Connect with us

KPT+

វត្ថុស្រោបមាស​ទាំងនេះ មានតែសេដ្ឋីៗប៉ុណ្ណោះ ដែលអាចជះលុយទិញប្រើបាន

បានផុស

នៅ

ជាមួយនឹងទ្រព្យសម្បត្តិដ៏ច្រើនសន្ធឹកសន្ធាប់ រហូតដល់រាប់ពាន់លានដុល្លារ មហាសេដ្ឋីលំដាប់ពិភពលោកមួយចំនួន ប្រឹងរកវិធីចំណាយយ៉ាងខ្ជះខ្ជាយ ជារៀងរាល់ថ្ងៃ។ ក្រៅពីការធ្វើដំណើរថ្លៃៗ ប្រមូលទូកជិះទូកទំនើប ឬទិញទំនិញម៉ាកល្បីៗសម្រាប់កម្សាន្ត ពួកគេនិយមប្រើប្រាស់វត្ថុស្រោបមាស ឬវត្ថុធាតុមាសសុទ្ធ ១០០% ដើម្បីបញ្ជាក់បន្ថែមពីភាពមានបានរបស់ពួកគេ។

ក្រដាសអនាម័យ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រដាសបង្គន់មាសសុទ្ធនេះ ត្រូវបានបង្កើតឡើងដោយអ្នកស្រី Kellyt Wearstler ដែលជាអ្នកជំនាញផ្នែករចនាម៉ូដដ៏ល្បីរបស់អាមេរិក។ នៅពេលក្រដាសនេះត្រូវបានលក់ដំបូង មួយដុំមានតម្លៃជាង ១.៣លានដុល្លារឯណោះ ​ហើយជាការពិតណាស់ មានតែមហាសេដ្ឋីប៉ុណ្ណោះដែលអាចទិញវាប្រើបាន។

បង្គន់

បង្គន់នេះធ្វើពីមាស 24k តម្លៃ ២.៥លានដុល្លារ។ វាជាផលិតរបស់ក្រុមហ៊ុន Hangfung Group របស់ហុងកុង។ ពេលដាក់តាំងបង្ហាញដំបូង នៅក្នុងបន្ទប់ទឹកដែលមានឈ្មោះថា “The Hall of Gold” បង្គន់នេះមិនសូវទាក់ទាញអ្នកទស្សនានោះទេ ព្រោះតម្លៃកប់ក្ដោងពេក។ យ៉ាងណាមិញ សេដ្ឋីៗ​មាន​ការ​ពេញ​និយម​យ៉ាង​ខ្លាំង ​ក្នុង​ការ​ប្រើ​បង្គន់​ធ្វើ​ពី​មាស​ នៅ​ក្នុង​បន្ទប់​ទឹក​របស់​ពួក​គេ។

សាប៊ូកក់សក់

សាប៊ូ​កក់​សក់​ថ្លៃ​បំផុត​លើ​ពិភពលោកមួយ​នេះ ​ផលិត​ដោយ​ក្រុមហ៊ុន​មួយ ​ក្នុង​ប្រទេស​លីបង់។ គ្រឿងផ្សំសំខាន់ៗរបស់វារួមមានប្រេង និងឱសថដ៏មានតម្លៃ ជាពិសេសមាស និងប្លាទីនដែលកិនម៉ត់ល្អ នៅក្នុងគ្រឿងផ្សំ។

រថយន្ត

រថយន្តទំនើប Lamborghini ពណ៌មាសនេះ មានតម្លៃ ៦២លានដុល្លារអាមេរិក ហើយមិនមានមនុស្សច្រើនទេក្នុងពិភពលោក ដែលអាចទិញវាជិះបាន។

ចានការ៉េម

ចានតូចនេះ លម្អជាមួយកម្ទេចមាស គឺមានការពេញនិយមយ៉ាងខ្លាំង ក្នុងចំណោមកំពូលអ្នកមានៗ​ ដែលមានប្រាក់ចាយរាប់មិនអស់។

ឈើចាក់ធ្មេញ

នេះជាឈើចាក់ធ្មេញមាសសម្រាប់មហាសេដ្ឋីមានតម្លៃរហូតដល់ ៦០០ដុល្លារ ក្នុងមួយដើម។

មឈូស

ទោះ​ស្លាប់​ទៅ​ហើយ ក៏​មហាសេដ្ឋីខ្លះ ​នៅ​តែ​ចង់​បញ្ជាក់ពីភាពហាយសូរ​របស់ខ្លួន នោះ​ហើយ​ជា​មូលហេតុ​នៃ​ការ​លេច​ចេញ​នូវ​មឈូស​ធ្វើ​ដោយដៃ ស្រោបមាសពាសពេញ ទាំងក្នុងទាំងក្រៅ​។ មឈូសនេះជាផលិតផលរបស់ក្រុមហ៊ុន Golden Casket៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ Bestie

ចុចអាន៖ អាហាររោយកម្ទេចមាសថ្លៃលំដាប់ពិភពលោក មានតែអភិជនទើបអាចទទួលទានបាន

ចុចអាន៖ មនុស្សទម្លាប់សម្ញែងអ្វីៗស្រោប មាស ព្រោះគេមានជំនឿលើរឿងនេះខ្លាំង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១០ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

មេសន្តិសុខជាតិប៉ូឡូញ៖ បើរុស្ស៊ីវាយ ខ្លួនអាចទប់ជាប់បានត្រឹម២សប្តាហ៍ប៉ុណ្ណោះ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ពូទីន ស្នើឲ្យ UN គ្រប់គ្រងប្រទេសអ៊ុយក្រែន ជាបណ្តោះអាសន្នសិន

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

អឺរ៉ុប ប្តេជ្ញាបញ្ជូនទ័ពរក្សាសន្តិភាពទៅអ៊ុយក្រែន និងមិនដកទណ្ឌកម្មរុស្ស៊ី ដាច់ខាត

សេចក្ដីជូនដំណឹង៤ ម៉ោង មុន

ក្រសួងរៀបចំដែនដី ចេញលិខិតអញ្ជើញអតិថិជនគម្រោង បុរី ឡេង ណាវ៉ាត្រា 6A ចូលរួមនីតិវិធីចុះបញ្ជីផ្ទេរកម្មសិទ្ធិ

Sokha Hotels

ព័ត៌មានពេញនិយម