KPT+
វត្ថុ ៨ យ៉ាង ស្រីៗតែងមានក្នុងកាបូបគ្រប់ពេលវេលា មិនដែលខាន
យើងដឹងស្រាប់ហើយថា មនុស្សស្រីស្រលាញ់សម្រស់ជាងមនុស្សប្រុស សូម្បីតែអនាម័យក៏ល្អស្អាត ជាងមនុស្សប្រុសដែរ។ ខណៈ មនុស្សប្រុសមានត្រឹមទូរស័ព្ទ និងកាបូបលុយទេជាប់តាមខ្លួន ហើយកាបូបមនុស្សស្រីចង់១០គីឡូតែឯងទៅវិញ។ ខាងក្រោមនេះ ជាវត្ថុដែលស្រីៗភាគច្រើន យកតាមខ្លួនជានិច្ច៖
១. ក្រែម

មាត់មិនក្រហមគឺមិនខ្ចីចេញពីផ្ទះជាដាច់ខាត ទៅក្រៅក៏ត្រូវតែមាត់ក្រហមពេញមួយថ្ងៃដែរ ដូច្នេះហើយមនុស្សស្រី ៩៩លើ១០០នាក់ប្រាកដជាយកក្រែមទៅតាមខ្លួន។
២. កញ្ចក់
អ្នកប្រហែលមិនធ្លាប់ឃើញមានកញ្ចក់នៅក្នុងកាបូបគាត់ទេ ប៉ុន្តែបានសាកឆែកប្រអប់ម្សៅផាត់ហើយនៅ?
៣. ម្សៅផាត់
ពីមុនស្រីៗគ្នាយើងយកម្សៅហ៊ុយតាមខ្លួន ឥលូវមានអ្នកខ្លះប្ដូរមកប្រើជាម្សៅទឹកខូសិនជំនួសវិញព្រោះអាចការពារកម្ដៅថ្ងៃ និងរក្សាសម្រស់ពេលម្សៅរលុបហើយមានកញ្ចក់ទៀត។
៤. កូនកាបូប
នៅក្នុងកាបូបធំតែងតែមានកាបូបលុយ ឬ កូនកាបូបសម្រាប់ដាក់កាត អត្តសញ្ញាណប័ណ្ណ ជាពិសេសគឺប័ណ្ណបញ្ចុះតម្លៃក្នុងករណីគាត់ចង់ដើរផ្សារដោយគ្មានគម្រោង។
៥. ក្រដាសជូតមាត់/ក្រដាសសើម
ឲ្យតែអត់មានក្រដាសជូតមាត់ម្នាក់ៗដឹងតែទៅរកស្រីៗហើយ ចំណាំមើលឲ្យតែស្រីៗមានកាបូបមិនដែរចោលទេក្រដាសជូតមាត់/ក្រដាសសើមនោះ។
៦. ទឹកអប់
សម័យមុនអាចនឹងយកដបធំតាមខ្លួន មកដល់បច្ចុប្បន្នគេនិយមដបផ្ទេរទឹកអប់ ១០មីលីលីត្រងាយដាក់តាមខ្លួនណាស់ព្រោះវាមានទំហំត្រឹមពីរម្រាមដៃតែប៉ុណ្នោះ។
៧. លេលាបដៃ

សម្រាប់លេលាបដៃស្រីៗវិញមានគ្រប់ក្លិនគ្រប់ពណ៌ នៅសុខៗគាត់ទាញយកមកលាបហើយ។
៨. សំឡីប្រចាំថ្ងៃ
ដោយសារតែស្រីៗត្រូវការផ្លាស់ប្ដូរខោទ្រនាប់ពីរទៅបីដងក្នុងមួយថ្ងៃទើបគាត់ប្រើប្រាស់សំឡីនេះជំនួសវិញ។
វត្ថុដែលបានរៀបរាប់នៅខាងលើនេះត្រឹមតែមួយភាគតូចសំខាន់ៗនៅក្នុងកាបូបមនុស្សស្រីទេ ទោះជាកាបូបនោះតូចប៉ុណ្ណាក៏ដោយយ៉ាងហោចណាស់ក៏មានវត្ថុនេះ ៥-៦ ដែរ៕
អត្ថបទ៖ វារី

-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
មិនដឹងមានវិបត្តិអ្វី! Justin Bieber ប្រែស្គមស្គាំង ដើរម្នាក់ឯង ដូចមនុស្សមានបញ្ហាផ្លូវចិត្ត