KPT+
មនុស្សស្រីប្រភេទ ដែលប្រុសៗរឹតស្រលាញ់ងប់ពេលបានស្គាល់ច្បាស់
ការយល់ដឹងហ្មត់ចត់អំពីចិត្តសាស្ត្របុរស ឬសគល់នៃសេចក្តីស្រឡាញ់ លំនាំអាកប្បកិរិយា ដែលធ្វើឱ្យស្នេហាបានយូរអង្វែង ជាអ្វីដែលស្ត្រីគ្រប់វ័យគួរមានការសិក្សាយល់ដឹង ទើបមិនងាយប្រឈមនឹងវិបត្តិផ្លូវចិត្ត។
យើងតែងឆ្ងល់ថាហេតុអ្វីមនុស្សស្រីខ្លះអត់ស្អាតខ្លាំង មិនលេងខ្លួន បែរជាមានបុរសជាច្រើនតាមចង់បានជាគូតែម្តង?

ខ្លះសម្បុរមិនស ខ្លះវ័យជ្រេ ខ្លះធាត់ ខ្លះមិនមានឡានទំនើបផ្ទះធំ តែនាងមានគូប្រកបដោយស្វាមីភក្តិ?
អ្នកជំនាញចិត្តវិទ្យានៅ zoosk.com លើកឡើងថា “អ្វីដែលបុរសចង់បានខ្លាំងពីមនុស្សស្រីរួមជីវិតជាមួយគេ គឺហាក់កាន់តែស្មុគស្មាញឡើងៗ ព្រោះទម្លាប់ និងបំណងរបស់ពួកគេកំពុងវិវឌ្ឍន៍ទៅតាមនិន្នាការសង្គម”។
កត្តាបេះដូង

បុរសភាគច្រើន (មិនមែនទាំងអស់) មិនអាចចែករំលែកការព្រួយបារម្ភ ការភ័យខ្លាច សម្ពាធ និងការអាក់អន់ចិត្តជាមួយមនុស្សគ្រប់គ្នាដែលគេបានស្គាល់ឡើយ។ ដោយសារតែបញ្ហានេះពួកគេត្រូវការស្ត្រីម្នាក់ ដើម្បីគេអាចមានទំនុកចិត្តក្នុងការបើកចំហរ នាងជាអ្នកអត់ធ្មត់ស្តាប់ ចាស់ទុំចិត្តគំនិត មិននាំបញ្ហា និងសន្សឹមៗគាំទ្រគេ។ គេត្រូវការគូដែលជាមនុស្សមានចិត្តល្ អនិងការយល់ដឹងគ្រប់គ្រាន់ ដើម្បីងាយជួយគិតគេរាល់ការពិគ្រោះ ។
កត្តា យកចិត្តទុកដាក់

បុរសត្រូវការស្ត្រីដែលជាអ្នកស្តាប់ដ៏ល្ អព្រោះនៅពេលពួកគេចាប់ផ្តើមនិយាយអំពីរឿងផ្ទាល់ខ្លួនឬឯកជន គេត្រូវការភាពជិតស្និទ្ធ។ ពេលបុរសដែលកំពុងនិយាយចែករំលែកដោយបើកចំហអំពីរឿងអ្វីមួយ សូមផ្តល់យោបល់ដល់គេ ព្រោះគេមិនងាយនិយាយនឹងអ្នកផ្សេងទេ បានន័យថា អ្នកជាមនុស្សពិសេស គួរធ្វើអ្វីពិសេសតបទៅវិញ ។
កត្តាទាមទារការគោរព

មនុស្សស្រីចង់បានមុខ តែបុរសត្រូវការការគោរពនិងចិត្តស្មោះ។ ជាទូទៅគេងប់រូបរាងពីដំបូង តែពេលសេពគប់គ្នា បើសង្កេតឃើញអ្នកល្អមែន គេរៀបការប្រញាប់ណាស់ ព្រោះខ្លាចបាត់បង់ តែពេលដែលឃើញអ្នកមិនស្មោះត្រង់គេរត់ចោលជួរភ្លាម។ តែជាពិសេសនៅពេលនិយាយដល់ការណាត់ជួបនិងទំនាក់ទំនង។ បុរសភាគច្រើនត្រូវការស្ត្រីដែលឱ្យតម្លៃខ្លួននាងគឺងាយមើលដឹងណាស់ថា នរណាជានរណា។
កត្តាសេរីភាព

សេរីភាពក្នុងទំនាក់ទំនង មានន័យថា ផ្តល់កន្លែងទំនេរខ្លះដល់បុរសឬស្ត្រីគូជីវិតយើងបានធ្វើអ្វីមួយដែលមិនចាំបាច់មានវត្តមានយើងដឹងឮគ្រប់តែពេលនោះទេ។ ប្តីឬប្រពន្ធដែលតោងដើរតាម គូជីវិតជានិច្ច ជាសញ្ញាថា ដៃគូគាត់កំពុងរស់ក្នុងសភាពថប់ដង្ហើម។ នេះមិនមែនជាជីវិតដែលគ្រប់គ្នាចង់បានទេ។ ការប្រចណ្ឌហួងហែងយកមុខជ្រុលរបស់អ្នកអាចបំភ័យគេឱ្យគេចចេញពីចំណងអាពាហ៍ពិពាហ៍បាន។
កត្តា សីលធម៌និងភាពត្រឹមត្រូវ

បុរសមិនចង់បានស្ត្រីដែលធ្វើពុតផ្គាប់ចិត្តគេនោះទេ។ មនុស្សអាសគ្រាមបែបណា ព្រាននារីកម្រិតណា នៅតែស្រមៃចង់បានមនុស្សស្រីត្រឹមត្រូវម្នាក់។ ជំនួសឱ្យការខិតជិតទំនាក់ទំនងរបស់អ្នកដោយការរួមភេទ គួរសួរខ្លួនអ្នកថា “តើបុរសនេះត្រូវការអ្វីពីខ្ញុំ?” “តើខ្ញុំចង់ផ្តល់អ្វីដល់បុរសនេះ?” ការរួមភេទមិនសន្យាអ្វីទំាងអស់ តែភាសាបេះដូងពិតនឹងនាំដល់កុងត្រាជាមិត្ត ១០០ ឆ្នាំ៕
អត្ថបទ៖ Mr Tomorrow
ចុចអាន៖ ហេតុអ្វីបានជានារីល្អៗតែងតែមានចុងបញ្ចប់ដោយ «ខូចចិត្ត»?
ចុចអាន៖ ទោះមិននិយាយពាក្យស្រឡាញ់ តែសកម្មភាពទំាងនេះ បង្ហាញថាគេស្មោះយើងពិត

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
សេដ្ឋវិទូ៖ សេដ្ឋកិច្ចថៃប្រឈមហានិភ័យធ្លាក់ចូលក្នុងវិបត្តិបរិត្តផរណា
-
នយោបាយ៣ ថ្ងៃ ago
រយៈពេលមិនដល់១២ម៉ោងកម្ពុជាទះថៃ៣កំផ្លៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
សហព័ន្ធឧស្សាហកម្មថៃ៖ ការបិទព្រំដែនជាមួយកម្ពុជា ប៉ះពាល់ដល់ការនាំចេញថៃ ៥,២ ប៊ីលានដុល្លារ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
នៅពេលលឺថាថៃចង់ប្រើទ័ពការពារអធិបតេយ្យភាពខ្លួន អតីតប្រមុខការទូតកម្ពុជាសួរថា តើអធិបតេយ្យភាពថៃនៅឯណា?
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
Breaking News! អ៊ីស្រាអែល វាយប្រហារអ៊ីរ៉ង់ហើយ! សង្គ្រាមធំអាចផ្ទុះឡើង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងទទួលរងឥទ្ធិពលព្យុះទី១ ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១៣មិថុនា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មហាសំណាង! មនុស្សម្នាក់គត់នៅរស់ពីការធ្លាក់យន្តហោះឥណ្ឌា ដោយសារលោតចុះតាមច្រកចេញអាសន្ន
-
នយោបាយ៣ ថ្ងៃ ago
សម្ដេចតេជោប្រាប់ទៅរដ្ឋាភិបាលត្រៀមផ្ទុះអាវុធគ្រប់ពេលដែលថៃឈ្លានពាន