KPT+
មនុស្ស ៥ ប្រភេទ ក្នុងសង្គមសព្វថ្ងៃ បើសេពគប់នាំជីវិតរឹតស្មុគស្មាញ
គ្មានមនុស្សឯណាមានឆន្ទៈ និងសុខចិត្តរស់នៅក្នុងជីវិតដ៏ស្មុគស្មាញនោះទេ។ យើងម្នាក់ៗ ប្រាកដជាព្យាយាម ចៀសវាងវាមិនខានទេ។ ជាពិសេសសូម្បីតែស្រមៃ ក៏ធ្វើឲ្យអ្នកវិលមុខ និងឈឺក្បាល ដោយសារតែមនុស្សបែបនេះចូលមកពាក់ព័ន្ធក្នុងជីវិតដែរ។

ទោះជាយ៉ាងណាក៏ដោយ ជីវិតដ៏ស្មុគស្មាញ និងមានបញ្ហា ក៏អាចបណ្តាលមកពីរង្វង់នៃការសេពគប់របស់យើងដែរ។ ប្រសិនបើសព្វថ្ងៃនេះ មិត្តអ្នកអានកំពុងតែសេពគប់មនុស្សដែលមានចរិត និងអាកប្បកិរិយាមិនល្អ គួរចាប់ផ្ដើមដកខ្លួនចេញពីពួកគេជាជាងលង់ខ្លួន។
ខាងក្រោមនេះ គឺជាមនុស្ស ៥ ប្រភេទ ដែលអាចធ្វើឲ្យជីវិតកាន់តែស្មុគស្មាញលើសមុន។
១ ប្រភេទមនុស្សដែលចង់ដឹងចង់ឃើញ ពីជីវិតគេខុសរឿង
អត្ថិភាពរបស់មនុស្សគ្រប់គ្នា ត្រូវតែស្គាល់និងដឹងឮនៅក្នុងបរិយាកាសជុំវិញ ដូចអ្នកសារព័ត៌មានមួយរូបដែរ។ ប៉ុន្តែប្រសិនបើសូម្បីតែព័ត៌មានខ្លះ ជារឿងផ្ទាល់ខ្លួនរបស់យើងឬអ្នកផ្សេងសោះ តែបុគ្គលនេះបែរជាចេះដឹង និងជជីកសួរ ធ្វើដូចជាអាណាព្យាបាលយើង។ តើគូរមានវិធានការបែបណា ចំពោះពួគគេ? ទន្ទឹមនោះ ការនៅក្នុងរង្វង់មិត្តភ័ក្តិប្រភេទនេះ អាចជាមូលហេតុដែលធ្វើឲ្យជីវិតរបស់អ្នកកាន់តែស្មុគស្មាញ ដោយមិនដឹងខ្លួន។ ព្រោះគេនឹងរកឃើញគ្រប់យ៉ាង ដែលកើតឡើងចំពោះអ្នក រួមទាំងការបន្តរុករកបញ្ហាផ្ទាល់ខ្លួន យើងថែមទៀត។ នេះហៅថាឈ្លានពានឯកជនភាពហើយ បើជួបឬសេពគប់ប៉ះ គួរតែដកខ្លួនទៅ។
២ ប្រភេទមនុស្សយកស្តង់ដារមកវាស់វែង
មិនមានអ្វីខុសឡើយ ជាមួយនឹងស្តង់ដារនៃភាពល្អឥតខ្ចោះ។ នេះអាចធ្វើឲ្យអ្នកបន្តកែលំអខ្លួនឯង ដើម្បីក្លាយជាបុគ្គលម្នាក់ ដែលអាចធ្វើឲ្យជីវិតកាន់តែប្រសើរនាពេលអនាគត។ ទោះយ៉ាងណាក៏ដោយ វាក៏មានដែនកំណត់របស់វាដែរ ។ កុំទុកឲ្យខ្លួនឯងត្រូវបានបង្ខាំងខ្លួនថា ជាអ្នកមានភាពល្អឥតខ្ចោះ។ ការបង្កើតមិត្តជាមួយប្រភេទមនុស្សដែលឈ្លក់វង្វេងនឹងគំនិតដ៏ល្អឥតខ្ចោះ គឺជាមូលហេតុមួយដែលអាចធ្វើឲ្យជីវិតអ្នកកាន់តែស្មុគស្មាញ។ ចំណង់ចំណូលចិត្តខ្ពស់របស់គាត់ ជាមួយនឹងភាពល្អឥតខ្ចោះ អាចរារាំងអ្នកពីការច្នៃប្រឌិត។ រាល់ជំហានដែលអ្នកធ្វើ គឺតែងតែបញ្ចេញមតិដោយបុគ្គលនោះជានិច្ច។

៣ ប្រភេទមនុស្សគិតអវិជ្ជមាន
និយាយឲ្យទូលំទូលាយ របៀបគិតរបស់មនុស្សអាចបែងចែកជាពីរ។ មានមនុស្សមួយចំនួន ដែលតែងតែមានការគិតវិជ្ជមាន ឬការគិតវិជ្ជមាន។ ខណៈពេលដែលអ្នកផ្សេងទៀត មានទំនោរទៅរកការគិតអវិជ្ជមាន ឬការគិតវិជ្ជមាន។ ការរស់នៅក្នុងរង្វង់មនុស្សដែលតែងតែគិតអវិជ្ជមាន អាចធ្វើឲ្យជីវិតរបស់អ្នកកាន់តែស្មុគស្មាញ។ រឿងតូចតាចដែលអ្នកធ្វើតែងតែត្រូវបានគេវាយតម្លៃថាអាក្រក់។ ជាពិសេស ប្រសិនបើអ្វីដែលអ្នកធ្វើ ច្រើនស្របតាមការចង់បានរបស់គេវិញ។
៤ ប្រភេទមនុស្សដើរតួជាជនរងគ្រោះ
តួអង្គដែលមានអាកប្បកិរិយាជាជនរងគ្រោះ តែងមានគ្រប់មធ្យោបាយដើម្បីសង្គ្រោះខ្លួនពីស្ថានការណ៍ដ៏អាក្រក់បំផុត សូម្បីតែរត់ពីកំហុស ដែលខ្លួនបានធ្វើ ក៏គេធ្វើបានដែរ។ អ្នកដែលចូលចិត្តលេងជាតួជនរងគ្រោះ ជាមនុស្សមួយប្រភេទដែលអាចធ្វើឲ្យជីវិតអ្នកកាន់តែស្មុគស្មាញ និងធុញថប់លើសមុន។ ការសេពគប់ឬនៅជិតពួកគេ អ្នកនឹងក្លាយជាគោលដៅរបស់គេ សម្រាប់ធ្វើរឿងណាមួយ ដែលពួកគេចង់បានតែប៉ុណ្ណោះ។
៥ ប្រភេទបង្កើតបក្សពួក ឬក្រុមនិយាយដើម
ការអង្គុយជុំគ្នាពេលនិយាយពីអ្នកដទៃ សម្រាប់មនុស្សមួយចំនួនគឺជាការរីករាយខ្លាំងណាស់។ អ្វីដែលសំខាន់ គឺត្រូវជជែកលេងសើច និងនិយាយដើមគេឲ្យបានសប្បាយចិត្ត។ ការធ្វើមិត្តជាមួយនឹងប្រភេទអ្នកនិយាយដើម ដូចឲ្យនាំខ្លួនឯងឲ្យផុងតែរឿងឥតបានការ។ អាកប្បកិរិយាមនុស្សប្រភេទនេះ អាចធ្វើឲ្យជីវិតរបស់អ្នកកាន់តែស្មុគស្មាញ។ ជាពិសេស ប្រសិនបើពួកគេបញ្ចេញបញ្ហាឯកជនភាពរបស់អ្នក នៅក្នុងការជជែកនោះ ហើយគិតថាជារឿងសប្បាយរបស់ពួកគេវិញ។

សរុបជារួមទៅ ជីវិតអាចនឹងកាន់តែស្មុគស្មាញ គឺដោយសារតែកំហុសរបស់យើង ក្នុងការជ្រើសរើសមិត្ត។ បើជួបមនុស្សទាំង៥ប្រភេទខាងលើ ត្រូវចៀសឲ្យឆ្ងាយ តាមដែលអាចធ្វើទៅបានហើយ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ឈប់សង្ស័យ! បុគ្គលណាអវិជ្ជមានគួរដកខ្លួនឆាប់ បើមិនចង់អន្តរាយដល់ខ្លួន
ចុចអាន៖ជឿអត់! អ្នកនិយមតាមដានរឿងរ៉ាវជីវិតគេជាងជីវិតខ្លួន គឺមានជំងឺផ្លូវចិត្តធ្ងន់ធ្ងរ

-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានជាតិ១៨ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?