KPT+
រមណីយដ្ឋានថ្មី “ចម្ការទុរេន អូរតង” មមាញឹកទទួលទេសចរ នារដូវផ្លែឈើពេញចម្ការ
ខេត្តបាត់ដំបង មានកន្លែងទេសចរណ៍កម្សាន្តជាច្រើន ក្នុងនោះ រមណីដ្ឋានចម្ការទុរេន អូរតង ជាកន្លែងមានទឹកលេង អមដោយផ្ទាំងថ្មក្រាលបាតស្ទឹង កន្លែងអង្គុយលម្ហែតាមមាត់ទឹក ព្រមទាំងមានចម្ការផ្លែឈើដូចជា ទុរេន សាវម៉ាវ មៀនប៉ៃលិន កៅស៊ូ ជាដើម។
អ្នកស្រី ឡែក តង ជាម្ចាស់រមណីដ្ឋានចម្ការទុរេន អូរតង បានឱ្យ “កម្ពុជាថ្មី” ដឹងនៅថ្ងៃទី០៤ ខែកក្កដ្តា ឆ្នាំ២០២២ នេះថា ចម្ការទុរេន អូរតង បានបើកដំណើរការជូនភ្ញៀវទេសចរចូលលេងកម្សាន្តជាបណ្ដើរៗនៅក្នុងឆ្នាំ២០២០ ព្រោះនៅទីនោះមិនទាន់សាងសង់រួចរាល់នៅឡើយអំឡុងពេលប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ និងនៅតែបន្តសាងសង់ថែមទៀត។
អ្នកស្រី ឡែក តង បានលើកឡើងបន្តថា នៅរមណីដ្ឋាន មានទាំងកន្លែងលេងទឹកកម្សាន្ត ពិសាអាហារនៅមាត់ទឹក សម្រាកលម្ហែអារម្មណ៍បែបលក្ខណៈជាគ្រួសារ និងការជិះទូកកៃយ៉ាក់លេងជាដើម អមជាមួយចម្ការផ្លែឈើចម្រុះដូចជា ទុរេន សាវម៉ាវ មៀនប៉ៃលិន និងមៀនជាដើម ដែលអាចឱ្យភ្ញៀវទេសចរចូលទៅដើរលេងក្នុងចម្ការតាមរដូវ និងអាចជាវផ្លែឈើស្រស់ថ្មីៗ មានតម្លៃសមរម្យ។
អ្នកស្រី ឡែក តង បញ្ជាក់បន្ថែមថា ចំពោះម្លៃសេវាកម្មចូលលេងកម្សាន្ត គឺមានតម្លៃល្មមសមរម្យ ដោយឡានតូចលក្ខណៈគ្រួសារតម្លៃ ១ ម៉ឺនរៀល ឡានក្រុងធំៗតម្លៃ ២ ម៉ឺនរៀល។ គ្រប់តម្លៃដែលលក់នៅក្នុងរមណីដ្ឋានទាំងផ្លែឈើ និងមុខម្ហូបមិនអាចលក់តាមតែចិត្តខ្លួនឯងទេ គឺមានតម្លៃសមរម្យដូចទីផ្សារខាងក្រៅ។
ក្នុងនោះពេលភ្ញៀវទេសចរ អាចបញ្ជាទិញម្ហូបពីហាងផ្ទាល់ ឬដាក់បាយពីផ្ទះខ្លួនឯងក៏បាន ដោយគ្រាន់តែចំណាយក្នុងការជួលកន្លែងអង្គុយតាមទំហំ តម្លៃពី ១ ម៉ឺនរៀល ទៅ ២ ម៉ឺនរៀល។ សម្រាប់មុខម្ហូបមានដូចជា៖ មាន់មួយតម្លៃ ៥៥ ០០០ រៀល ឆាកង្កែប ឬអង្ទង់មួយចានតម្លៃ ២ ម៉ឺនរៀល និងចានធំ ៤ ម៉ឺនរៀល ព្រមទាំងមានបុកសណ្តែក បុកល្ហុង និងអ្វីៗមួយចំនួនទៀត។
គួរបញ្ជាក់ថា រមណីដ្ឋានចម្ការទុរេន អូរតង ដែលមានទីតាំងស្ថិតក្នុងភូមិអូរល្មូន ឃុំផ្លូវមាស ស្រុករតនមណ្ឌល ចំងាយប្រមាណ ៧០ គីឡូម៉ែត្រ ពីក្រុងបាត់ដំបង។ រមណីដ្ឋាននេះ មានភ្ញៀវទៅលេងកម្សាន្តច្រើននៅពេលថ្ងៃបុណ្យទាន ឬថ្ងៃចុងសប្តាហ៍៕
អត្ថបទ៖ ឌឿនចាន់ ថារី
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៧ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ
-
ចរាចរណ៍៤ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់