Connect with us

KPT+

Daddy issues វិបត្តិផ្លូវចិត្តរបស់ក្មេងស្រី បណ្ដាលមកពីបុរសជាឪពុក

បានផុស

នៅ

វិបត្តិផ្លូវចិត្តដែលគេនិយមហៅថា “Daddy issues” កំពុងវាយលុកដល់ផ្លូវចិត្តក្មេងស្រីជាច្រើន នាសម័យបច្ចុប្បន្ន ត្រូវគេស្គាល់ថាជា បញ្ហាផ្លូវចិត្តមួយ បណ្ដាលមកពីកង្វះភាពកក់ក្ដៅពីឪពុក ឬកំព្រាឪពុកតែម្ដង។ ក្មេងស្រីទំាងនោះចូលចិត្តមើលឪពុកកូនអ្នកដទៃស្រលាញ់គ្នា​មានភាពកក់ក្ដៅ ហើយចង់មានសុភមង្គលដូចគេដែរ ប៉ុន្តែខ្លះទៀតបែរជាមិនចូលចិត្តពេលឪពុកប្រឡែងលេងទៅវិញ មិនថានាងចូលចិត្តមើលអ្នកដទៃលេងជាមួយឪពុកដែរក៏ដោយ។ ដើម្បីកត់សម្គាល់ថា ក្មេងស្រីនោះមាន Daddy issues អ្នកអាចសង្កេតមើលតាមចំណុចដូចជា៖

១. ស្រលាញ់បុរសចាស់ជាង

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្រីៗដែលមានបញ្ហានេះ មិនមានចំណង់ជាមួយបុរសវ័យក្មេងស្រករខ្លួន ឬចាស់ជាងតិចតួចទេ។ នាងតែងតែពេញចិត្តជាពិសេសទៅលើបុរសវ័យពូ ឬឪពុករបស់ខ្លួនទៅវិញ។ ដោយសារតែបុរសចាស់នោះ ធ្វើឲ្យនាងមានអារម្មណ៍កក់ក្ដៅ និងសុវត្ថិភាពខុសពីបុរសវ័យក្មេង ដែលប្រៀបបាននឹងមិត្តភក្តិតែប៉ុណ្ណោះ។

២. តណ្ហាក្រាស់ និងចូលចិត្តហឹង្សា

បុរសដែលនាងចូលចិត្តស្រលាញ់ គឺជាបុរសមានចិត្តកំណាច កាច ពេលខ្លះប្រើអំពើហឹង្សា ពេលខ្លះស្ដី ឬស្រែកកំហក់ រួចមកលួងនាងវិញ។ មនុស្សស្រីបែបនេះមានតណ្ហាក្រាស់សឹងតែគ្រប់ពេល ថែមទាំងមានចំណូលចិត្តទៅលើការចាប់បង្ខំផ្លូវភេទទៀតផង។

៣. ពូកែ​តូចចិត្ត

ទោះបីជាដៃគូ ឬឪពុកស្រលាញ់នាង​ប៉ុណ្ណា​ក៏ដោយ នាងនៅតែមានអារម្មណ៍មួយ​បិទបាំងការ​ស្រលាញ់គឺ មិនជឿថាគេស្រលាញ់។

៤. តោង​គេ​ស្អិត

មនុស្ស​ស្រី​នោះមិនអាចនៅម្នាក់ឯងបានឡើយ នាងស្រលាញ់ ហួងហែងមនុស្ស​ប្រុស​របស់​នាងណាស់​ព្រោះតែសុខភាពផ្លូវចិត្តនាង​មិនស្ងប់តែងតែគិតពីការចាកចេញរបស់មនុស្សជាទីស្រលាញ់។

យ៉ាងណាមិញ ជំងឺផ្លូវចិត្តនេះមិនទាន់ទទួលស្គាល់ថា ជា ជំងឺ ផ្លូវ ចិត្ត​ឡើយ​ព្រោះ​វា​មិន​មាន​ផល​ប៉ះពាល់​ដល់​សុខភាព​ដូច​ជំងឺ​បាក់​ទឹកចិត្ត និង​ជំងឺ​ដទៃទៀត ប៉ុន្តែ​វា​កើត​ឡើង​ច្រើន​លើ​ក្មេង​ស្រីៗ​ច្រើន​មក​ហើយ៕

ប្រែសម្រួល៖ វារី

ចុចអាន៖មនុស្សចរិតខុសគេ ៥ ប្រភេទ គ្មានអ្នកណាចង់រាប់រកឡើយ

ចុចអាន៖៣ វិធី កាត់បន្ថយហានិភ័យនៃជំងឺធ្លាក់ទឹកចិត្ត ចៀសវាងនាំធ្ងន់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១១ នាទីutes មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៤៦ នាទីutes មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៤ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

Sokha Hotels

ព័ត៌មានពេញនិយម