KPT+
មកស្គាល់ព្រះនាងតូច LEONOR អនាគតស្ដេចស្រីនៃប្រទេស អេស្ប៉ាញ
Leonor គឺជាព្រះនាងនៃប្រទេសអេស្ប៉ាញ ជាអ្នកស្នងរាជ្យនាថ្ងៃអនាគត បន្ទាប់ពីព្រះអង្គ Felipe ទី៦ ទ្រង់មានមាតាជាម្ចាស់ក្សត្រី Letizia និងព្រះបិតាជាព្រះអង្គ Felipe ទី៦។ ចំណែកបងប្អូនវិញ ព្រះនាងមានប្អូនស្រីតែម្នាក់គត់ព្រះនាម Infanta Sofía of Spain ពួកគេទាំងពីរនាក់ មានអាយុខុសគ្នាតែមួយឆ្នាំតែប៉ុណ្ណោះ គឺ ១៥និង១៦ឆ្នាំ។ ព្រះនាង Leonor ទ្រង់ប្រសូត្រនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០០៥ មានតារានិករជា Scopio។

ព្រះនាងដ៏គួរឲ្យស្រលាញ់រូបនេះ មិនត្រូវបានអនុញ្ញាតឲ្យប្រើប្រាស់ទូរស័ព្ទដៃនោះទេ ប៉ុន្តែទ្រង់មានគណនី Instagram មួយឈ្មោះ princess.leonor។ ព្រះនាង Leonor ចេះនិយាយបាន២ភាសា គឺភាសាអង់គ្លេស និងអេស្ប៉ាញមកពីម៉ែដោះ និងម្ចាស់ក្សត្រី Sofia Of Spain (លោកយាយ) ជាអ្នកបង្រៀនផ្ទាល់តែម្ដង។ ចំណែកឯការងារប្រទេសជាតិវិញ ព្រះនាងចាប់ផ្ដើមចូលរួមធ្វើកិច្ចការជាមួយព្រះបិតាបណ្ដើរៗ ខណៈព្រះនាងនឹងក្លាយជាស្ដេចស្រីដំបូងបង្អស់ នៅប្រទេសអេស្ប៉ាញ គិតចាប់តាំងពីឆ្នាំ ១៨០០មក ។

បច្ចុប្បន្នព្រះនាង Leonor កំពុងសិក្សានៅសាលារៀន UWC អាត្លង់ទិច អ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះគឺព្រះនាង Alexia នៃប្រទេសហូឡង់ ក៏កំពុងសិក្សានៅទីនោះដែរ។ យ៉ាងណាក្ដីព្រះនាង Leonor អាចត្រឹមតែទទួលការសិក្សាដើម្បីអនាគតដែលគេរៀបចំឲ្យប៉ុណ្ណោះ ទ្រង់មិនអាចធ្វើអ្វីតាមចិត្តចង់នោះទេ នេះបើតាមម្ចាស់ក្សត្រី Letizia ធ្លាប់បង្ហើបប្រាប់អ្នកសម្ភាសន៍៕
ប្រែសម្រួល៖ វារី

-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា