Connect with us

KPT+

Louis Vuitton ពីក្មេងអនាថា ក្លាយជាម្ចាស់យីហោម៉ាកល្បី LV

បានផុស

នៅ

Louis Vuitton គឺជាកំពូលម៉ាកល្បីលេខ ១ នៅលើពិភពលោក ដែលត្រូវគេទទួលស្គាល់អំពីគុណភាព និងភាពទាន់សម័យតាំងពីយូរលង់ណាស់មកហើយ។ មនុស្សទូទាំងពិភពលោក សុទ្ធតែ​ស្គាល់​ម៉ាក​នេះ​ស្ទើរ​តែ​គ្រប់គ្នា ប៉ុន្តែ​ភាគតិច​ណាស់​ដែល​ដឹង​ពី​ប្រវត្តិ​របស់​ម៉ាក​ដ៏​ល្បី​នេះ។

ដូច្នេះហើយកម្ពុជាថ្មីបានជីកកាយ អំពីជីវប្រវត្តិលោក Louis Vuitton ឲ្យប្រិយមិត្តអ្នកអានបានដឹងកាន់តែច្បាស់ ថាតើលោកមានប្រវត្តិបែបណាខ្លះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Louis Vuitton កើត​នៅ​ថ្ងៃទី ៤ ខែ សីហា​ ឆ្នាំ ១៨២១ គាត់​ដឹង​ក្ដី​ឡើង​លើ​ទឹកដី អានឆេយ (Anchay) ប្រទេស​បារាំង។ Louis មាន​ឪពុក​ជា​កសិករ និង​ម្ដាយ​ជា​អ្នក​ធ្វើមួក។ កាលនោះ​ប្រទេស​បារាំង​ទើប​តែ​ងើប​ឡើង​ពី​សង្គ្រាម​ណាប៉ូឡេអុង​នៅ​ឡើយទេ ដូច្នេះ​ហើយ​កសិករ​ជា​ច្រើន​ទាំង​គ្រួសារ Vuitton ក៏​ធ្លាក់​ខ្លួន​យ៉ាង​ខ្លាំង​ផងដែរ។ ដោយការ​ទាល់ច្រក Louis សម្រេចចិត្ត​ធ្វើ​ចម្ការ​ពី​ព្រលឹម​ទល់​ល្ងាច​តែ​ម្ដង​ទៅ គាត់ដាំដំណាំ ប្រមូលផលដំណាំ ចិញ្ចឹមសត្វ និង​រក​អុស​សម្រាប់​ជីវភាព​គ្រួសារ។

ដល់​ពេល​មួយ​ដែល Louis មានអាយុ ១០ឆ្នាំ ជីវិតរបស់គាត់កាន់តែពិបាក ម្ដាយលាចាកលោក ចំណែក​ឯ​ឪពុក​ក៏​រៀបការ​ប្រពន្ធ​ថ្មី​ដែល​ម្ដាយ​ចុង​របស់​គាត់គឺ​ជាស្ត្រីចិត្តអាក្រក់​ដូចក្នុង​រឿង​ព្រេង​និទាន នាង​ធ្វើបាប Louis រហូតដល់ Louis រត់​ចោល​ផ្ទះ​តែ​ម្ដងទៅ។ ក្នុងឆ្នាំ ១៨៣៥ ពេល Louis មានអាយុ ១៣ឆ្នាំ គាត់រត់ទៅបារាំងទាំងគ្មានលុយ គ្មាន​អាហារ សំណាងល្អ Louis ទទួល​បាន​ការងារ ជាកូនជាងធ្វើវត្ថុប្រើប្រាស់​ទាំង​ដឹង​ថា​ការងារ​នេះ​មិន​សូវ​ជា​រកប្រាក់បានប៉ុន្មានទេ ប៉ុន្តែ​គេ​បង្រៀន​គាត់​ឲ្យ​ចេះធ្វើវត្ថុ​ចេញពី ថ្ម លោហៈ ក្រណាត់ និង​ឈើ។

បន្ទាប់មក​មាន​ខ្សែ​រទេះភ្លើង​គេ​បើក​ដំបូង​ទៅ​ទីក្រុង​ប៉ារីស អ្នក​ដំណើរ​ស្ទើរ​តែ​គ្រប់​គ្នា​ត្រូវការ​ប្រអប់​ធំៗ​ដែល​អាច​ដាក់​អីវ៉ាន់​ដូចជា គំនូរ ឧបករណ៍តន្ត្រី និង គ្រឿង​សង្ហារិម​ជាដើម។ លោក​មេជាង Monsieur Maréchal បាន​ជួល Louis មកធ្វើជាកូនជាង ដោយសារតែ louis មាន​ជំនាញ​ស្រាប់។ Louis មាន​ស្នាដៃ​ល្បីរន្ទឺធ្វើ​ឲ្យ​អធិរាជ​ស្រី Eugénie de Montijo តែងតាំង​គាត់​ជា​ជាង​ផ្ទាល់​ខ្លួន។ មួយឆ្នាំក្រោយមក Louis ក៏សម្រេចចិត្ត​បើក​ហាង​ដំបូង​ជាមួយ​ការ​ច្នៃប្រឌិត​ថ្មីៗ ​ទទួល​បាន​ការ​ពេញចិត្ត​ពី​ភ្ញៀវ​ជាខ្លាំង។

ក្រោយមក​ក៏​មាន​សង្គ្រាម​ទៀត ​ធ្វើឲ្យ​ Louis ធ្លាក់ខ្លួន​ជា​លើក​ទីពីរ​ សូម្បី​តែ​អាហារ​សឹង​តែ​មិនបាន​បរិភោគ ​រហូត​ដល់​ឆ្នាំ ១៨៧១ សង្គ្រាម​បាន​បញ្ចប់ Louis ក៏​ត្រលប់​មក​ផ្ទះ​វិញ។ ពឹង​លើ​ប្រាក់​សន្សំ​ គាត់​ក៏​ចាប់ផ្ដើម​ម្ដង​ទៀត អ្វីៗ​ក៏​ល្អ​ឡើង​វិញ ជាអកុសល Louis ស្លាប់​នៅ​អាយុ ៧២ឆ្នាំ ដោយ​គ្មាន​មូលហេតុ ហើយ​កូនប្រុស​របស់ Louis ឈ្មោះ Georges Vuitton ក៏​បាន​បន្ត​មុខ​ជំនួញ​ និង​បង្កើត​ស្លាក​សញ្ញា​ជា​ការ​ចងចាំ​ពី​ឪពុក​របស់​គាត់​គឺ LV នេះឯង៕

ប្រែសម្រួល៖ វារី

ចុចអាន៖កំពូលម៉ាកយីហោសំលៀកបំពាក់ថ្លៃបំផុតទាំង១០ ជា Brands លំដាប់ពិភពលោក

ចុចអាន៖ប្រវត្តិបិសាចសមុទ្រ សាយរ៉ិន ស៊ីសាច់ជាអាហារ និងស្អប់មនុស្សប្រុសខ្លាំង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៨ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៩ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៩ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១៣ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១៣ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៨ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម