KPT+
មនុស្សទម្លាប់ខ្ជិលងូតទឹក គឺមានហេតុផល ៦ យ៉ាងនេះក្នុងខ្លួន
ជាធម្មតាយើងងូតទឹកយ៉ាងហោចណាស់ ២ដងក្នុងមួយថ្ងៃ ដើម្បីរក្សាអនាម័យខ្លួនប្រាណឲ្យបានត្រឹមត្រូវ។ ប៉ុន្តែក្នុងនោះក៏មានមនុស្សខ្លះ ខ្ចិលសូម្បីងូតទឹកសម្អាតខ្លួន ជាពិសេសចំពោះអ្នកដែលរស់នៅម្នាក់ឯង មិនមានឪពុកម្ដាយឬអ្នកណាមកបង្ខំ ។
ទន្ទឹមនោះដែរ យើងខ្ញុំមានហេតុផល ៦ យ៉ាង សម្រាប់មនុស្សដែលកម្ជិលក្នុងការងូតទឹកសម្អាតខ្លួនប្រាណ។
១ ដោយសារតែខ្យល់ត្រជាក់ពេក
បើសិនខ្យល់ត្រជាក់មានកម្រិតខ្ពស់ នោះជាបញ្ហាធំសម្រាប់អ្នកដែលខ្ចិល ឬមិនចង់ងូតទឹកតែម្ដង។ ដូច្នេះអ្នកអាចប្រើទឹកក្ដៅឧណ្ហៗ ឬងូតទឹកនៅពេលព្រឹកបន្ទាប់ពីព្រះអាទិត្យឡើងខ្ពស់បន្តិច។ អ្នកក៏អាចហាត់ប្រាណ និងញ៉ាំអាហារពេលព្រឹកជាមុនសិន ដើម្បីឲ្យរាងកាយមានភាពកក់ក្តៅមុននឹងងូត។ ដូចគ្នាដែរ នៅពេលល្ងាច ការងូតទឹកមុនម៉ោង៥ល្ងាច គឺដើម្បីកុំឲ្យអ្នកត្រជាក់ខ្លាំង។
២ ដោយសារតែថ្ងៃសម្រាក
ថ្ងៃឈប់សម្រាក កាលវិភាគងូតទឹករបស់អ្នកក៏បិទដូចគ្នា។ តែយ៉ាងណាត្រូវចាំថា គោលដៅនៃការសម្អាតខ្លួនឯង គឺដើម្បីសុខភាព។ ដូច្នេះ ទោះមិនទៅណាក៏នៅតែងូតទឹកឲ្យទាន់ពេល។ សូម្បីតែនៅផ្ទះ ក៏មានញើសតិចតួចដែរ។ សូមកុំឲ្យក្លៀក ក្លាយជាកន្លែងបង្កាត់ពូជមេរោគឲ្យសោះ។
៣ មានអារម្មណ៍ថាមិនកខ្វក់រាងកាយ
ក្នុងបញ្ហាអនាម័យ និងសុខភាពរាងកាយ កុំប្រើអារម្មណ៍។ ព្រោះភាពកខ្វក់ដែលជាប់នឹងខ្លួន មិនអាចមើលឃើញនឹងភ្នែកទទេនោះទេ។ នៅពេលងូតទឹក អ្នកពឹងផ្អែកលើរាងកាយមានអារម្មណ៍ថាកខ្វក់ ឬនៅតែស្អាត យូរៗទៅអ្នកក្លាយជាមនុស្សងាយរងគ្រោះនឹងភាពកខ្វក់។
៤ គិតថាធម្មតា ទោះត្រលប់មកផ្ទះវិញ
មនុស្សខ្លះមានបំណងងូតទឹកនៅពេលយប់ ជិតចូលគេង។ មូលហេតុគឺ ពេលចូលគេងរាងកាយមានសភាពស្អាតល្អ មានអារម្មណ៍ត្រជាក់ និងងាយស្រួលគេងលក់ស្រួលរហូតដល់ព្រឹក។ ទោះបីជាហេតុផលហាក់ដូចជាត្រឹមត្រូវដោយ ក៏ទម្លាប់នេះអាចមានគ្រោះថ្នាក់ខ្លាំងណាស់។ មូលហេតុគឺក្រោយពីធ្វើសកម្មភាពក្រៅផ្ទះអស់មួយថ្ងៃ នៅពេលដែលដែលអ្នកវិលមកផ្ទះវិញ មានភាពកខ្វក់ និងមេរោគច្រើន។ ការលាងដៃ និងជើងតែមួយមុខមិនគ្រប់គ្រាន់ទេ។ ភាពកខ្វក់ និងមេរោគមាននៅលើសំលៀកបំពាក់ និងពាសពេញរាងកាយ។ ប្រសិនបើអ្នកគ្រាន់តែផ្លាស់ប្ដូរសំលៀកបំពាក់ ភាពកខ្វក់ និងមេរោគផ្លាស់ទីទៅសំលៀកបំពាក់។ អ្នកក៏អាចរាលដាលវាទៅគ្រប់ជ្រុងនៃផ្ទះ រួមទាំងនាំមកនូវគ្រោះថ្នាក់នៃការចម្លងជំងឺដល់សមាជិកគ្រួសារផងដែរ។
៥ ដោយសារតែប្រើទឹកអប់បន្លំ
ប្រេងក្រអូបច្រើនតែជាសារធាតុសំខាន់នៅពេលមនុស្សត្រូវធ្វើដំណើរ និងមិនមានពេលងូតទឹក។ ទោះជាយ៉ាងណាក៏ដោយ យកល្អគួរតែងូតទឹកជាមុនសិន។ សូម្បីតែក្លិនញើសដែលជាប់លើក្លិនទឹកអប់។ មិនថាទឹកអប់របស់អ្នកល្អប៉ុណ្ណាទេ ស្ថានភាពរាងកាយកខ្វក់នឹងធ្វើឲ្យក្លិនរបស់អ្នកកាន់តែអាក្រក់។
៦ ដោយសារតែអាកាសធាតុ
ពេលខ្លះអាកាសធាតុក្តៅ អ្នកនឹងបែកញើសម្តងទៀត ដូច្នេះបើទោះបីជាអ្នកខំរក្សាអនាម័យ និងសុខភាពរាងកាយក៏ដោយ។ វាជាការពិតដែលថា នៅថ្ងៃក្តៅសូម្បីតែបន្ទាប់ពីងូតទឹក អ្នកនឹងបែកញើសម្តងទៀត។ ទោះជាយ៉ាងណាក៏ដោយ ក្លិនដែលផលិតនឹងមានភាពខុសគ្នាខ្លាំង ជាងប្រសិនបើអ្នកពន្យារពេលងូតទឹក។ ជាមួយនឹងការងូតទឹក ញើស និងមេរោគត្រូវបានបាត់បង់។ ជាងនេះទៅទៀត អ្នកផ្លាស់ប្តូរទៅជាសម្លៀកបំពាក់ស្អាត ដែលស្រូបញើស ក្លិនខ្លួននឹងមិនមករកអ្នកទេ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍១ សប្តាហ៍ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
សន្តិសុខសង្គម២ ថ្ងៃ ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជាបានចំណាយជាង២,១៨ពាន់លានដុល្លារលើការនាំចូលប្រេងឥន្ធនៈក្នុងរយៈពេល១១ខែ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ស្ថានទូតចំនួន៦ ត្រូវបានកម្ទេច ពេលរុស្ស៊ីបាញ់មីស៊ីលវាយប្រហាររដ្ឋធានីកៀវ