KPT+
មូលហេតុ WASABI សុទ្ធ មានតម្លៃថ្លៃកប់ពពក
និយាយពី Wasabi នឹកឃើញទឹកស៊ីអ៊ីវជប៉ុននិងត្រីសាល់ម៉ុនភ្លាម ប៉ុន្តែអ្នកដែលចូលចិត្តភាគច្រើន មិនដឹងទេថា Wasabi រាល់ថ្ងៃមិនមែនជារបស់ពិតទេ ព្រោះរបស់ពិតមានរសជាតិត្រឹមតែ ១៥នាទីតែប៉ុណ្ណោះ។ Wasabi ស្រស់សុទ្ធមានតម្លៃខ្ទង់២០០ដុល្លារក្នុងមួយគីឡូក្រាម ដូច្នេះភោជនីយដ្ឋានច្រើនមិនប្រើរបស់ពិតទេ គេប្រើ Wasabi សិប្បនិម្មិតជំនួសវិញ។

Wasabi ជាដំណាំដុះនៅប្រទេសជប៉ុន កូរ៉េខាងត្បូង សាខាលីន និងរុស្ស៊ី ហើយលក្ខខណ្ឌក្នុងការដាំដុះវាគឺគេដាំនៅតំបន់ភ្នំមានសីតុណ្ណភាពត្រជាក់ពី៨ទៅ២០អង្សាសេ ពីធម្មជាតិនិងនៅក្នុងម្លប់ អ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះគឺវាដុះពីថ្មក្រួស មិនប្រើដីដូចដំណាំទូទៅនោះទេ បើទឹកដែលត្រូវផ្គត់ផ្គង់វាទៀតសោត ត្រូវតែហូរមិនឈប់ មិនដូច្នោះទេ Wasabi ប្រាកដជាលូតលាស់មិនល្អ ឬមិនលូតលាស់តែម្ដង។ ស្របនឹងការថែរក្សាយ៉ាងយកចិត្តទុកដាក់ ការប្រមូលផលក៏ពិបាកមិនចាញ់ពេលដាំដែរ ទម្រាំតែដល់ពេលប្រមូលវាយើងត្រូវរង់ចាំដល់ទៅ ១ឆ្នាំកន្លះឯណោះ ហើយយើងមិនអាចប្រមូលផលដោយម៉ាស៊ីនឬឧបករណ៍ជាដាច់ខាតដើម្បីរក្សាគុណភាពដើម Wasabi។

ជាក់ស្ដែងរសជាតិ Wasabi សុទ្ធ មិនឈួលខ្លាំងដូចរបស់សិប្បនិម្មិតនោះទេ វាមានរសជាតិផ្អែមឆ្ងាញ់ឈួលតិចៗ ធ្វើឲ្យអ្នកបានញ៉ាំហើយ មិនជិនណាយ៕
អត្ថបទ៖ វារី
ចុចអាន៖វ៉ាសាប៊ី មានអត្ថប្រយោជន៍ តែយ៉ាងណា ក៏គួរតែប្រុងប្រយ័ត្ន មុនពេលញ៉ាំ
ចុចអាន៖មនុស្សស្រីស្រាតដាក់អាហារ Sushi លើរាងកាយ តាមពិតជាប្រពៃណីទំនៀមទម្លាប់របស់ ជប៉ុន

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កប៉ាល់២គ្រឿងបុកគ្នា ធ្លាយប្រេងយន្តហោះនិងសារធាតុគីមី ចូលសមុទ្រខាងជើង បង្កហានិភ័យធ្ងន់ធ្ងរ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ខឹងប្ដីមិនដោះស្រាយបំណុលជាង ១ ម៉ឺនដុល្លារ ចាក់សោកូនសិស្សប្រដាល់ ជាង ១០ នាក់ ក្នុងក្លិបមិនឲ្យចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អ៊ុយក្រែន បញ្ជូនដ្រូន បើកការវាយប្រហារខ្នាតធំបំផុតមិនធ្លាប់មាន លើក្រុងមូស្គូ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មន្ត្រីអាមេរិកមួយចំនួន ចាប់ផ្តើមស្តាយក្រោយ ដែលបោះឆ្នោតឲ្យលោក ត្រាំ