានបើចាំបាច់។ គ្រូពេទ្យណែនាំឲ្យប្រើថ្នាំជម្រុញ ក្នុងករណីរបួសកខ្វក់ខ្លាំង បើអ្នកចាក់វ៉ាក់ស៊ាំងតេតាណុសលើស ៥ឆ្នាំហើយ។

សូមបញ្ជាក់ដែរថា ឆ្កែខាំ ១០ករណី មានមេរោគឆ្លងដល់ទៅពាក់កណ្ដាលឯណោះ ជាពិសេសមេរោគឆ្កែឆ្កួត ដូច្នោះហើយ ទើបគ្រូពេទ្យចង់ដឹងពីសុខភាពឆ្កែដែរ៕
ប្រែសម្រួល៖ វារី
ចុចអាន៖ការទទួលទានអាហារពេលល្ងាច រៀងរាល់ម៉ោង ៧ យប់ ជួយឲ្យរស់បានយូរជាងមុន?

-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
សន្តិសុខសង្គម២ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម