Connect with us

KPT+

៣ វិធី ព្យាបាលការងងុយគេង ក្រោយញ៉ាំអាហារថ្ងៃត្រង់រួច

បានផុស

នៅ

មនុស្សជាច្រើនមានទំនោរទៅរកការងងុយគេងនៅពេលថ្ងៃ។ ជាពិសេសបន្ទាប់ពីអាហារថ្ងៃត្រង់ ដូច្នេះកម្ពុជាថ្មីសូមបង្ហាញពីមូលហេតុ នៃការងងុយគេងពេលថ្ងៃ ​​ឲ្យ​កាន់​តែ​លម្អិតជាងនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មូលហេតុ​នៃ​ការ​ងងុយ​គេង​ពេលថ្ងៃ ​មូលហេតុ​ចម្បង​ដែល​មនុស្ស​ភាគច្រើន មាន​អារម្មណ៍​ងងុយគេង​ច្រើន​ជាង​ធម្មតា​គឺ​បណ្ដាល​មក​ពី​​កង្វះ​ជាតិ​ដែក​នៅ​ក្នុង​ខ្លួន ដែល​ជា​សមាសធាតុ​សំខាន់​នៃ​ប្រូតេអ៊ីន​អេម៉ូក្លូប៊ីននៅក្នុងឈាម។ កង្វះ​ជាតិ​ដែក​បង្អាក់​សមត្ថភាព​ដឹក​អុកស៊ីសែន​ពី​សួត​ទៅ​ផ្នែក​ផ្សេងៗ​នៃ​រាងកាយ។ អេម៉ូក្លូប៊ីនប្រូតេអ៊ីន​របស់រាងកាយថយចុះ នេះបណ្តាលឲ្យ​ដកដង្ហើមខ្លីៗ និងញ័រទ្រូង។ អត្រារំលាយអាហាររបស់រាងកាយថយចុះ មានអារម្មណ៍ក្រៀមក្រំនៅពេលថ្ងៃ មាន​បញ្ហា​ក្នុង​ការ​គេង រហូត​ដល់​ធ្វើឲ្យ​អ្នក​មាន​អារម្មណ៍​ងងុយ​គេង​គ្រប់ពេល។

ហេតុអ្វី​បាន​ជា​យើង​តែងតែ​មាន​អារម្មណ៍​ងងុយគេង​ បន្ទាប់​ពី​ញ៉ាំ​អាហារ​ថ្ងៃត្រង់? ការទទួលទានអាហារថ្ងៃត្រង់ នឹងបង្កើនកម្រិតជាតិស្ករក្នុងឈាមរបស់អ្ន កយ៉ាងឆាប់រហ័ស។ ជាលទ្ធផល កោសិកាខួរក្បាលផលិតប្រូតេអ៊ីនបញ្ជូនសរសៃប្រសាទតិចជាងមុន ដែលរំញោច​ខួរក្បាលហៅថា Orexin ដែលបណ្តាលឲ្យ​មនុស្សមានអារម្មណ៍ងងុយគេង បន្ទាប់ពីអាហាររួច។

កត្តាសំខាន់សម្រាប់ការពារការងងុយគេង បន្ទាប់ពីអាហារថ្ងៃត្រង់ ៖

១ ញ៉ាំយឺតៗ ហើយទំពារឲ្យ​បានហ្មត់ចត់ ការទំពារ​យឺតៗ​ នឹង​ធ្វើឲ្យ​អ្នកមាន​អារម្មណ៍​ឆ្អែត​។ នេះ​នឹង​ការពារ​អ្នក​ពី​ការ​ងងុយគេង​ក្រោយ​អាហារ និង​ការពារ​ការ​ធាត់។

២ ញ៉ាំ​បន្លែ ផ្សិត និង​សារ៉ាយ​ជាមុនសិន ជាតិ​សរសៃ​អាហារ​ដែល​មាននៅក្នុងបន្លែ ផ្សិត និងសារ៉ាយសមុទ្រជាដើម នឹង​ជួយ​ពន្យឺត​ការ​រំលាយ​អាហារ និងការស្រូបជាតិ​ស្ករ​ចូល​ទៅក្នុងរាងកាយ។ ការ​ទទួលទានអាហារ​បែប​នេះ​ មុន​ពេល​ម្សៅ​ គឺល្អក្នុងការទប់ស្កាត់ការកើនឡើងយ៉ាងខ្លាំង នៃកម្រិតជាតិស្ករក្នុងឈាម។

៣ ជ្រើសរើស​អាហារ​ដែលមិនធ្វើឲ្យ​កម្រិតជាតិស្ករក្នុងឈាមកើនឡើង នេះត្រូវបានធ្វើ ដោយ​ការចៀសវាង​អាហារ​ដែល​មាន​ជាតិ​ស្ករខ្ពស់ និង​ម្សៅស។ ប៉ុន្តែ​ជ្រើសរើស​ទទួលទាន​អង្ករ​សំរូប បបរ ស្រូវសាលី និងគ្រាប់ធញ្ញជាតិ ដែលមិនបណ្តាលឲ្យ​មានការកើនឡើងជាតិស្ករក្នុងឈាម។

យ៉ាងណាមិញ ប្រសិនបើ​អ្នក​មានបញ្ហាងងុយគេងពេញមួយថ្ងៃ និងក្រោយអាហារថ្ងៃត្រង់ សូម​សាកល្បងវិធីនេះ។ ប៉ុន្តែ​នេះ​ជា​វិធីសាស្ត្រ​ដ៏​សំខាន់​មួយ​ទៀត​ ក្នុង​ការ​បង្ការ និង​ដោះស្រាយ​បញ្ហា​ទាំងនេះ គឺបង្កើតទម្លាប់គេងឲ្យ​មានសុខភាពល្អ យ៉ាងហោចណាស់ ៦ ម៉ោងក្នុងមួយថ្ងៃ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖ការទទួលទានអាហារពេលល្ងាច​​ រៀងរាល់ម៉ោង ៧ យប់ ជួយឲ្យរស់បានយូរជាងមុន?

ចុចអាន៖ក្រៅពីរសជាតិឆ្ងាញ់ បង្កងអាចផ្ដល់អត្ថប្រយោជន៍សុខភាពច្រើនយ៉ាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៩ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ១០ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម១០ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១៣ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១៣ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៩ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

Sokha Hotels

ព័ត៌មានពេញនិយម