Connect with us

KPT+

ការស្រាវជ្រាវ៖ ក្មេងជំទង់ដែលអសកម្មភាពរាងកាយងាយនឹងមានបញ្ហាធ្លាក់ទឹកចិត្ត

បានផុស

នៅ

ក្មេងជំទង់ដែលមិនសូវមានសកម្មភាពរាងកាយងាយរងជំងឺធ្លាក់ទឹកចិត្តជាងក្មេងដទៃដែលមានសកម្មភាពច្រើន។ ប៉ុន្តែការស្រាវជ្រាវថ្មីមួយបានបង្ហាញថា ការធ្វើលំហាត់ប្រាណស្រាលៗដូចជាការដើរអាចជួយកាត់បន្ថយហានិភ័យនេះបាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមការសិក្សាស្រាវជ្រាវលើយុវជនជាង ៤ ពាន់នាក់ដែលមានអាយុចាប់ពី ១២ ឆ្នាំដល់ ១៨ ឆ្នាំបានរកឃើញថា ក្មេងជំទង់ដែលមានកម្រិតសកម្មភាពរាងកាយច្រើននឹងថយចុះបញ្ហាធ្លាក់ទឹកចិត្តនៅពេលពួកគេមានវ័យកាន់តែច្រើន។ ប៉ុន្តែយុវវ័យដែលនៅស្ងៀមមិនសូវធ្វើសកម្មភាពអ្វីក្នុងចន្លោះអាយុ ១២ ទៅ ១៦ ឆ្នាំនឹងមានរោគសញ្ញានៃជំងឺធ្លាក់ទឹកចិត្តពេលពួកគេមានអាយុ ១៨ ឆ្នាំឡើង។ ផ្ទុយទៅវិញក្មេងដែលរក្សាឬបង្កើនសកម្មភាពរាងកាយស្រាលៗរៀងរាល់ថ្ងៃពេញមួយឆ្នាំ ហានិភ័យនៃជំងឺនឹងធ្លាក់ចុះទាបបំផុតពេលអាយុ ១៨ ឆ្នាំ។

ការសិក្សារបស់អ្នកនិពន្ធ Aaron Aaron Kandola នៃមហាវិទ្យាល័យ University London នៅចក្រភពអង់គ្លេសបាននិយាយថា ពួកជំទង់គួរតែបង្កើនសកម្មភាពប្រចាំថ្ងៃស្រាលៗចំនួន ៦០​នាទី ដើម្បីកាត់បន្ថយហានិភ័យជំងឺធ្លាក់ទឹកចិត្តនាពេលអនាគត។

រីឯការសិក្សាមុនៗក៏បាននិយាយដែរថា ការធ្វើលំហាត់ប្រាណដូចជា រត់ ឬជិះកង់ មិនត្រឹមតែជួយសុខភាពរាងកាយប៉ុណ្ណោះទេ តែវាក៏បានជួយកាត់បន្ថយបញ្ហាផ្លូវចិត្តផ្សេងទៀតរបស់មនុស្សបានផងដែរ។

ការសិក្សាដដែលរកឃើញថា ពួកជំទង់ដែលមានម៉ោងសម្រាកកាន់តែច្រើន និងចំណាយពេលលេងហ្គេមនៅផ្ទះក្នុងចន្លោះអាយុ ១២ និង ១៤ ឆ្នាំនឹងមានហានិភ័យខ្ពស់នៃរោគសញ្ញាជំងឺធ្លាក់ទឹកចិត្តពី ៨% ទៅ ១១% នៅអាយុ ១៨ ឆ្នាំ។ ផ្ទុយពីនេះមកវិញ បើសិនពួកគេចំណាយពល ៦០ នាទីក្នុងមួយថ្ងៃដើម្បីធ្វើសកម្មភាពមានប្រយោជន៍ផ្សេងៗ វានឹងជួយបន្ថយឱកាសនៃការធ្លាក់ទឹកចិត្តនៅអាយុ ១៨ ពី ៨% ទៅ ១១%។ មិនតែប៉ុណ្ណោះវាក៏អាចជួយឲ្យបញ្ហាផ្លូវចិត្តផ្សេងទៀតថយចុះបានទៀតផង។

អ្នកស្រាវជ្រាវអ្នកស្រី  Karmel Choi មានប្រសាសន៍ថា ការធ្វើលំហាត់ប្រាណត្រូវបានផ្សារភ្ជាប់ទៅនឹងប្រព័ន្ធប្រសាទសាស្រ្ត វាជួយការបង្កើតកោសិកាខួរក្បាលថ្មី និងសមត្ថភាពសម្រាប់ខួរក្បាលដើម្បីបង្កើតទំនាក់ទំនង ដែលអាចការពារសុខភាពផ្លូវចិត្តមានប្រសិទ្ធិភាព៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ ជំនួយ​សម្រាប់​ឪពុកម្ដាយ​ពេល​មាន​កូនៗ​វ័យជំទង់​ដែល​មាន​បញ្ហា

ចុចអាន៖ មាន​កូនវ័យចាប់ពី១២ឡើង ឳពុកម្តាយ​គួរចេះ​រឿងទំាង​នេះ…..

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣៥ នាទី មុន

សម្ដេច ហ៊ុន ម៉ាណែត អំពាវនាវដល់តួអង្គពាក់ព័ន្ធបន្តសហការគ្នាអនុវត្តឯកសារគតិយុត្តគោល ទាក់ទងនឹងវិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍

ព័ត៌មានជាតិ១ ម៉ោង មុន

ខេត្តកែប បានបញ្ចប់ការវាស់វែងចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធឱ្យពលរដ្ឋ រួចរាល់ ១០០%

វប្បធម៌ ជំនឿ១ ម៉ោង មុន

សាលាមធ្យមវិចិត្រសិល្បៈ ត្រូវបានជ្រើសរើសជាទីតាំងទស្សនកិច្ចរបស់ប្រតិភូស្ត្រីចក្រវាឡអន្តរជាតិ ២០២៤

ព័ត៌មានជាតិ១ ម៉ោង មុន

នាយករដ្ឋមន្ត្រី៖ ការរៀបចំព្រឹត្តិការណ៍ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នឹងជួយបណ្ដុះស្មារតីស្រលាញ់វិទ្យាសាស្រ្ដ

សេចក្ដីជូនដំណឹង២ ម៉ោង មុន

សេចក្ដីជូនដំណឹង ស្ដីពី ការអញ្ជើញចូលរួមដេញថ្លៃ គម្រោងជួសជុល និងស្ដារឡើងវិញជាបឋមនូវបណ្ដាញខ្សែកាបអុបទិកឆ្អឹងខ្នង (Backbone) នៅតាមបណ្ដោយផ្លូវជាតិលេខ២, ២២, ៣, ៣២, ៣៣, ៤ និងលេខ៧២

ព័ត៌មានជាតិ១៥ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៤ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៣ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៧ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម