KPT+
ចាប់ពីថ្ងៃនេះ មហាជនអាចទស្សនាភាពយន្តល្បី ខ្មែរ និងអន្តរជាតិ ជាង ១៤០ រឿង មិនគិតថ្លៃ
សាធារណជនជាតិ និងអន្តរជាតិ ពិសេសអ្នកស្នេហាវិស័យភាពយន្ត អាចទស្សនាភាពយន្តខ្មែរ និងអន្តរជាតិ ជាង ១៤០ រឿង លើផ្ទាំងសំពត់ស ក្នុងរោងភាពយន្ត និងទីតាំងនានាសរុប ១៥ កន្លែង ក្នុងរាជធានីភ្នំពេញ ដោយមិនគិតថ្លៃ ចាប់ពីថ្ងៃនេះ ថ្ងៃទី២៩ ខែមិថុនា រហូតដល់ថ្ងៃទី ៣ ខែកក្កដា ឆ្នាំ ២០២២ នេះ។

មហោស្រពភាពយន្តអន្តរជាតិកម្ពុជាលើកទី ១១ នេះ ចាប់ផ្ដើមដំណើរការវិញ បន្ទាប់ពីអាក់ខានរយៈពេល ២ ឆ្នាំ ដោយសារបង្ការការរីករាលដាល ជំងឺកូវីដ-១៩។ ខ្សែភាពយន្តជាតិ និងអន្តរជាតិជាង ១៤៤ ចំណងជើង មកពី ២៤ ប្រទេសជុំវិញពិភពលោក រួមមានភាពឯកសារ ភាពយន្តគំនូរជីវចល ភាពយន្តខ្នាតខ្លី និងស្នាដៃភាពយន្តខ្នាតធំ នឹងមានវត្តមានក្នុងមហោស្រពភាពយន្តអន្តរជាតិកម្ពុជា នេះ។

ក្នុងនោះស្នាដៃភាពយន្តរបស់កម្ពុជាចំនួន ៦២ ចំណងជើង ដែលផលិតដោយយុវផលិតករវ័យក្មេងកម្ពុជា ព្រមទាំងយុវជនដែលទទួលបានការបណ្តុះបណ្តាលជំនាញផលិតភាពយន្តនៅមជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា ក៏នឹងត្រូវចាក់បញ្ចាំងជូនប្រជាពលរដ្ឋចូលទស្សនាដោយសេរី នៅតាមទីតាំងជាច្រើនក្នុងរាជធានីភ្នំពេញ។

ជាពិសេស ស្នាដៃភាពយន្តរឿង “គ្រប់យ៉ាងនឹងប្រសើរ” (Everything will be OK) របស់លោក ប៉ាន់ រិទ្ធី ដែលបានទទួលពានរង្វាន់ខ្លាឃ្មុំប្រាក់ នៅក្នុងមហោស្រពភាពយន្តទីក្រុង Berlin ២០២២, រឿង “ប៊ូឌីញ ស” (White building) របស់លោក នាង កាវិច ដែលបានទទួលពានរង្វាន់នៅមហោស្រពភាពយន្តទីក្រុងVenice, និងស្នាដៃភាពយន្តរបស់ផលិតករកម្ពុជាផ្សេងទៀត។
ដោយសារកៅអី ក្នុងរោងភាពយន្តនីមួយៗមានកំណត់ ទស្សនិកជនគួរមកមុនម៉ោងបញ្ចាំង ១ ម៉ោង ដើម្បីទទួលសំបុត្រ ឬបង្ការអស់សំបុត្រ ព្រោះ អ្នកមកមុន នឹងទទួលបានមុន រហូតអស់សំបុត្រ នៃចំនួនកៅអីក្នុងម៉ោងបញ្ចាំងនីមួយៗ។
ព័ត៌មានពាក់ព័ន្ធ៖ រដ្ឋមន្ត្រីក្រសួងវប្បធម៌៖ CIFF ជួយជំរុញ និងលើកកម្ពស់ ឧស្សាហកម្មភាពយន្តកម្ពុជា ទៅកាន់ពិភពលោក
ខាងក្រោមនេះ ជាកាលវិភាគ និងទីតាំង នៃការបញ្ជាំងភាពយន្តទាំងនោះ៖




-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម១៨ ម៉ោង ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ២៤ ម៉ោង ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ជីវិតកម្សាន្ដ៨ ម៉ោង ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ