KPT+
កំហុសធំៗ ៦ យ៉ាង ស្រីៗតែងធ្វើឲ្យ Skincare បាត់បង់ប្រសិទ្ធភាព
តាមការវាស់ស្ទង់កន្លងមក ស្ត្រីម្នាក់ចំណាយប្រាក់ដល់ទៅ២០ទៅ៣០ម៉ឺនដុល្លារក្នុងមួយជីវិត ទៅលើផលិតផលថែរក្សាសម្រស់។ ទន្ទឹមនោះ ផលិតផលថែរក្សាសម្រស់សព្វថ្ងៃ មានគ្រប់មុខតាំងពីចុងសក់ដល់ចុងជើង។
ជាក់ស្ដែងដូចយើងឃើញរាល់ថ្ងៃ ទោះបីជានារីៗប្រើផលិតផលដូចគ្នាក៏ដោយ ប៉ុន្តែផលដែលទទួលបានខុសៗគ្នា អ្នកខ្លះស្អាត ខ្លះនៅដដែល អាចនឹងយ៉ាប់ជាងមុនក៏មាន។ កំហុសធំៗទាំង ៦នេះហើយ ដែលស្រីៗកំពុងធ្វើខុសដោយមិនដឹងខ្លួន៖
១. មិនលាបឡេការពារកម្ដៅថ្ងៃ

មនុស្សមិនតិចទេ ដែលប្រើផលិតផលថ្លៃៗល្អៗហើយស្បែកមិនប្រសើរឡើងសោះ មូលហេតុនោះគឺឡេការពារកម្ដៅថ្ងៃនេះឯង ពួកគេអាងថាប្រើរបស់ថ្លៃហើយមិនចាំបាច់ប្រើឡេការពារនោះទេ ការពិតបើយើងមិនប្រើឡេការពារទេនោះអ្វីដែលយើងបានប្រើទាំងប៉ុន្មាន សុទ្ធតែមិនអាចដំណើរការលើមុខទាំងអស់។
២. លុបមុខបន្ទាប់ពីបិទម៉ាស់
ទឹកម៉ាសគឺជាប្រភេទ Essence ដែលតម្រូវឲ្យយើងតប់វាចូលមុខ ណាមួយមុនបិទម៉ាស ក៏យើងប្រើប្រាស់ជាថូន័រមុនសិនដែរ មានន័យថា ការលាងម៉ាសចេញដូចមិនបិទម៉ាសដដែល។ ម៉ាសដែលគេប្រើរួចលាងទឹកគឺមានតែម៉ាសភក់ឬម៉ាសគ្រីមតែប៉ុណ្ណោះ។
៣. លាងហ្វូមដោយមិនវាយអោយបែកពពុះ
ចំណុចនេះសឹងតែគ្រប់គ្នាទៅហើយ ចូលចិត្តយកសាច់ហ្វូមមកញីផ្ទាល់នឹងស្បែកមុខ ការធ្វើបែបនេះសារធាតុចិញ្ចឹមនៅក្នុងហ្វូមមិនអាចជ្រៀប និងលាងសម្អាតផ្ទៃមុខបានទេ អ្នកត្រូវញីវាឲ្យបែកពពុះនៅលើដៃជាមុនសិនចាំម៉ាស្សានៅលើមុខថ្នមៗ។
៤. ប្រើគ្រីមភ្នែកដោយមិនម៉ាស្សា
គ្រីមភ្នែកមានសាច់ធ្ងន់ជាងគ្រីមផ្ដល់សំណើមបន្តិច នេះហើយជាសញ្ញាដែលគេចង់បង្ហាញថា ត្រូវការឲ្យអ្នកប្រើម៉ាស្សាតិចៗនៅជុំវិញភ្នែក ក្នុងករណីលាបឲ្យតែសើម នោះភ្នែកអ្នកនៅតែធ្លាក់តាមធម្មតាគ្រាន់តែមានសំណើមប៉ុណ្ណោះ។
៥. ប្រើម្សៅទ្រនាប់មាន SPF សុទ្ធ
នៅកម្ពុជាយើងសម្បូរណាស់អ្នកប្រើប្រាស់ BB CC cream ឬប្រភេទម្សៅទ្រនាប់ ជំនួសឡេការពារកម្ដៅថ្ងៃ។ សម្រាប់ពពួកនេះ ទោះវាមានការការពារក៏ពិតមែន តែជាតិម្សៅសម្រាប់បិទបាំងស្នាមធ្វើឲ្យសមត្ថភាពការពាររបស់វាអន់ខ្សោយមិនអាចការពារស្បែកបានល្អនោះទេ។
៦. មិនសម្អាតមុខពីរតង់

លាងហ្វូម ហើយជូតថូន័រមិនឃើញដីមិនមានន័យថាមុខស្អាតទេ ពពួកម្សៅសម្រាប់បិទបាំងស្នាមធន់នឹងទឹកកំពុងតោងស្អិតជាប់នឹងគល់រោម អ្នកអាចជ្រើសរើសជាក្រមួនលាងមុខឬទឹកជូតទៅតាមប្រភេទស្បែកមុខ ដើម្បីសម្អាតទើបគួរឲ្យទុកចិត្ត។
ក្រៅពីគន្លឹះល្អៗខាងលើនេះ អ្នកក៏ចាំបាច់ថែរក្សាសុខភាពពីខាងក្នុង ដោយបរិភោគអាហារគ្រប់ជីជាតិ ជាពិសេសសម្រាកនិងផឹកទឹកឲ្យបានគ្រប់គ្រាន់ផងដែរទើបជាការល្អ៕
អត្ថបទ៖ វារី

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម១៨ ម៉ោង ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ២៤ ម៉ោង ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ជីវិតកម្សាន្ដ៨ ម៉ោង ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ