KPT+
ហេតុផល ៥ យ៉ាង ពីមនុស្សមានទម្លាប់ណាត់ជួបខ្លួនឯង ជាងមានគ្នា
នៅក្នុងន័យជាក់ស្តែង ការណាត់ជួបគឺមានន័យថា ជាមួយនរណាម្នាក់ ឬដៃគូ។ សកម្មភាពដែលតែងតែធ្វើដើម្បីបំពេញពេលណាត់ជួប ជាធម្មតាគ្រាន់តែជជែកគ្នា ញ៉ាំអាហារ មើលកុន ឬទៅវិស្សមកាលនៅកន្លែងណាមួយ។
យ៉ាងណាមិញ សកម្មភាពទាំងនេះមិនត្រឹមតែអាចធ្វើបានដោយគូស្នេហ៍ប៉ុណ្ណោះទេ។ មានមនុស្សមិនតិចទេ ដែលសប្បាយចិត្តនឹងធ្វើអ្វីៗទាំងអស់តែម្នាក់ឯង ដោយមិនគិតពីថា តើខ្លួនគេនៅលីវ ឬមានដៃគូរួចទៅហើយ។ ដោយសារតែបែបនេះ ពួកគេតែងមានទម្លាប់ណាត់ជួបជាមួយខ្លួនឯង ដើម្បីចង់ដឹងថាចិត្តរបស់គេរឹងមាំប៉ុណ្ណា។
១ ការណាត់ជួបអ្នកដ៏ទៃ ច្រើនតែធុញទ្រាន់ មនុស្សដែលចេញទៅក្រៅជាមួយខ្លួនឯង មិនមែនជាអ្នកមិនដែលមានកាលបរិច្ឆេទពិតប្រាកដនោះទេ។ អាចថាពួកគេធ្លាប់ស្និទ្ធស្នាលជាមួយមនុស្សជាច្រើននាក់ពីមុន ហើយមានអារម្មណ៍ថាការណាត់ជួប មិនរីករាយដូចការរំពឹងទុក។ ជាឧទាហរណ៍ ទំនោរចង់និយាយរឿងដូចគ្នា គ្រាន់តែចែចង់គ្នា សកម្មភាពក៏ឯកា មានអារម្មណ៍ថាមិនមានសេរីភាព ក្នុងខ្លួនក្នុងពេលណាត់ជួបជាដើម។ ទន្ទឹមនឹងនេះ ការណាត់ជួបជាមួយខ្លួនឯង ផ្តល់នូវបទពិសោធន៍ខុសគ្នា។ អ្វីគ្រប់យ៉ាងដែលបានធ្វើ គឺត្រូវតែកែតម្រូវតាមការរីករាយផ្ទាល់ខ្លួនប៉ុណ្ណោះ។
២ ត្រូវព្យាយាមធ្វើឲ្យដៃគូសប្បាយចិត្ត ក្នុងអំឡុងពេលណាត់ជួបជាមួយដៃគូ អ្នកត្រូវមានកាតព្វកិច្ច ព្យាយាមធ្វើឲ្យដៃគូសប្បាយចិត្ត។ ជាពិសេសការជ្រើសរើសទីកន្លែងត្រូវតែត្រឹមត្រូវ និងធ្វើតាមចំណង់ចំណូលចិត្តរបស់ដៃគូ ហើយជាពិសេស ត្រូវខិតខំប្រឹងប្រែងធ្វើរឿងផ្សេងទៀត ដើម្បីធ្វើឲ្យគាត់សប្បាយចិត្ត។ លក្ខខណ្ឌនេះ ធ្វើឲ្យអ្នកដែលឱកាសដើម្បីផ្គាប់ចិត្តខ្លួនឯង ដោយមិនចាំបាច់គិតអំពីថា តើអ្នកដទៃនឹងចូលចិត្តឬអត់។
៣ មិនមានពេលវេលាសម្រាប់ខ្លួនឯង ការនៅជាមួយខ្លួនឯង គឺជាពេលវេលាដ៏ល្អមួយ ដើម្បីសម្រាកទាំងផ្លូវកាយ និងផ្លូវចិត្ត។ មិនបាច់ដើរលេងក្រៅចំណាយលុយ ដើម្បីមើលទៅឥតខ្ចោះសម្រាប់នរណាម្នាក់ឡើយ។ មនុស្សដែលនឿយហត់នឹងទម្លាប់របស់ខ្លួនឯងពេក ចូលចិត្តប្រើថ្ងៃចុងសប្ដាហ៍សម្រាប់ខ្លួនឯង។ នេះមិនមែនជាការសម្រេចចិត្តអាត្មានិយមទេ តែដូចជាការបញ្ចូលថ្មឲ្យខ្លួនឯង មុនពេលត្រលប់មកប្រឈមមុខនឹងថ្ងៃដ៏មមាញឹក។
៤ ឱកាសដើម្បីទទួលស្គាល់តម្រូវការផ្ទាល់ខ្លួន នឹងកាន់តែប្រសើរ ប្រសិនបើមនុស្សម្នាក់តែងតែណាត់ជួបអ្នកដ៏ទៃ នោះអ្វីដែលគាត់យល់ភាគច្រើន គឺមិនមែនជាតម្រូវការរបស់ខ្លួនទេ។ វាល្អប្រសិនបើដៃគូ ក៏ចង់រៀនយល់ពីតម្រូវការរបស់គាត់។ ពួកគេអាចធ្វើឲ្យគ្នាទៅវិញទៅមកយ៉ាងងាយស្រួល។ ប៉ុន្តែបើគាត់មិនធ្វើទេ គាត់នឹងឈានដល់ចំណុចឆ្អែតចិត្ត ហើយនឹងលែងមានសមត្ថភាពតាមតម្រូវការរបស់ខ្លួន ដើម្បីប្រយោជន៍អ្នកដទៃទៀតហើយ។
៥ មិនចង់ពឹងផ្អែកលើនរណាម្នាក់សម្រាប់សុភមង្គលខ្លួនឯង ដូចដែលបានរៀបរាប់ខាងលើ ការណាត់ជួបខ្លួនឯង មិនមានន័យថា មនុស្សម្នាក់នោះនៅលីវនោះទេ។ សូម្បីតែមនុស្សដែលមានដៃគូ ម្តងម្កាលក៏អាចជ្រើសរើសពេលវេលានៅម្នាក់ឯងដែរ។ មូលហេតុ គាត់បានដឹងថាការពឹងលើដៃគូខ្ពស់ពេក គឺមិនល្អសម្រាប់គាត់។ គាត់មិនចង់ នៅពេលដែលដៃគូរបស់គាត់រវល់ខ្លាំង ហើយមិនអាចសុំណាត់ជួបបានទេ សុភមង្គលហាក់ដូចជាបាត់ពីជីវិតរបស់គាត់។
ពេលខ្លះការចេញទៅក្រៅជាមួយខ្លួនឯង ជួយធ្វើឲ្យអ្នកបានដឹងថា អ្នកនៅតែសប្បាយរីករាយ ហើយជីវិតគឺល្អ ទោះបីជាគូស្នេហ៍មិននៅក្បែរក៏ដោយ។ ការណាត់ជួបជាមួយខ្លួនឯង គឺមិនសប្បាយជាងការណាត់ជួបដៃគូរបស់អ្នកទេ។ ប៉ុន្តែអាចធ្វើឲ្យយើងបានដឹងថា ខ្លួនឯងជានរណាដែរ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា
-
ចរាចរណ៍៤ ថ្ងៃ ago
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឱ្យឪពុក និងកូន២នាក់ស្លាប់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង
-
ចរាចរណ៍១ ថ្ងៃ ago
ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man» ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អ្នកនាំពាក្យថារថយន្តដែលបើកផ្លូវឱ្យអ្នកលក់ឡេមិនមែនជារបស់អាវុធហត្ថទេ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សមត្ថកិច្ចកម្ពុជា នឹងបញ្ជូនជនដៃដល់បាញ់លោក លិម គិមយ៉ា ទៅឱ្យថៃវិញ តាមសំណើររបស់នគរបាលថៃ ស្របតាមច្បាប់ បន្ទាប់ពីបញ្ចប់នីតិវិធី
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រសួងការពារជាតិកំពុងពិនិត្យករណីអ្នកលក់អនឡាញយកឡានសារ៉ែនបើកផ្លូវទៅចូលរួមមង្គលការ