Connect with us

KPT+

អង្គុយមុខកុំព្យូទ័រយូរម៉ោងរាល់ថ្ងៃ ធ្វើម៉េចអាច បង្ការបញ្ហារួយកបាន?

បានផុស

នៅ

អាការ​រួយ​ក​ជា​ធម្មតា កើត​ឡើង​ពី​សាច់​ដុំ​ សរសៃ​ពួរ​ និង​សរសៃ​ចំណង​ ដែល​ជា​ទូទៅ​សំដៅ​លើ​ជាលិកា​ទន់​ នៅ​ខាង​ក្នុង​ និង​ជុំវិញ​ក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​រមួល​ និង​កន្ត្រាក់​សាច់​ដុំ ​​ច្រើន​តែ​បណ្ដាល​មក​ពី​បញ្ហា​ក ដូចជា​រលាក​សន្លាក់​ ឬ​ខូច​ទ្រង់ទ្រាយ​ឌីស ឬ​​អាច​មក​ពី​របួស​ដែល​កើត​ឡើង​ដោយ​មិន​ដឹង​ខ្លួន​ ឬ​ពុំ​មាន​មូលហេតុ​ច្បាស់លាស់។ មិន​ថា​ បញ្ហា​ឈឺ​ចុក​រួយ​​ក​កើត​ឡើង​ដោយ​សារ​ជំងឺ​រ៉ាំរ៉ៃ ឬ​​នៅ​សុខៗ​យើង​ស្រាប់​តែ​ឈឺ​​ក្រោយ​ពេល​ភ្ញាក់​ពី​គេង​នោះ​ទេ គ្នា​យើង​គួរ​តែ​អនុវត្ត​តិចនិក​ខាង​ក្រោម​ ដើម្បី​កាត់បន្ថយ​ការ​ឈឺ​ចាប់នេះ​​។

​​​១. ប្រើ​ខ្នើយ​ថ្មី​

ដើម្បី​ទ្រទ្រង់​ក អំឡុង​ពេល​គេង​ យើង​គួរ​​ប្រើ​ខ្នើយ​ទ្រ​ឆ្អឹង​ក​​ឲ្យ​​ត្រង់​ល្អ​​​ ហើយ​បើ​យើង​​ទម្លាប់​រើ​ខ្លួន​ច្រើន​ដង​នៅ​ពេល​យប់​ អាច​ប្រើ​ខ្នើយ​មួយ​ ឬ​ច្រើន​ ដែល​ស័ក្ដិសម​សម្រាប់​ទីតាំង​គេង​របស់​យើង​។

២. គេង​ផ្ងារ​

ពិត​ណាស់​ ការ​គេង​ផ្ងារ​ជា​ឥរិយាបថ​​គេង​ដ៏​ល្អ​បំផុត​ ដើម្បី​ជួយ​ឲ្យ​ឆ្អឹង​ខ្នង​សម្រាក​បាន​ស្រួល។ យ៉ាង​ណា​មិញ​ ប្រសិនបើ​យើង​ចូលចិត្ត​គេង​ផ្អៀង​ ​មិន​ត្រូវ​ដាក់​ខ្នើយ​ឲ្យ​ខ្ពស់​ពេក​ឡើយ​ ជា​ធម្មតា​គួរ​មាន​កម្រាស់​ប្រហែល​១០​ ទៅ​១៥​សង់ទីម៉ែត្រ និង​អាស្រ័យ​ទៅ​តាម​​ចម្ងាយ​រវាង​ក និង​ស្មា។

៣. ​ដាក់​កុំព្យូទ័រ​ឲ្យ​ស្រប​ទៅ​នឹង​កម្រិត​ភ្នែក​

មួយ​វិញ​ទៀត​ យើង​គួរ​តែ​អង្គុយ​ក្នុង​ឥរិយាបថ​ប្រកប​ដោយ​​ផាសុកភាព​នៅ​មុខ​កុំព្យូទ័រ និង​សម្លឹង​មើល​​ឲ្យ​ចំ​ទៅ​ស្រ្គីន​កុំព្យូទ័រ។ ប្រសិនបើ​​ត្រូវ​សម្លឹង​ចុះ​ក្រោម​ នោះ​យើង​គួរ​តែ​លើក​កុំព្យូទ័រ​ឲ្យ​ខ្ពស់​ជាង​មុន​បន្តិច​។ ​ជាក់​ស្ដែង ពពួក​Laptop ​តម្រូវ​ឲ្យ​យើង​ត្រូវ​ឱន​ក្បាល​មើល​ចុះ​ក្រោម ដែល​​​អាច​ធ្វើ​ឲ្យ​យើង​​ចុក​រួយក​ប្រសិនបើ​យើង​​ធ្វើ​បែប​នេះ​រយៈពេល​យូរ​។ ហេតុ​នេះ​ហើយ​ គ្នា​យើង​គួរ​តែ​ភ្ជាប់​Laptop ​ទៅ​កាន់​ស្គ្រីន​ ឬ​កុំព្យូទ័រ​ដែល​មាន​​កម្ពស់​ខ្ពស់​ល្មម។

៤. រក្សា​ជាតិ​ទឹក​ក្នុង​រាងកាយ​

ទន្ទឹម​នឹង​នេះ​ដែរ យើង​គួរ​រក្សា​ជាតិ​ទឹក​ក្នុង​រាងកាយ​ ដើម្បី​ចិញ្ចឹម​បំប៉ន​​ឌីស​ ក៏​ដូចជា​ជួយ​ឲ្យ​ឌីស​អាច​បត់​បែន​បាន​ងាយ​ស្រួល​ និង​រឹងមាំ​ល្អ​។

៥. រក្សា​ឥរិយាបថ​សមស្រប

ឥរិយាបថ​មិន​ល្អ អាច​បណ្ដាល​ឲ្យ​ចុក​រួយ​ក ដោយ​ការ​រមួល​សាច់​ដុំ​ និង​សរសៃ​ចំណង​ ដែល​ទ្រទ្រង់​ក ព្រម​ទាំង​អាច​បង្ក​ឲ្យ​មាន​របួស​​​​ ប្រសិនបើ​យើង​ប្រកាន់​ឥរិយាបថ​បែប​នេះ​រយៈពេល​យូរ។ នៅ​ពេល​ដែល​យើង​ដើរ​ ឬ​អង្គុយ​ដោយ​ឱនក្បាល​ចុះ នោះ​នឹង​អាច​បង្ក​ជា​ការ​ឈឺចាប់​ត្រង់​​ក​ជា​មិន​ខាន ដោយ​សារ​តែ​ទម្លាប់​នេះ បន្ថែម​ទម្ងន់​ទៅ​កាន់​សាច់ដុំ​នៅ​​ខ្នង និង​ក​ផ្នែក​ខាង​លើ។ ដូច្នេះ​ហើយ​ យើង​គួរ​តែ​​ប្រកាន់​ខ្ជាប់​ឥរិយាបថ​ឲ្យ​ត្រង់​ខ្លួន​គ្រប់​ពេលវេលា​ ទើប​ជា​ការ​ប្រសើរ​។

អត្ថបទផ្ដល់ដោយ៖Hello Krupet

ចុចអាន៖ទាំងនេះជាមូលហេតុ បង្ហាញថាការម៉ាស្សា ជួយសុខភាពច្រើនយ៉ាង

ចុចអាន៖បាត់បង់ស្មារតីដោយសារជំងឺទឹកនោមផ្អែម មានរោគសញ្ញាអ្វីខ្លះ?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៨ នាទីutes មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៤ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានជាតិ៦ ម៉ោង មុន

អ្នកនាំពាក្យ៖ បុគ្គលិកដែលរត់ចេញពីអគារខ្ពស់ៗ ព្រោះខ្លាចករណីរញ្ជួយដីពេលនេះត្រឡប់ចូលអគារវិញធម្មតា

Sokha Hotels

ព័ត៌មានពេញនិយម