Connect with us

KPT+

ឃ្លាំង​ឯកសារ​ដ៏​សំខាន់​មួយ​របស់​កម្ពុជា​ មានទីតាំងនៅ​ក្រោយ​បណ្ណាល័យជាតិ

បានផុស

នៅ

បច្ចុប្បន្ន​និស្សិត​ជា​ច្រើន ​មាន​ការ​ចាប់អារម្មណ៍​កាន់​តែ​ច្រើន​ទៅ​លើ​ការ​អាន និង​ការ​សិក្សា​ស្រាវជ្រាវ ជាពិសេស ​​គឺ​រឿង​ប្រវត្តិសាស្ត្រតែម្ដង។ ក្នុង​នោះ ​អ្នក​ដែល​បាន​សិក្សា​ក្នុង​រាជធានី​ភ្នំពេញ ​ពិត​ជា​បាន​ដឹង​ និង​ស្គាល់​បណ្ណាល័យជាតិ។ ​ប៉ុន្តែ​ប្រហែល​ជា​មិន​បាន​ស្គាល់​ឃ្លាំង​ឯកសារ​ដ៏​សំខាន់​មួយ ​ដែល​មានទីតាំង​នៅ​ក្រោយ​បណ្ណាល័យជាតិ គឺ​បណ្ណសារដ្ឋាន​ជាតិ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បណ្ណសារដ្ឋាន​ជាតិ ជា​កន្លែង​តម្កល់ និង​រក្សាឯកសារ​រដ្ឋបាល ដែល​មាន​តម្លៃ​ជា​ប្រវត្តិសាស្ត្រ និង​បេតិកភណ្ឌ​របស់​ជាតិ ដែល​បាន​បង្កើត​ឡើង​នៅ​គ្រប់​សម័យកាល តាំង​ពី​សម័យ​អាណានិគម​បារាំង​រហូត​ដល់​បច្ចុប្បន្ន។ បណ្ណសារដ្ឋាន​ជាតិ​បាន​ទទួល​ឯកសារ​ពី​ក្រសួង ស្ថាប័ន និង​ខេត្ត​នានា។

បណ្ណសារដ្ឋានជាតិ​ ត្រូវ​បាន​បង្កើត​ឡើង​នៅឆ្នាំ ១៩២៦ និងបើក​បម្រើ​ដល់​ការ​សិក្សាស្រាវជ្រាវ​ដល់​អ្នក​ស្រាវជ្រាវ​ជាតិ ព្រម​ទាំង​អន្ដរជាតិ​ជារៀងរហូត (លើកលែង​តែ​ក្នុង​របបកម្ពុជាប្រជាធិប្បតេយ្យ ១៩៧៥-១៩៧៩) និង​កំពុង​បន្ត​ដំណើរ​ការ​បើក​រហូត​មក​ដល់​បច្ចុប្បន្ន។

បណ្ណសារដ្ឋាន​ជាតិ​ ​មាន​ទីតាំង​ស្ថិត​ក្នុង​សង្កាត់​វត្តភ្នំ ខណ្ឌដូនពេញ រាជធានី​ភ្នពេញ ស្ថិត​នៅ​ចំពី​ក្រោយ​បណ្ណាល័យជាតិ និង​មាន​ចម្ងាយ​ប្រមាណ ៣០០មែត្រ ខាងលិច​រមណីយដ្ឋាន​វត្តភ្នំដូនពេញ។ បណ្ណសារដ្ឋាន ​ក៏​ជា​បេតិកភណ្ឌ​ជាតិ​មួយ ដែល​តម្កល់​នូវ​ឯកសារ​ប្រវត្តិសាស្រ្ត និងជា​ឃ្លាំងស្ដុក​នូវ​ប្រភព​ចំណេះ​ដឹង​ដ៏​វិសេសវិសាល សម្រាប់​សិក្សាស្រាវជ្រាវ ​ក្នុង​ការ​អភិវឌ្ឍ​ធនធាន​មនុស្ស​នៃ​កម្ពុជា។

បណ្ណសារដ្ឋានជាតិ​ ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​គោលបំណង​ថែ​រក្សាឯកសារ​ ដែល​មាន​តម្លៃ​ជា​ប្រវត្តិសាស្ត្រ ឬ​ច្បាប់ដែល​ត្រូវ​បាន​រដ្ឋបាល​របស់​ប្រទេស​បង្កើត​ឡើង។ ដោយសារ​សារៈសំខាន់​របស់​បណ្ណសារដ្ឋាន​ជាតិ រាជរដ្ឋាភិបាល​កម្ពុជា ​បាន​បង្កើតច្បាប់ ស្តីពី «បណ្ណសារ» ដោយ​មាន​ព្រះហស្តលេខា និង​ព្រះរាជលញ្ឆករ ដោយ​ព្រះបរមនាថ នរោត្តម សីហមុនី នៅថ្ងៃទី ១៣ ខែ​តុលា ឆ្នាំ ២០០៥។

បណ្ណសារ​ដែល​ជា​បេតិកភណ្ឌជាតិ​រួមមាន៖

– ហ្វុង​រ៉េស៊ីដង្គ​សូប៉េរីយើរ​ឌុយកាំបូដ (ឯកសារ​រដ្ឋបាល​នៃ​អាណានិគម​បារាំង)

– ឯកសារ​ទេសាភិបាល​កម្ពុជា ​ក្រោយ​អាណានិគម​បារាំង

– សំណុំ​ឯកសារ​សង្គមរាស្ត្រនិយម និង​សាធារណរដ្ឋ​ខ្មែរ

– សំណុំ​ឯកសារ​ពាណិជ្ជកម្ម​របប​ប៉ុលពត

– សំណុំឯកសារតុលាការ លើបទឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ឆ្នាំ ១៩៧៩

– រាជកិច្ចរដ្ឋកិច្ច ​នៃ​ឥណ្ឌូចិន ​និង​កម្ពុជា

– សៀវភៅ ព្រឹត្តិប័ត្រ ទស្សនាវដ្តី កាសែត

– ផែនទី ប្លង់

– ប្រកាស និង​ខិត្ត​បណ្ណនយោបាយ

– រូបថត​សម័យ​អាណានិគម​បារាំង ​និង​សង្គមរាស្ត្រនិយម

– សំណុំ​ឯកសារ​អាជ្ញាធរ​បណ្ដោះអាសន្ន ​នៃ​អង្គការ​សហប្រជាជាតិនៅកម្ពុជា (UNTAC)ជាដើម ៕

អត្ថបទ៖ សេម វាសនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៧ វិនាទី មុន

នាយទាហានវ័យក្មេងកម្ពុជា៤រូប នឹងទៅសិក្សានៅសាលាបណ្ឌិតសភាយោធានៅប្រទេសជប៉ុន នៅខែក្រោយ

ព័ត៌មានអន្ដរជាតិ៦ នាទីutes មុន

​ថៃ​​អះអាងថា​​បទ​ល្មើស​​ឆបោក​តាមអនឡាញ​​ថយ​ចុះ​​ខ្លាំង​ ​ក្រោយ​​កាត់​ផ្តាច់​​សេវាសំខាន់ៗ​ទៅ​​​មីយ៉ាន់ម៉ា

សេដ្ឋកិច្ច១៣ នាទីutes មុន

កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពតដឹកភ្ញៀវទេសចរជាង ១ ០០០ នាក់ក្នុងមួយសប្ដាហ៍

ជីវិតកម្សាន្ដ១៥ នាទីutes មុន

ក្រោយវះកាត់ខ្នែងពោះវៀន ស្ថានភាពលោក សុខ​ សុធន បានធូរស្រាលវិញហើយ ខណៈកំពុងបន្តថែទាំនៅផ្ទះ

ព័ត៌មានជាតិ១៥ នាទីutes មុន

មន្ត្រីជាន់ខ្ពស់ ៖ ការចុះបញ្ជិកាសហគ្រាស គ្រឹះស្ថាន និងកម្មករ ជាការធានា សុខុមាលភាពរបស់កម្មករពេលមានជំងឺ ឬគ្រោះថ្នាក់ផ្សេងៗ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

និយាយជាមួយពូទីនចប់ភ្លាម ត្រាំ ថា បើផ្ទុះសង្គ្រាមលោកលើកទី៣ ទ័ពអាមេរិក ក៏អាចចូលប្រយុទ្ធដែរ

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

ហ៊ូធី បាញ់​មីស៊ីល​ដាក់​អ៊ីស្រាអែល ក្រោយហ្គាហ្សា​ផ្ទុះ​អាវុធ​ឡើង​វិញស្លាប់​មនុស្ស​ជាង​៤០០​នាក់

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ប្រជាជនថៃមកពី១៩​ខេត្ត តវ៉ា​ដោយ​ដឹកត្រី​ទីឡាព្យ៉ា​​ថ្ពាល់​ខ្មៅចាក់នៅមុខវិមានរដ្ឋាភិបាល

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

បារាំង ប្រកាសបញ្ជូនយន្តហោះចម្បាំងនុយក្លេអ៊ែរ ទៅជិតព្រំដែនអាល្លឺម៉ង់ ដើម្បីកំញើញរុស្ស៊ី

សន្តិសុខសង្គម៥ ម៉ោង មុន

Breaking News៖ អគ្គិភ័យកំពុងឆេះឃ្លាំងមួយកន្លែងនៅសង្កាត់ស្ទឹងមានជ័យទី៣

Sokha Hotels

ព័ត៌មានពេញនិយម