Connect with us

KPT+

សញ្ញា ៥ បញ្ជាក់ថា អ្នកទុកចិត្តមនុស្សខុសហើយ

បានផុស

នៅ

នៅពេលដែលមនុស្សម្នាក់ជួបប្រទះបញ្ហា ពិតណាស់នោះនឹងត្រូវការជំនួយពីអ្នកដ៏ទៃ ដើម្បីងើបឡើងវិញ ឬត្រូវត្អូញត្អែរប្រាប់ពីរឿងរ៉ាវដែលពួកគេបានជួប។ ហើយនេះ​ជា​ធម្មជាតិ ព្រោះ​មនុស្ស​ ជា​បុគ្គល​ដែល​ត្រូវ​ការ​ការ​ពិភាក្សាគ្នា។

ទោះយ៉ាងណាក៏ដោយ មានសញ្ញាមួយចំនួន ដែលអាច​បញ្ជាក់​ថា ​អ្នក​បាន​និយាយ​រឿង​ក្នុង​ចិត្ត​ទៅ​កាន់​មនុស្ស​ខុស ។ ជំនួស​ឲ្យ​ការ​ស្ងប់ស្ងាត់ ឬការគាំទ្រ អ្នកនឹងកាន់តែតានតឹង ប្រសិន​បើ​អ្នក​ជួប​មនុស្សប្រភេទបែបនេះ។

១ អាថ៌កំបាំង​របស់​អ្នក​នៅគ្រប់ទីកន្លែង

ក្នុង​សម័យ​នេះ ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ក៏​អាច​ជា​មធ្យោបាយ​មួយ​ដើម្បី​បង្ហាញ​ការ​ត្អូញត្អែរ។ អាថ៌កំបាំងឯកជនបានក្លាយជាអាថ៌កំបាំងសាធារណៈ។ ដូច្នេះ​កុំ​ឲ្យ​រឿង​នេះ​កើត​ឡើង សូម​ប្រើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ដោយ​ឈ្លាសវៃ។ ជ្រើសរើស​មួយ​ណា​គួរ​បង្ហោះ ហើយ​មួយ​ណា​មិន​សម។ តើវាគ្រាន់តែអាន ឬរក្សាទុក ហើយប្រើសម្រាប់គោលបំណងផ្សេងទៀតទេ? បន្ថែម​ពី​លើ​នេះ បើ​យើង​ចង់​ប្រាប់រឿងរ៉ាវទៅកាន់នរណាម្នាក់ឲ្យបានធូរចិត្ត ចាំ​មើល​សិន​ថា ​អ្នក​នោះ​អាច​ទុក​ចិត្ត​បាន​ឬ​អត់? កុំដោយសារតែភាពតានតឹងមួយគ្រា ដើម្បីបញ្ចេញតែខុសមនុស្សឲ្យសោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

២ អ្នក​មិន​ទទួល​បាន​សន្តិភាព ហើយ​កាន់​តែ​តានតឹងលើសដើម

នៅ​ពេលដែលយើងសម្រេចចិត្ត​ប្រាប់​រឿង​មួយ យើង​សង្ឃឹម​ថាយើងអាចស្ងប់ស្ងាត់បន្តិច ហើយអាចគិតបានកាន់តែច្បាស់។ ទោះជាយ៉ាងណាក៏ដោយ កុំរំពឹង​ថាយើងនឹងទទួលបានវា ប្រសិនបើយើងបាន​ប្រាប់មនុស្សខុស​តាំង​ពី​ដំបូង។ តាមពិតទៅ យើងកាន់តែតានតឹង ដោយសារយើងឆ្លើយតបមិនបានត្រឹមត្រូវ។ បើ​យើង​ជា​មិត្ត​ល្អ​ ពេល​មាន​មិត្តភ័ក្ដិ​បញ្ចេញ​អារម្មណ៍​ នឹង​ព្យាយាម​ស្ដាប់​ហើយ​ស្ងប់​ចិត្ត​ជា​ជាង​ធ្វើ​ឲ្យ​ស្ថានការណ៍​កាន់​តែ​ក្ដៅ។ ប្រេងដែលផ្តល់ ភ្លើងនឹងឆេះយ៉ាងងាយ។ ដូច្នេះ ប្រសិនបើ​អ្នកជួបមិត្ត​ដែល​ធ្វើ​ឲ្យ​អ្នក​កាន់​តែ​រំជួលចិត្ត នោះជាសញ្ញា​ក្រហម ប្រសិនបើគាត់មិនមែនជាមនុស្សត្រឹមត្រូវ​ ក្នុងការនិយាយ​ជាមួយ​ទេ។

៣ យើង​ត្រូវ​បាន​គេ​ចេះតែប៉ាន់ស្មាន

យើង​មិន​អាច​គ្រប់គ្រង​ពី​របៀប​ដែល​អ្នកដទៃ​ឆ្លើយតប​មក​យើង​ទេ​ បើ​យើង​ទៅ​កន្លែង​ខុស កេរ្តិ៍​ឈ្មោះ​គឺ​នឹង​ជាប់​គាំង។ មនុស្ស​អាច​មើល​មក​យើង​ដោយ​ភ្នែក​ម្ខាង ព្រោះ​យើង​មិន​អាច​គ្រប់គ្រង​ខ្លួន​ឯង​បាន។ កុំ​ស្ដាយក្រោយ ព្រោះ​កំហុស​ខ្លួនឯង។ រូបភាព​ដ៏​ល្អ​ដែល​យើង​បាន​ខិតខំ​កសាង មិន​គួរ​ត្រូវ​បាន​បំផ្លាញ​ដោយ​សកម្មភាព​រោលរាល​នោះ​ទេ។

៤ ខ្វះ​ការ​យល់ចិត្ត និង​មិន​ចង់​ស្តាប់

យើងគ្រប់គ្នា​តែងសង្ឃឹម​ដោយ​ការ​ប្រាប់​អ្នក​ដទៃឬមិត្ត ​គឺ​នឹង​មាន​អារម្មណ៍​ធូរ​ស្រាល​ជាង​មុន។ ទោះ​ជា​យ៉ាង​ណា​ដោយ​សារ​តែ​រឿង​នេះ​មាន​ការ​យល់​ខុស ទើប​ពួកគេ​មិន​បាន​ស្ដាប់​ឮ។ អាក្រក់​ជាង​នេះ​ទៅ​ទៀត បុគ្គលនោះនឹងបន្ត​ព្យាយាម​និយាយ​រឿង​របស់​អ្នក ដោយ​សារ​តែ​ចង់​ដឹង មិន​មែន​ដោយសារ​យល់​ចិត្ត​នោះ​ទេ។ មិត្តល្អមិនគួរទាញយក​ប្រយោជន៍​ពី​ភាព​មិន​អនុគ្រោះ។

៥ បន្ថែមបន្ទុកដល់យើង ហើយវ៉ែកញ៉ែកគ្មានការពិតសោះ

ពេល​ខ្លះ​ពេល​យើង​ប្រាប់​នរណា​ម្នាក់ យើង​ពិត​ជា​ត្រូវ​ការ​ឲ្យ​បាន​ឮ។ ជំនួសឲ្យការស្តាប់​ បុគ្គលនោះថែមទាំងនិយាយរឿងវែងៗទៀតផង។ ជាឧទាហរណ៍ ពេលយើងប្រាប់គេពីរឿងបរាជ័យ គាត់ឆ្លើយតបនឹងរឿងបរាជ័យ​ដែលអាក្រក់ជាងរឿង​យើងទៅទៀត។ ម៉េចក៏វាសនាអញ្ចឹង? ស្ថានភាពបែបនេះត្រូវតែមិនស្រួលខ្លាំង។ អ្នក​ដែល​សង្ឃឹម​ថា​គ្រាន់​តែ​​ឮ​ ក៏​មិន​សូវ​មាន​អារម្មណ៍​ចំពោះ​រឿង​ដែរ។ ដូច្នេះហើយ អ្នក​មិនគួរ​ធ្វេសប្រហែស​ឡើយ នៅពេលដែល​ចិត្ត​ច្របូកច្របល់ និង​មាន​បញ្ហា​ជាច្រើន​។

យ៉ាងណាមិញ វាតែងតែមានផលវិបាកនៅក្នុងអ្វីគ្រប់យ៉ាង ដែលយើងធ្វើ ជាពិសេសនៅពេលដែលយើងបញ្ចេញអារម្មណ៍ឈឺចាប់ទៅកាន់មនុស្សខុស។ ដូច្នេះហើយ ចូរជ្រើសរើសមិត្តភ័ក្តិដែលជឿជាក់លើអ្នក និងជាទីទុកចិត្ត។ ស្វែង​រក​មិត្តភ័ក្ដិ​ដែល​មិន​ងាយ​នឹង​វិនិច្ឆ័យ ហើយ​ស្ដាប់​អ្នក​ដោយ​ស្មោះ​ត្រង់ ទើប​មិន​មាន​ភាព​តានតឹង៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖មនុស្ស​ស្រី​ពេញដោយទំនុកចិត្ត​តែងខ្លួន​ងាយ​សម្គាល់​បំផុត

ចុចអាន៖ទម្លាប់ជាប្រចាំទាំង ៨ ដើម្បីកសាងទំនុកចិត្តលើខ្លួនឯងជាងមុន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៩ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៩ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៩ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១៣ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១៣ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៩ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម