Connect with us

KPT+

ចូលឆ្នាំ ២០២១ សង្ឃឹម​ថា​អ្នក​នឹង​ក្លាយ​ជា​អ្នក​និពន្ធ​ឲ្យជីវិត​ខ្លួន​ឯង​ផ្ទាល់

បានផុស

នៅ

ឆ្នាំ ២០២១ ជិតឈានមកដល់ហើយ ​​តើ​អ្នក​បាន​សម្រេច​ក្ដី​សុបិន​ណា​ខ្លះ​ឬ​នៅ? បាន​បោះចោល​នូវ​រឿង​ដែល​មិន​ល្អ​ណា​ខ្លះ​ចេញ​ពី​ជីវិត​អ្នកអស់​ឬនៅ?

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅ​ឆ្នាំ ២០២១ ខាងមុខនេះ យើង​សង្ឃឹម​ថា​អ្នក​នឹង​រៀន​ដោះ​លែង​ខ្លួន​ឯង​ចេញ​ពី​អារម្មណ៍​អសុវត្ថិភាព ​និង​ការ​ភ័យខ្លាច។ ជឿ​ថា​អ្នក​និង​ធ្វើ​វា​បាន​ដោយ​ល្អ​បំផុត​ ព្រោះ​អ្នក​គឺ​ជា​កូន​សោ​នៃ​ជីវិត​ខ្លួនឯង។ ហើយ​​ត្រូវ​ចាប់​ផ្ដើម​ឆ្នាំ​ថ្មី​ថ្ងៃ​ថ្មី​ដើម្បី​សំឡឹងមើល​ជីវិត​ខុសគ្នា​កាល​ពី​ឆ្នាំ​មុន​ថា ​តើ​មាន​ភាព​គ្នា​យ៉ាងណា។ បើ​សិន​ជា​តិចតួច​គឺ​មិន​ថ្វី​ទេ ​តែ​បើ​ច្រើន​លើសលប់​នៃ​ភាព​ទុក្ខសោក​ សូម​ផ្ដល់​យោបល់​ថា​ អ្នក​គួរ​ដោះលែង​អតីតកាល​នោះ​ជា​មួយ​ឆ្នាំ​ចាស់​ទៅ។ ឆ្នាំ​ថ្មី​អ្នក​ត្រូវ​មាន​អារម្មណ៍​ថា​ខ្លួនឯង​គឺ​ត្រូវ​តែ​អភិវឌ្ឍ​សមត្ថភាព​ជាង​ឆ្នាំ​ចាស់ ​ជា​ពិសេស​គឺ​ការ​សម្រេច​នូវ​អ្វី​គ្រប់យ៉ាង​ដែល​អ្នក​ធ្លាប់​ចង់​បាន​និង​ផ្ដាច់​ខ្លួន​ចេញ​ពី​ខ្សែ​សង្វាក់​ផ្លូវ​ចិត្ត​របស់​អ្នក​ពី​ច្រវាក់​អតីតកាល​ដែល​អ្នក​តែងតែ​ឃុំ​វា​នៅ​ទី​ងងឹត។

​អ្នក​នឹង​មិន​អនុញ្ញាត​ឱ្យ​អ្នក​ផ្សេង​ដឹក​នាំ​ជីវិត​ឡើយ។ ត្រូវ​ផ្ដោត​លើ​ខ្លួន​អ្នក​ជំនួស​ឱ្យ​ការ​ផ្ដោត​អារម្មណ៍​ទៅ​លើ​អ្វី​ដែល​ពួកគេ​គិត​មក​លើ​អ្នក។ កុំ​ខ្វល់​ពី​សម្ដី​ឥត​បាន​ការ​របស់​អ្នកណា​ម្នាក់​ដែល​តែងតែ​ចង់​ជាន់​ពន្លិច​យើង​រហូត​មក។ ​គួរ​តែ​រៀន​រស់​ដោយ​ប្រើ​សេរីភាព​ផ្ទាល់ខ្លួន​ បើ​គេ​និយាយ​នោះគ្រាន់​តែ​ងក់ក្បាល​ហើយ​ញញឹម​ស្ដាប់​គេ​ទៅ​គឺ​ជា​ការ​ល្អ​បំផុត។ ត្រូវ​ធ្វើ​ជា​អ្នក​និពន្ធ​រឿង​ផ្ទាល់​តាំង​ពី​ដំបូង​រហូត​ដល់​ចប់ ​និង​មិន​សរសេរ​វា​ដោយ​ប្រើ​ពាក្យ​សំដី​របស់​អ្នក​ដទៃ​មក​វិនិយោគ​លើ​អ្នក​ឬ​ការ​ជ្រៀតជ្រែក​ពី​នរណា​ម្នាក់​ដែល​មិន​គួរ​យក​ពួកគេ​មក​ចូល​ក្នុង​ជីវិត​អ្នក​ឡើយ។

គួរ​កាន់​ប៊ិច​ហើយ​ចាប់ផ្ដើម​សរសេរ​អ្វី​គ្រប់យ៉ាង​ដែល​អ្នក​តែងតែ​ចង់​សរសេរ ​ហើយ​យើង​សង្ឃឹម​ថា​អ្នក​និង​បំពេញ​ទំព័រ​របស់​អ្នក​ជា​មួយ​រឿងរ៉ាវ​នៃ​អ្វី​គ្រប់យ៉ាង​ដែល​អ្នក​ពិត​ជា​ចង់​ធ្វើ។ អ្នក​គួរ​ក្លាហាន​ឡើង​! ជាពិសេស​រឿង​បេះ​ដូង​ អ្នក​គួរ​តែ​សាកល្បង​ធ្វើអ្វី​ដែល​អ្នក​មិន​ធ្លាប់​ធ្វើ​ដើម្បី​យក​បេះដូង​ពី​អ្នក​ដែល​មិន​អាច​ស្រលាញ់​អ្នក ​ឬ​អ្នក​ដែល​មិន​បាន​ជ្រើសរើស​យក​អ្នក។ សាកល្បង​ផ្លាស់​ប្ដូរ​ស្ទីលជីវិត​ផ្ទាល់ខ្លួន​ដែល​តែងតែ​ធ្វើ​ជា​ប្រចាំ​ដូចជា​ការ​ស្លៀកពាក់​ជា​ដើម​។ ជឿ​ថា​ ប្រសិន​បើ​អ្នក​ផ្លាស់ប្ដូរ​ គ្រប់គ្នា​នឹង​បើកភ្នែក​សំឡឹងមើល​ពី​ភាព​ខុសប្លែក​នោះ។ តែ​កុំ​ភ័យ ដល់​ពេល​នោះ អ្នក​បាន​ដឹង​ពី​គុណ​តម្លៃ​និង​អ្វី​ដែល​នរណា​ម្នាក់​មិន​ធ្លាប់​សំឡឹងមើល​មក​អ្នក​សោះ​ឡើយ។ ប្រសិន​បើ​ពួកគេ​ចង់​ចូល​មក​ក្នុង​ជីវិត​របស់​អ្នក​ពិតមែន ​ទោះ​អ្នក​មាន​រូបរាង​បែប​ណា​ក៏​គេ​នៅ​តែ​ចង់​មក​ជិត​អ្នក​ជានិច្ច។

ក្រោយ​ផ្លាស់​ប្ដូរ​ស្ទីលស្លៀកពាក់​ ​អ្នក​ក៏​គួរ​ឈប់​រក​លេស​ការពារ​នរណា​ដែល​មិន​បាន​ឲ្យតម្លៃ​អ្នក​ ហើយ​ងាក​ចាប់ផ្ដើម​ស្រឡាញ់​ខ្លួនឯង​តាម​របៀប​ដែល​ពួកគេ​មិន​ធ្លាប់​ដឹង​ពី​មុន។ ត្រូវ​ចងចាំ​ថា ​ឆ្នាំ​ថ្មី​អ្នក​ត្រូវ​តែ​ស្រឡាញ់​ខ្លួន​ឯង​ឲ្យបាន​ច្រើន​ជាង​ឆ្នាំ​ចាស់។ សូម​ឲ្យអ្នក​រក​ឃើញ​សេចក្ដី​ស្រឡាញ់​ពិត​ប្រាកដ​ ទោះបី​ផ្លាស់ប្ដូរ​របៀប​តុបតែងខ្លួន តែ​ចរិតលក្ខណៈ​របស់​អ្នក​គួរ​រក្សា​នៅ​ដដែល។ កុំ​ធ្វើ​ឲ្យដួងចិត្ត​អ្នក​រង​របួស​បន្ត​ទៀត​អី មិន​ត្រូវ​សុំទោស​បេះដូង​ រាល់​ពេល​ដែល​អ្នក​ធ្វើខុស​ចំពោះ​វា ​ព្រោះ​បេះដូង​អាច​នឹង​ឈប់​ដំណើរ​ការ​ ប្រសិន​បើ​អ្នក​សុំទោស​ច្រើន​ដង​ពេក។

ចូរ​ធ្វើ​ជា​ខ្លួន​ឯង​ទោះ​ស្ថិត​នៅ​ក្នុង​ស្ថានភាព​បែប​ណា​ ឬ​ក៏​មាន​អ្វី​មក​បំបាក់​ទឹក​ចិត្ត​។ សរសើរ​ខ្លួន​ឯង​ដែល​ខ្លាំង​និង​ធន់​ដើម្បី​ប្រឈម​មុខ​នឹង​ឧបសគ្គ​ដែល​ពិបាក​បំផុត​ក្នុង​ជីវិត។ បង្រៀន​ខ្លួនឯង​ឲ្យទន់ភ្លន់​និង​ចិត្ត​ល្អ​ ប៉ុន្តែ​អ្នក​មិន​មែន​ជា​មនុស្ស​ល្ងីល្ងើ​សម្រាប់​នរណា​ម្នាក់​ឡើយ។ រស់​នៅ​ត្រូវ​ឲ្យតម្លៃ​ឬ​គោរព​អ្នក​ដទៃ​ ហើយ​ចាប់ផ្ដើម​និង​បញ្ចប់​រឿងរ៉ាវ​អាក្រក់​ឬ​ល្អ​លើ​កំណត់ត្រា​របស់​អ្នក។ កំណត់​ត្រា​ដែល​អ្នក​សរសេរ​គឺ​ត្រូវ​រួម​បញ្ចូល​ទាំង​ជ័យជំនះ ​បញ្ហា​ប្រឈម​ ចំណង់ចំណូលចិត្ត​ និង​ក្ដី​សុបិន។ សង្ឃឹម​ថា​នេះ​ជា​ឆ្នាំ​សម្រាប់​អ្នក ជា​ឆ្នាំ​ដែល​អ្នក​មាន​ភាព​ស្រស់ស្រាយ​ជាង​ឆ្នាំ​ណាៗ​ទាំងអស់។

សូម​ជូនពរ​ឲ្យអ្នក​ជោគជ័យ​ និង​ទទួល​បាន​តែ​រឿង​ល្អៗ​ក្នុង​ជីវិត​នា​ឆ្នាំ ២០២១!

ប្រែសម្រួល៖ សាងស្រីល័ក្ខ

ចុចអាន៖ គោល​បំណង​ក្នុង​ឆ្នាំ​២០២១ ​គឺ​ការ​វិល​ត្រឡប់​មក​ស្រលាញ់​ខ្លួន​ឯង​វិញ

ចុចអាន៖ អាថ៌កំបាំង ៦ យ៉ាង​បង្កើន​អារម្មណ៍​ជឿជាក់​ជាង​មុន​ទ្វេដង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

កម្មករ និង​និយោជក​អះអាង​ថា រាជរដ្ឋាភិបាល​កម្ពុជា​អាណត្តិ​ទី​៧​គិតគូរ​យ៉ាង​ដិតដល់ និង​ធ្វើកំណែទម្រង់​យ៉ាង​មាន​ប្រសិទ្ធភាព​លើ​វិស័យ​ការងារ

ព័ត៌មានជាតិ១ ម៉ោង មុន

ឯកអគ្គរដ្ឋតទូតអាមេរិក៖ ខេត្តសៀមរាបជាកន្លែងទេសចរណ៍ ទាក់ទាញបំផុត ខណៈលោកមានបេសសកម្មការទូត រយៈពេល៥ឆ្នាំ

ព័ត៌មានជាតិ១ ម៉ោង មុន

ឧត្តមសេនីយ៍ឯក លឹម តុងហួត៖ សិស្សថ្នាក់ទី១០ ទី១១ នៃសាលាប៊ែលធីអន្តរជាតិជាង៣ពាន់នាក់ទទួលបានចំណេះដឹងពីបញ្ហាគ្រឿងញៀន និងបារីអេឡិចត្រូនិក

ព័ត៌មានជាតិ១ ម៉ោង មុន

ថ្ងៃនេះ ជាខួប២៥ឆ្នាំ ដែលកម្ពុជាចូលជាសមាជិកអាស៊ាន

សន្តិសុខសង្គម២ ម៉ោង មុន

Update៖ ករណីអគ្គិភ័យនៅខណ្ឌឬស្សីកែវ ឆេះផ្ទះពលរដ្ឋអស់២ខ្នងទាំងស្រុង

Sokha Hotels

ព័ត៌មានពេញនិយម