KPT+
លោក ប៊ុន តឿង ចំណាយពេលជិត ៥ឆ្នាំ និពន្ធសៀវភៅ«ចិត្តសាស្រ្ត និងអត្តចរិតអ្នកដឹកនាំ»
រយៈពេលជិត ៥ឆ្នាំ ដែលលោក ប៊ុន តឿង និពន្ធសៀវភៅ “ចិត្តសាស្ត្រនិងអត្តចរិតអ្នកដឹកនាំមានប្រសិទ្ធភាព” ក្នុងគោលបំណង ចែករំលែកនូវចំណេះដឹងដែលមានអត្ថប្រយោជន៍ និងគុណតម្លៃ សម្រាប់មិត្តអ្នកអានទូទៅ ដែលមានកម្រាស់ដល់ ៣៥០ទំព័រ។

ដើមឡើយ មុននឹងការចាប់ផ្តើមនិពន្ធសៀវភៅ “ចិត្តសាស្ត្រ និងអត្តចរិតអ្នកដឹកនាំមានប្រសិទ្ធភាព” ដែលជាស្នាដៃដំបូងនេះឡើង លោកប៊ុន តឿង គឺជាអ្នកគ្រប់គ្រងផ្ទះសំណាក់មួយកន្លែងនៅក្នុងក្រុងសៀមរាប។ ក្រោយបញ្ចប់ការងារជាអ្នកគ្រប់គ្រង លោកក៏ក្លាយអ្នកបង្ហាត់ជំនាញទន់ ដែលហៅថា Soft skill នៅតាមអង្គការ ផ្ទះសំណាក់ និងសណ្ឋារគារផ្សេងៗ រហូតមកដល់បច្ចុប្បន្ន។
នៅឆ្នាំ ២០១៧ ជាឆ្នាំដែលលោកចាប់ផ្តើមតែងនិពន្ធសៀវភៅ។ លោកប៊ុន តឿង បានលើកឡើងថា ការចាប់ផ្តើមនិពន្ធសៀវភៅដំបូងនេះ គឺមានភាពពិបាកដោយសារតែនៅខ្វះបទពិសោធន៍។ ទោះបីជាខ្វះបទពិសោធន៍ តែលោក ប៊ុន តឿង ក៏មានទុនក្នុងការអាន និងជាមនុស្សម្នាក់ចូលចិត្តផ្នែកអក្សរសាស្ត្រតាំងពីវ័យក្មេងមក។ ចំណង់ចំណូលចិត្តនេះហើយ ដែលនាំឱ្យលោក ស្រឡាញ់ការតែងនិពន្ធ។
«កាលពីនៅកុមារ ខ្ញុំតែងតែសន្សំលុយទិញសៀវភៅសម្រាប់អាន ហើយពេលរៀនវិទ្យាល័យ សៀវភៅ ហិតោបតិ ច្បាប់ក្រមង៉ុយ សៀវភៅវេយ្យករណ៍សុភមង្គលជាដើម គឺខ្ញុំតែងតែអាននិងកត់ត្រាជានិច្ច»។
ការអានសៀវភៅផ្សេងៗដែលទាក់ទងទៅនឹងចំណេះដឹងទូទៅ ទំនាក់ទំនង ឥរិយាបទរបស់មនុស្ស កត់ត្រាចំណាំផ្សេងៗ បានបណ្តុះគំនិតរបស់លោកឱ្យចាប់ផ្តើមសរសេរសៀវភៅឡើង ដើម្បីចងក្រងជាចំណេះដឹងមួយ ដែលលោកបានស្វែងយល់អំពីសៀវភៅផ្សេងៗរួមផ្សំជាមួយបទពិសោធន៍របស់ខ្លួនផ្ទាល់។
សៀវភៅ “ចិត្តសាស្រ្តនិងអត្តចរិតអ្នកដឹកនាំមានប្រសិទ្ធភាព” ដែលលោក ប៊ុន តឿង បានសរសេរឡើងនេះ បញ្ជាក់ថា លោកបានប្រមូលខ្លឹមសារផ្សេងៗពីអានសៀវភៅ បកប្រែពីបរទេសដូចជា ណាប៉ូឡេអុងហិល រូបឺតសេនីន អាប្រាហាមលីនតុន ជាដើម ដោយប្រមូលគំនិតទ្រឹស្តីចេញពីសៀវភៅទាំងនោះ មកចងក្រងជាថ្មីក្នុងសៀវភៅរួមមួយ ដើម្បីកាន់តែងាយ និងកាន់តែយល់ច្បាស់បន្ថែមទៀត។
ពាក់ព័ន្ធវិស័យតែងនិពន្ធ នៅស្រុកខ្មែរ អ្នកនិពន្ធថ្មីរូបនេះ យល់ឃើញថា ភាគច្រើនតែងនិពន្ធបែប ប្រលោមលោកស្នេហា ដែលទទួលបានការពេញនិយមពីសំណាក់យុវវ័យ។ ប៉ុន្តែលោកចង់ឱ្យមនុស្សគ្រប់វ័យ គួរតែស្វែងយល់ឱ្យបានកាន់តែច្រើនទៀត ពីចំណេះដឹងដែលទាក់ទងទៅនឹងកិច្ចការងារការទូត ចិត្តសាស្ត្រ នយោបាយ និងជំនាញ Soft skill ផ្សេងៗ ដែលប្រើប្រាស់ជាប្រយោជន៍ បាននៅក្នុងសង្គមជីវភាពរស់នៅសព្វថ្ងៃ។
នាពេលបច្ចុប្បន្ន លោកប៊ុន តឿងទើបតែនិពន្ធសៀវភៅបានតែមួយក្បាលប៉ុណ្ណោះ ហើយបានបោះពុម្ព ផ្សាយចំនួនពីរលើក ដោយលើកទីមួយបោះពុម្ពបានចំនួន៣០០ក្បាល និងលើកទី២បាន ១០០០ក្បាល៕ នាង រតនៈ


-
សន្តិសុខសង្គម១១ ម៉ោង ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
សន្តិសុខសង្គម២៤ ម៉ោង ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ចរាចរណ៍៦ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល