KPT+
ពណ៌សក់ ៥ ប្រភេទ សក្ដិសមបំផុតសម្រាប់លាបក្នុងរដូវវស្សានេះ
ភ្លៀងធ្លាក់កាន់តែខ្លាំងជារៀងរាល់ថ្ងៃ រដូវបែបនេះ តើគួរលាបពណ៌សក់អ្វីដែលស័ក្ដិសម ហើយថែមទាំងជួយឲ្យផ្ទៃមុខកាន់តែស្រស់ថ្លា និងក្មេងជាងវ័យ។
ប្រសិនបើអ្នកចង់បានពណ៌ដែលត្រូវនឹងរដូវកាល ប៉ុន្តែមិនដឹងថាគួរលាបពណ៌អ្វីល្អទេ។ ថ្ងៃនេះយើងខ្ញុំបានជ្រើសរើសពណ៌សក់ស្អាតៗ មកជូនលោកអ្នក ហើយធានាថាស្អាត ពេញនិយម លេចធ្លោមិនខាន។
១ ខៀវ

ពណ៌ខៀវគឺជាពណ៌ដ៏ស្រស់ស្អាតមួយទៀត ដែលជួយជំរុញឲ្យស្បែករបស់យើង មើលទៅភ្លឺថ្លាជាងមុន។ ជាពិសេសពណ៌ខៀវតំណាងឲ្យសន្តិភាព ស្ងប់ស្ងាត់ ដែលស័ក្តិសមបំផុតសម្រាប់រដូវវស្សា។ ពណ៌នេះក៏ជាពណ៌មួយទៀត ដែលតារាល្បីៗ និយមនិយមលាបជាច្រើនដូចគ្នា។
២ ពណ៌បៃតងចាស់

និយាយពីរដូវវស្សា យើងនឹងគិតពីភាពសម្បូរបែប នៃខៀវស្រងាត់មិនខាន ដូច្នេះពណ៌បៃតងចាស់ ជាពណ៌សក់មួយទៀត ដែលសក្ដិសមបំផុតសម្រាប់រដូវកាលនេះ។ ពន្លឺពណ៌បៃតងចាស់ មើលទៅភ្លឺពេក ហើយថែមទាំងជួយឲ្យស្បែកភ្លឺថ្លាទៀតផង។ ប៉ុន្តែប្រសិនបើមិនចូលចិត្តពណ៌បៃតងចាស់ អាចលាបពណ៌បៃតងស្រអាប់ក៏បាន។
៣ ពណ៌ប្រផេះងងឹត

សក់ពណ៌ប្រផេះ មិនត្រឹមតែមើលទៅឡូយទេ។ ប៉ុន្តែថែមទាំងផ្តល់នូវរូបរាងដែលមើលទៅថ្លៃថ្នូរ ស្រស់ស្អាត និងទាន់សម័យផងដែរ។ ពណ៌នេះក៏សមស្របគ្រប់រដូវកាល ហើយជាពិសេសសម្រាប់អ្នកមានសក់ស្កូវ អាចលាបពណ៌មួយនេះបន្លំៗ កាន់តែលេចធ្លោខ្លាំង។
៤ ពណ៌ត្នោតចាស់

ពណ៌ត្នោតជាពណ៌មួយផ្សេងទៀត ដែលល្អបំផុតសម្រាប់អ្នកនិយមសុភាពៗ។ ពណ៌មួយនេះ មានមនុស្សជាច្រើន ឈ្លក់វង្វេង ចង់លាប ហើយសម្រាប់អ្នកសក់ខ្លី ឬវែងក៏អាចលាបមិនរើសវា។
៥ ពណ៌ទឹកក្រូច

មនុស្សជាច្រើនអាចយល់ច្រលំ ថាពណ៌ទឹកក្រូចមើលទៅភ្លឺពេក ហើយមិនសមនឹងរដូវវស្សានោះទេ។ បើមិត្តនារីៗអាចស្រមៃបាននោះនឹងយល់។ ថ្ងៃខ្លះមានភ្លៀងធ្លាក់ វាជាកំឡុងពេលដែលមេឃមានជីជាតិ។ មេឃប្រែពណ៌ទឹកក្រូច ក្រហមភ្លឺ ពេលថ្ងៃលិច ដូច្នេះ ពណ៌សក់នេះ គឺល្អឥតខ្ចោះសម្រាប់រដូវវស្សា។ មិនថាស្បែកស ស្បែកខ្មៅ ទឹកឃ្មុំ បៃតងត្នោតទេ អាចធ្វើបានគ្រប់ពណ៌ស្បែក ជាពិសេសស្ត្រីអាស៊ីតែម្តង៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖តើពិតទេ? លាបពណ៌សក់ញឹកញាប់ ប្រឈមនឹងជំងឺមហារីក ជាពិសេសជាងអ៊ុតសក់
ចុចអាន៖ហេតុផល ៥ យ៉ាង ពីមនុស្សមានទម្លាប់ណាត់ជួបខ្លួនឯង ជាងមានគ្នា

-
សន្តិសុខសង្គម៧ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម៥ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល