Connect with us

KPT+

ធ្លាប់ដឹងអត់ កាបូបយួរដៃ ម្ចាស់ក្សត្រី Elizabeth មានដាក់អ្វីខ្លះ?

បានផុស

នៅ

គ្រប់យ៉ាងអំពីម្ចាស់ក្សត្រីអង់គ្លេស Elizabeth ទី២ ត្រូវបានមហាជនជាច្រើនលើលោក ចង់ដឹងជាទីបំផុត មិនថាទម្លាប់ប្រចាំថ្ងៃ អាហារ រួមទាំងសម្ភារប្រើប្រាស់ទាំងអស់។ ស្របពេលជាមួយគ្នានេះ កាបូបយួរដៃដែលម្ចាស់ក្សត្រី តែងតែនាំទៅតាមព្រះកាយជាប្រចាំ ក៏ត្រូវមនុស្សម្នារាប់សិបលាននាក់ចង់ដឹងថាមានអ្វីខ្លះ នៅក្នុងនោះដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ត្រឡប់ទៅឆ្នាំ ១៩៨១ ម៉ាក Launer ត្រូវបានអនុញ្ញាតជាផ្លូវការឱ្យផលិតកាបូបសម្រាប់ម្ចាស់ក្សត្រីអង់គ្លេស ហើយតាំងពីពេលនោះមក ម៉ាកនេះជាម៉ាកផ្ដាច់មុខសម្រាប់ក្សត្រី Elizabeth ប្រើប្រាស់ជាប្រចាំ រហូតមកដល់បច្ចុប្បន្ន។ ​ កាបូប Launer ជាម៉ូដសាមញ្ញ​ដែល​មានខ្សែ​យួរ​ខ្លី និងស្លាកសញ្ញានៅលើខ្សែប្រាក់នៅខាងមុខ។ វាជាកាបូបដែលមហាក្សត្រី Elizabeth យកទៅតាមព្រះកាយ រាល់ពេលបង្ហាញមុខជាសាធារណៈ។

ប្រភពពីមនុស្សជិតស្និទ្ធរបស់ខ្សែរាជវង្សទម្លាយថា ម្ចាស់ក្សត្រីសព្វព្រះទ័យដាក់របស់របរតែ ៣មុខប៉ុណ្ណោះ នៅក្នុងកាបូបរបស់ទ្រង់។ ទ្រង់តែងតែដាក់សៀវភៅកំណត់ហេតុប្រចាំថ្ងៃ និងកាមេរ៉ាតូចមួយនៅក្នុងកាបូបដៃ ជាពិសេសពេលទ្រង់ជួបជាមួយប្រធានាធិបតី ឬឥស្សរជនលំដាប់ខ្ពស់ៗ កាមេរ៉ាតែងតែមានជានិច្ច។ ក្រៅពីនោះ ដោយសារទ្រង់សព្វព្រះទ័យទតមើលការប្រណាំងសេះ ទ្រង់ក៏តែងតែមានកែវយឹតមួយសម្រាប់ប្រើផងដែរ។

ទន្ទឹមនឹងនេះ មានរឿងគួរឱ្យភ្ញាក់ផ្អើលមួយដែរ អំពីកាបូបយួរដៃរបស់ស្ដេចស្រី Elizabeth ព្រោះវាមិនមានដាក់ទូរសព្ទនោះទេ។ លើកលែងតែពេលទ្រង់ជិះឡានក្រសាលជុំវិញវិមាន Balmoral ប្រាសាទ Windsor ឬវិមាន Sandringham នៅថ្ងៃឈប់សម្រាកតែប៉ុណ្ណោះ៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ ទម្លាយរូបមន្តរក្សាសម្រស់ម្ចាស់ក្សត្រី Elizabeth គ្រប់គ្នាអាចភ្ញាក់ផ្អើល

ចុចអាន៖ ម្ចាស់ក្សត្រី Elizabeth ស្ដេចស្រីបំបែកកំណត់ត្រាពិភពលោក Guinness ច្រើនបំផុត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

ឯកឧត្ដម ហ៊ុន ម៉ានី អញ្ជើញ​ប្រកាស​ទទួលស្គាល់ និង​បញ្ចូល​សមាជិក​ថ្មី គណបក្សប្រជាជនកម្ពុជា ឃុំរលាំងចក ស្រុកសំរោងទង

របាំត្រុដិ​
ព័ត៌មានជាតិ៣ ម៉ោង មុន

បណ្ឌិត​ ហ៊ឺ​ វីរៈ​ អញ្ជេីញ​ជា​អធិបតី​​ក្នុង​ពិធី​បេីក​វគ្គ​បង្រៀន​​របាំត្រុដិ​ និង​របាំឆៃយ៉ាំ​ នៅ​ស្រុក​កំពង់ត្រឡាច​ ខេត្ត​កំពង់ឆ្នាំង​

ស្រុកសំឡូត
ព័ត៌មានជាតិ៤ ម៉ោង មុន

ស្រុកសំឡូតមានសក្ដានុពលផ្នែកកសិកម្ម ៧៧ ភាគរយនៃកំណើនប្រជាពលរដ្ឋទូទាំងស្រុក

កម្មការិនី
ព័ត៌មានជាតិ៤ ម៉ោង មុន

កម្មការិនីក្នុងវិស័យកាត់ដេរ៖ រាជរដ្ឋាភិបាល និងក្រសួងការងារ តែងលើកកម្ពស់សិទ្ធិ ឱកាសការងារ និងអត្ថប្រយោជន៍ជាអាទិភាពដល់ស្ត្រីគ្រប់រូប

ព័ត៌មានជាតិ៥ ម៉ោង មុន

អ្នកស្រាវជ្រាវសង្គម៖ ស្រ្តីត្រូវបានលើកកម្ពស់នៅក្នុងវិស័យការងារ និងទទួលបានកិច្ចគាំពារពេញលេញ

Sokha Hotels

ព័ត៌មានពេញនិយម