Connect with us

KPT+

កំលុង​ពេល​បុណ្យ​ណូអែល តើគេនិយមធ្វើ​អ្វី​ខ្លះ​សម្រាប់​គ្រួសារ?

បានផុស

នៅ

ទោះ​បី​ពិធី​បុណ្យ​ណូអែល មិន​មែន​ជា​បុណ្យ​ជាតិ​របស់​យើង​ពិត​មែន​ ប៉ុន្តែ​យើង​ក៏​អាច​យក​ពេល​វេលា​នេះ​ទៅ​ធ្វើ​រឿង​ល្អៗ​ជា​មួយ​ក្រុម​គ្រួសារ មិត្តភ័ក្ដិ​និង​មនុស្ស​ជា​ទី​ស្រលាញ់​បានដែរ។ យើង​អាច​ចំណាយ​ពេល​ខ្លះៗ​សម្រាប់​គ្រួសារ​របស់​យើង។ ពិធី​បុណ្យ​នេះ​វា​ពិត​ជា​ល្អ​ខ្លាំង​មែន​ទែន​ចំពោះ​ការ​ចែក​រំលែក​ក្ដី​ស្រលាញ់​ទៅ​កាន់​មនុស្ស​ជុំវិញ​ខ្លួន​ ជា​ពិសេស​គ្រួសារ​តែម្ដង។ ថ្ងៃ​នេះ Kpt Plus នឹង​នាំ​មក​នូវ​វិធី​ខ្លះៗ​ដល់​អ្នក​គាំទ្រ​សម្រាប់​រដូវ​កាល​ណូអែល​ក្នុង​ការ​ចំណាយ​ពេល​វេលា​ពិសេស​សម្រាប់​គ្រួសារ​របស់​លោក​អ្នក!

១. ចម្អិនអាហារ​ញ៉ាំជុំជា​មួយ​គ្រួសារ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាការល្អ ប្រសិនបើថ្ងៃនេះអាចនៅផ្ទះហើយចម្អិនអាហារញ៉ាំជុំគ្នា ជាជាង​ដើរក្រៅ ប្រមូលភឿនជប់លៀង។ ត្បិតតែគ្រីស្ទម៉ាស់ មិនមែនជាបុណ្យប្រពៃណីខ្មែរ តែក៏ជាវេលាល្អក្នុងការជួបជុំ បង្កើនរសផ្អែមសម្រាប់គ្រួសារបានដែរ។

២. មើល​រឿង​បែប​ពិធី​បុណ្យ​ណូអែល

ចំណាយ​ពេល​មើល​រឿង​រួម​គ្នា​ ដើម្បី​បង្កើត​ភាព​ជិតស្និទ្ធិ ក៏ល្អជាដែរ។ ក្រោយទស្សនាភាពយន្តរួច ប៉ាម៉ាក់អាចបង្កើត​សំណួរ​បំផុសគំនិតកូនៗ​ជា​មួយ​សាច់​រឿង​ ដើម្បីឲ្យពួកគេចេះពិចារណា។ រឿង​មួយ​ចំនួន​ដែល​អាច​មើល​ក្នុង​ថ្ងៃ​នេះបានមានដូចជា៖

– Star

– White Christmas

– Elf

– Miracle on 34th Street

– The Santa Clause

– Rudolf

៣. ទូរស័ព្ទ​ឬ​ជួប​ផ្ទាល់​និយាយ​ពាក្យ​ថា​រីករាយ​បុណ្យ​ណូអែល

វាពិត​ជា​ការ​ល្អ​ដែល​យើង​អាច​និយាយ​ពាក្យ​ល្អៗ ​ទៅ​កាន់​ក្រុម​គ្រួសារ​របស់​ខ្លួន​ក្នុង​ថ្ងៃ​នេះ ជា​ពិសេស​ពាក្យ​ជូន​ពរ​ទៅ​កាន់​ពួក​គេ​នៅ​ពេល​ព្រឹក​ក្នុង​ថ្ងៃ​បុណ្យ​ណូអែល។ ពាក្យ​ល្អៗ​ គួរតែចាប់ផ្ដើមពោលទៅកាន់​មនុស្សជុំវិញខ្លួន ជាពិសេសគ្រួសារ​ជាទីស្រឡាញ់របស់យើង។

៤. សរសេរ​ពាក្យ​អរគុណ​ខ្លះ​ឱ្យ​ពួក​គេ

ប្រហែល​ក្នុង​រយៈ​ពេល​មួយ​ឆ្នាំ​ពេញ​នេះ គ្រួសារ​របស់​យើង​បាន​ធ្វើ​កិច្ច​ការ​ជា​ច្រើន​សម្រាប់​យើង។ ដូច្នេះ​យើង​ក៏​អាច​សរសេរ​ពាក្យ​អរគុណមាននៅក្នុងចិត្តដែលពេលខ្លះយើងមិនហ៊ាននិយាយ សម្រាប់​ការ​ដែល​ពួក​គេ​បាន​ធ្វើ​មក​លើ​ពួក​យើងរាល់ថ្ងៃ។

៥. ជូនកាដូឲ្យគ្នា

ក្រៅពីចំណាយ​ពេល​មួយ​ថ្ងៃ​ជា​មួយ​គ្រួសារ​ និង​ញុំាំ​អាហារ​រួមគ្នា យើងគួរតែរៀប​ចំ​ការដូ​សម្រាប់​គ្រួសារ​និង​មនុស្ស​ពិសេស​របស់​យើង។ មិនថាតូចប៉ុណ្ណាទេ គួរតែមានអំណោយសម្រាប់ពួកគេ ព្រោះវាបង្ហាញថា យើងមានចិត្តមានថ្លើមគិតគូរគ្រួសារ៕

ប្រែសម្រួល៖ សន ផានិត

ចុចអាន៖ បុណ្យ Christmas មានប្រភពមកពីណា? មានន័យដូចម្ដេច?

ចុចអាន៖ វិធីជ្រើសរើសអំណោយដ៏ល្អសម្រាប់តារានិករទាំង១២

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ នាទីutes មុន

ពលករ​ឥណ្ឌូណេស៊ី​ដែលសង្គ្រោះ​​នៅមីយ៉ាន់ម៉ា​​ ត្រូវ​បញ្ជូន​ទៅ​​ដល់​ប្រទេស​​វិញ​

ព័ត៌មានជាតិ៥ នាទីutes មុន

ឯកឧត្ដម ហ៊ុន ម៉ានី អញ្ជើញជាអធិបតីក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារ និងសម្ពោធសមិទ្ធផលនានា នៅវត្តឧត្តមគិរីប្រឹក្សា(វត្តកោដូនតី)

ព័ត៌មានជាតិ១១ នាទីutes មុន

លោក ប្រាក់ សោភ័ណ ត្រូវបានប្រកាសជាប្រធានការងារយុវជនគណបក្សខេត្តសៀមរាប

សន្តិសុខសង្គម២៤ នាទីutes មុន

អ្នកវិភាគ អ្នកឃ្លាំមើល និងសហជីពនៅកម្ពុជា៖ RFA គ្មានវិជ្ជាជីវៈជាសារព័ត៌មាននោះទេ ខណៈកំពុងបម្រើផលប្រយោជន៍ក្រុមជ្រុលនិយមក្រៅច្បាប់

ចរាចរណ៍២៥ នាទីutes មុន

បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង

សន្តិសុខសង្គម២៣ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សហគ្រាសចិន
សន្តិសុខសង្គម៧ ម៉ោង មុន

ពលរដ្ឋ​ចោទជនជាតិ​ចិនមួយ​ក្រុមនៅ​​ក្រុមហ៊ុន​ចម្ការ​ចេក​​ខេត្ត​ក្រចេះ បាញ់សត្វគោក្របី​អ្នកស្រុក​លេីកដាក់ឡានយ៉ាងអានាធិបតេយ្យ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

រុស្ស៊ី បាញ់មីស៊ីលពន្លិចកប៉ាល់ដឹកទំនិញមួយគ្រឿង សង្ស័យដឹកអាវុធអង់គ្លេស យកទៅឲ្យអ៊ុយក្រែន

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

អង់គ្លេសនិងបារាំង ប្រកាសដឹកនាំក្រុមចម្រុះ ដាក់ទ័ពទៅអ៊ុយក្រែន ទោះគ្មានអាមេរិក

ក្រសួងធនធានទឹក
ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រសួងធនធានទឹក ប្រកាសឲ្យអាជ្ញាធរដែនដី និងពលរដ្ឋប្រយ័ត្នពីភ្លៀងកក់ខែ

Sokha Hotels

ព័ត៌មានពេញនិយម