Connect with us

KPT+

របៀបធ្វើទឹកសណ្តែកងាយៗ នៅផ្ទះដោយខ្លួនឯង

បានផុស

នៅ

វិធីធ្វើទឹកសណ្ដែកនេះ ជាការចែករំលែកពី អ្នកស្រី កែវ ច័ន្ទបូរណ៍ ទៅដល់អ្នកដែលចង់រៀន ធ្វើទឹកសណ្ដែកខ្លួនឯង។ ទឹក​សណ្ដែក​ដែល​ធ្វើខ្លួនឯង យើង​ទទួលទាន​ដោយ​ភាព​កក់ក្ដៅ​ចិត្ត​​ និង​ធ្វើ​ឲ្យ​សុខភាព​ល្អ​រាងកាយ​មាំមួន ​ជៀស​ផុត​ពី​ជំងឺ​ផ្សេងៗ។ ខាងក្រោម​នេះ​ ជា​វិធី​ធ្វើ​ទឹក​សណ្ដែក​ ដែល​អ្នកស្រី​បាន​ចែក​រំលែក៖

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គ្រឿងផ្សំ ៖ សណ្ដែក​សៀង១គីឡូ ទឹក១០លីត្រ ស្ករ១គីឡូ អំបិល១ស្លាបព្រាកាហ្វេ

របៀប​ធ្វើ៖

១- យកសណ្តែកសៀង១គីឡូ ត្រាំ​ជាមួយ​ទឹកក្តៅ​ឧណ្ហៗ រយៈ​ពេល​បី​ម៉ោង រួចហើយ ញី​សំបកចេញ លាងសម្រស់អោយស្អាត។

២- យក​សណ្តែក​សៀង ដាក់កិនជាមួយ ទឹក៣លីត្រ រួច​ហើយ​ច្រោះ ច្របាច់​យក​កាក​ចេញ យក​តែ​ទឹក​សណ្ដែក​សុទ្ធ។

៣- យកទឹក៧លីត្រទៀត មក​ថែម​ជាមួយ​នឹង​ទឹក​សណ្ដែក​សុទ្ធ ហើយ​ដាំ​ឲ្យ​ពុះ។

៤- ដាក់​ស្ករ​និង​អំបិល​ចូល ឲ្យ​ពុះ​សព្វ។

៥- ពិសា​ក្តៅៗក៏​បាន ត្រជាក់​ក៏​បាន តាមចំណូលចិត្ត។

៦- បើ​ចង់​ខាប់ កាត់បន្ថយ​ចំនួនទឹក។

៧- បើ​មិនចូលចិត្ត រសជាតិផ្អែមខ្លាំង សូមកាត់បន្ថយចំនួនស្ករ។

ចំពោះមាតាដែលខ្វះទឹកដោះ អាចយកទឹកសណ្តែកនេះ ជួយបំប៉នសុខភាពទារកបាន ដោយកាត់បន្ថយចំនួនស្ករពីរខាំ ក្នុងសណ្តែកមួយគីឡូ។ ចំពោះទារកក្រោម៦ខែ គេមិនអោយមានជាតិស្ករឡើយ។ជាតិផ្អែម នឹងធ្វើអោយទារកអន់ភ្នែក ឬ រពឹសចាប់មិនជាប់ ឬ កើតទឹកនោមផ្អែម ជាពិសេស ពេលទារក នៅក្រោមអាយុ ២ខួប។

ចំណែក​ស្ត្រី​សរសៃ​ខ្ចី គួរ​បរិភោគ ជាតិ​ស្ករ ឲ្យ​បាន​តិច​បំផុត នៅមុនកូនអាយុមួយខួប ការពារមិន​ឲ្យ​មាន​ទឹក​នោមផ្អែម។ ប៉ុន្តែ ស្ត្រី​អាច​បរិភោគ​ផ្លែឈើ​ធម្មជាតិ ដែល​មាន​ជាតិផ្អែម​បាន គ្រាន់​តែ​ពុំ​គួរ​បរិភោគ ជាតិ​ស្ករ​ផលិត​ឡើយ។

សម្រាប់មនុស្សទូទៅ ការ​បរិភោគ​ទឹក​សណ្ដែក នឹង​ជួយ​ផ្សះ​ជំងឺ​បែកស្រកា ឲ្យ​ស្បែកប្រែរលោងស្អាត​មកវិញ។ ដើម្បីធ្វើទឹកសណ្តែក​ឲ្យ​ចេញពណ៌បៃតង គេត្រូវបុកស្លឹកតើយ ពូត​យក​ទឹក ទៅ​ដាក់លាយជាមួយទឹកសណ្តែក ហើយដាំអោយពុះ ទើបដាក់ស្ករអំបិល៕

ប្រែសម្រួល៖ វារី

ចុចអាន៖បើមិនចង់ខូចមុខ កុំប្រើគ្រឿងសម្អាងដែលផ្ទុកគ្រឿងផ្សំ ៦ នេះ ជាមួយគ្នាឲ្យសោះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

មនុស្ស៥៥នាក់ស្លាប់ក្នុងហេតុការណ៍រថយន្តក្រុងធ្លាក់ចូលជ្រោះនៅ​ហ្គាតេម៉ាឡា

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ត្រាំ ទារឲ្យអ៊ុយក្រែន សងប្រាក់ ៥០០ពាន់លានដុល្លារ មកវិញ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ស្លាប់៤នាក់ និងបាត់ខ្លួន៣នាក់​ក្នុង​ហេតុការណ៍​ក្រឡាប់ទូក​ដោយសារខ្យល់​​​ខ្លាំង​និងរលក​ធំ​ៗ​​នៅ​​ឥណ្ឌូណេស៊ី

សន្តិសុខសង្គម២ ម៉ោង មុន

Breaking News៖ អគ្គិភ័យកំពុងឆេះ​ស្ថានីយ​ប្រេង​ឥន្ធនៈ​ នៅខេត្តព្រះសីហនុ(មានវីដេអូ)

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ត្រឹម​២០ថ្ងៃ​សោះ លោកត្រាំ​ចេញ​បទ​បញ្ជាប្រតិបត្តិ​​​លើស​ប្រធានា​ធិបតី​មុន​ៗ​ «ហៅ​មិនឮ»​​

Sokha Hotels

ព័ត៌មានពេញនិយម