KPT+
«ដែននិរតី» MST Writer រដូវកាលទីបី ចាប់ទទួលស្នាដៃហើយ
ក្រុមអ្នកនិពន្ធវ័យក្មេង MST Writer របស់អ្នកស្រី ម៉ីសន សុធារី ទើបតែបានប្រកាសចេញនូវ រដូវកាលទីបី ក្រោមប្រធានបទ «ដែននិរតី» ។

នៅក្នុងបទសម្ភាសន៍មួយនៅព្រឹកមិញនេះ អ្នកនិពន្ធ ម៉ីសន សុធារី បានឲ្យដឹងថា នេះគឺជាការបើកនៅរដូវកាលទីបី ពីលើរដូវកាលទីពីរ ដែលមានប្រធានបទថា អ្នកនិពន្ធជុំវិញបឹងទន្លេសាបដើម្បីប្រកូកប្រកាស ជ្រើសរើសស្នាដៃ និងទទួលយកមកបណ្តុះបណ្តាល អ្នកដែលមានបំណងចង់ក្លាយទៅជាអ្នកនិពន្ធ តែមិនធ្លាប់បានឆ្លងកាត់ការរៀនតែងនិពន្ធ ឬមួយក៏មានស្នាដៃហើយមិនមានឱកាសនៅក្នុងការបញ្ចេញ ដើម្បីទទួលយកនូវមតិរបស់សាធារណជនទៅលើ ដៃរបស់ខ្លួន។

អ្នកស្រីបានបន្ថែមទៀតថា រដូវកាលពីរ គឺ«អ្នកនិពន្ធពីជុំវិញបឹងទន្លេសាប» ទទួលបានស្នាដៃតិចតួច បើប្រៀបធៀបទៅនឹងរដូវកាលទីមួយ ដែលលើកឡើងក្រោមប្រធានបទថា «អ្នកនិពន្ធក្រៅសាលា» ដែលទទួលយកពីគ្រប់ទិសទីនៃផ្ទៃប្រទេស។

ចំណែករដូវកាលទីបីនេះ ដែលមានប្រធានបទថា ដែននិរតី គឺនឹងជ្រើសរើសស្នាដៃពីជនវ័យក្មេង សិស្ស និស្សិត គ្រូបង្រៀនមន្ត្រីរាជការរូបណាដែលមានបំណងចង់ចូលរួមនៅក្នុងការបញ្ចេញស្នាដៃតែងនិពន្ធក៏ដូចជា ទទួលបានវគ្គសិក្សាខ្លីៗដែលបង្ហាត់បង្ហាញរំលែកបទពិសោធន៍ដោយអ្នកស្រីផ្ទាល់ និងអ្នកនិពន្ធផ្សេងទៀតនៅក្នុងក្រុម MST។

បច្ចុប្បន្ននេះ គ្រប់គ្នា អាចដាក់ពាក្យមកចូលរួមពីខេត្តចំនួនបួន គឺខេត្តកោះកុង ក្រុងព្រះសីហនុ ខេត្តកំពង់ស្ពឺនិងខេត្តកំពតដោយចាប់ផ្តើមទទួលស្នាដៃពីពេលផ្សាយដំណឹងនេះតទៅ រហូតដល់ចុងបញ្ចប់នៃរដូវកាលគឺរយៈពេលប្រាំមួយខែទៀត។
ដូច្នេះ នៅរដូវកាលទីពីរ«អ្នកនិពន្ធបឹងទន្លេសាប»និង«អ្នកនិពន្ធដែននិរតី» នៃរដូវកាលទីបីគឺធ្វើឡើងជួនពេលគ្នាតែម្ដង ដើម្បីបំផុសគំនិតឱ្យអ្នកនិពន្ធកាន់តែច្រើនឡើង ហ៊ានបញ្ចេញនូវស្នាដៃរបស់ខ្លួនជាសាធារណៈ ក៏ដូចជាចូលរួមជាបណ្ដាញអ្នកសរសេរដូចគ្នា ទទួលយកនូវការលើកទឹកចិត្តនិងឱកាសនៅក្នុងការជួបផ្ទាល់ជាមួយអ្នកអានរបស់ខ្លួនផងដែរ ។
គួររំឭកផងដែរថា រហូតមកដល់ពេលនេះ ទាំងរដូវកាលទីពីរនិងរដូវកាលទីបី គឺកំពុងទទួលនូវស្នាដៃព្រមៗគ្នាតែម្ដង ចំណែកស្នាដៃទាំងអស់របស់អ្នកនិពន្ធMSTនៅក្នុងរដូវកាលទាំងប៉ុន្មាននោះ មិនត្រូវបានដាក់ចូលទៅក្នុងផ្នែកនៃមាតិកាគិតថ្លៃនៅលើ meysansotheary.com ទេ គឺនៅក្នុងវេទិកាអានដោយសេរីមិនគិតថ្លៃ ។

ជារៀងរាល់ខែអ្នកនិពន្ធដែលទទួលបានចំណាត់ថ្នាក់ខ្ពស់ នៅក្នុងលំដាប់កំពូលទាំងដប់ប្រាំ នឹងទទួលបាននូវរង្វាន់លើកទឹកចិត្តជាបន្តបន្ទាប់៕
ចុចអាន៖ប្រធានបទថ្មី «អ្នកនិពន្ធក្រៅសាលា» ឱកាសសម្រាប់យុវវ័យ ដែលមានបំណងក្លាយជាអ្នកសរសេរប្រលោមលោក

-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ១៨ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?