KPT+
ចង់ក្លាយជាអ្នកនយោបាយ? ជំនាញទាំងនេះអាចជួយជំរុញទៅរកបំណងប្រាថ្នាបាន
ការរៀបចំអាជីពទៅក្នុងឆាកនយោបាយ ត្រូវធ្វើផែនការតាំងពីពេលចប់ចំណេះទូទៅ។ ភាពជោគជ័យខាងនយោបាយតែងត្រូវការបុគ្គលិកលក្ខណៈពិសេសៗ ដូចជាមហិច្ឆតា ភាពវាងវៃ រើសចំកន្លែងចាប់ផ្ដើមត្រឹមត្រូវ នៅពេលវេលាត្រឹមត្រូវផងដែរ
រីឯសញ្ញាប័ត្រដែលជួយជំរុញច្រើនដល់អាជីពក្នុងឆាកនយោបាយមានដូចជា៖
រដ្ឋបាលសាធារណៈ
បើចង់ក្លាយជាផ្នែកមួយនៃឆ្អឹងខ្នងស្ថាប័នរដ្ឋាភិបាលកម្រិតយល់ដឹងច្បាស់អំពីរដ្ឋបាលសាធារណៈគឺសក្ដិសមបំផុត។ រដ្ឋបាលសាធារណៈគឺជាការយល់ដឹងអំពីទម្រង់និងការអនុវត្តគោលនយោបាយរបស់រដ្ឋាភិបាល ទទួលខុសត្រូវក្នុងការលើកស្ទួយច្បាប់ គោលនយោបាយនិងបទប្បញ្ញត្តិនានា ដែលត្រូវបានដាក់ចេញដោយរដ្ឋាភិបាល ហើយសញ្ញាបត្របរិញ្ញាបត្ររដ្ឋបាលសាធារណៈគឺជាមធ្យោបាយដ៏ល្អបំផុតក្នុងការរៀបចំផ្លូវឆ្ពោះទៅអាជីពនេះ។
តើគេរៀនអ្វីខ្លះនៅក្នុងកម្មវិធីរដ្ឋបាលសាធារណៈថ្នាក់បរិញ្ញាបត្រ?
និស្សិតនឹងរៀនអំពីដំណើរការម៉ត់ចត់ដែលដាក់គោលនយោបាយរបស់រដ្ឋាភិបាលទៅជាច្បាប់។ កម្មវិធីទាំងនេះគ្របដណ្តប់លើដំណើរការដែលអ្នកគ្រប់គ្រងប្រើ ដើម្បីអនុវត្តគោលនយោបាយរបស់រដ្ឋាភិបាល នឹងវគ្គគ្រប់គ្រងថវិកាជាតិ វិធីដាក់ពង្រាយធនធានមនុស្សរបៀបរៀបចំការចំណាយនិងមូលដ្ឋានគ្រឹះនៃកម្មវិធីយុត្តិធម៌ព្រហ្មទណ្ឌ។ល។
ធុរកិច្ចអន្តរជាតិ

ការគ្រប់គ្រងពាណិជ្ជកម្មនិងសេដ្ឋកិច្ចសាកលបានបញ្ជាជាមេលើអាជីវកម្មខ្នាតតូចនិងសហគ្រាសធំ ៗ ។ សញ្ញាប័ត្រពាណិជ្ជកម្មអន្តរជាតិអាចជួយឲ្យយល់ពីភាពស្មុគស្មាញនៃគោលនយោបាយសេដ្ឋកិច្ចបរទេសដែលទាក់ទិនជាមួយមូលដ្ឋានខ្លួន។ កម្មវិធីថ្នាក់បរិញ្ញាបត្រពាណិជ្ជកម្មអន្តរជាតិផ្តោតលើការកសាងជំនាញភាគទិន្នន័យនិងទស្សនៈទូលំទូលាយលើនយោបាយនិងបទប្បញ្ញត្តិពាណិជ្ជកម្មអន្តរជាតិដែលអាចត្រួសត្រាយផ្លូវដល់អាជីពជាអ្នកការទូតក៏អាចជួយអ្នកឲ្យក្លាយជាមេធាវីជំនាញផ្នែកជំនួញអន្តរជាតិដែលមេធាវីជាច្រើនមកហើយបានបន្តក្លាយជាអ្នកនយោបាយដែលទទួលជោគជ័យមិនធម្មតា។
ទំនាក់ទំនងអន្តរជាតិ

កំរិតទំនាក់ទំនងនយោបាយ តម្រូវឲ្យមានការយល់ដឹងយ៉ាងជិតស្និទ្ធអំពីទំនាក់ទំនងអន្តរជាតិស្វែងយល់ពីឆាកអន្តរជាតិដែលមានភាពស្មុគស្មាញនិងផ្លាស់ប្តូរជានិច្ច។ ការសិក្សាផ្នែកនេះ បញ្ចូលគ្នានូវវិញ្ញាសាផ្សេងៗដើម្បីផ្តល់ឲ្យនិស្សិត នូវសមត្ថភាពដ៏ល្អយល់ពីឆាកស្មុគស្មាញនៃគោលនយោបាយការបរទេស សេដ្ឋកិច្ចដើម្បីស្វែងយល់ពីរបៀបដែលប្រព័ន្ធច្បាប់នៃមហាអំណាចបរទេសធំ ៗ និងរចនាសម្ព័ន្ធច្បាប់អន្តរជាតិដែលត្រួតពិនិត្យអន្តរកម្មរវាងប្រទេសធ្វើឲ្យមានភាពងាយស្រួលក្នុងការប្រាស្រ័យទាក់ទង។ អ្នកការទូតល្បី ៗ ជាច្រើនបានសិក្សាទំនាក់ទំនងអន្តរជាតិនៅមហាវិទ្យាល័យហើយសញ្ញាប័ត្រទំនាក់ទំនងអន្តរជាតិក៏អាចរៀបចំសម្រាប់អាជីពស៊ើបការណ៍សម្ងាត់ដែរ
គោលនយោបាយសាធារណៈ

ឧត្តមភាពរបស់មុខជំនាញ គោលនយោបាយសាធារណៈរដ្ឋគឺជួយអ្នកនយោបាយលេចធ្លោឲ្យយល់ពីអ្វីដែលអ្នកបោះឆ្នោតកំពុងគិត។ ពួកគេរៀបចំគោលនយោបាយដែលជួយប្រជាជនជាមធ្យមឲ្យរស់នៅបានប្រសើរ ហើយពួកគេធ្វើអន្តរកម្មជាមួយអ្នកបោះឆ្នោតនៅឯព្រឹត្តិការណ៍ផ្សេងៗនៅតាមបណ្ដោយយុទ្ធនាការឃោសនាបានយ៉ាងស៊ីសង្វាក់។ ជាមួយនឹងបទពិសោធន៏អ្នកជំនាញខាងគោលនយោបាយសាធារណៈអាចឈានឡើងតាមរយៈជួរនយោបាយដើម្បីក្លាយជាសមាជិកព្រឹទ្ធសភាសមាជិកសមាជិកាអភិបាលខេត្ត។ល។ នៅក្នុងកម្មវិធីបរិញ្ញាប័ត្រគោលនយោបាយសាធារណៈគេនឹងរៀនអំពីការបង្កើតគោលនយោបាយជាផ្លូវការហើយនឹងរៀនពីរបៀបវែកញែកមតិសាធារណៈ ដើម្បីបង្កើតយុទ្ធនាការឈ្នះ ៗ ។
បណ្តាញផ្សព្វផ្សាយនិងទំនាក់ទំនង
ដោយសារអ្នកនយោបាយស្ថិតនៅឯទីសាធារណៈញឹកញាប់ជំនាញទំនាក់ទំនងជាដាវនិងខែលរជាជម្រើសដែលអាចទទួលបានសម្រាប់មន្រ្តីសាធារណៈក្នុងការគ្រប់គ្រងសន្និសីទសារព័ត៌មាននិងព្រឹត្តិការណ៍និយាយជាសាធារណៈនានា ប្រឆាំងសម្តីវាយប្រហារ និងការបង្កើតព័ត៌មានមិនពិត។ ដំណើរការនិងសមត្ថភាពប្រមូលព័ត៌មានគឺផ្តោតសំខាន់កម្មវិធីសិក្សាថ្នាក់បរិញ្ញាបជាការសរសេរ និងពាក្យនិយាយល្អៗ មានប្រសិទ្ធិភាព ដែលទាក់ទាញបានការព្រមជឿ ព្រមគោរពដើរតាម។ ថ្នាក់បរិញ្ញាបត្រមួយនេះក៏នឹងផ្ដោតលើការដោះស្រាយបញ្ហា ការសម្រេចចិត្ត ភាពជាអ្នកដឹកនាំនិងការដោះស្រាយជម្លោះក្នុងកំរិតនៃការប្រាស្រ័យទាក់ទងផ្ទាល់។

វិទ្យាសាស្ត្រនយោបាយ
វិទ្យាសាស្ត្រនយោបាយគឺជាសិល្បៈនៃការយល់ដឹង ពីរបៀបដែលនយោបាយជាតិដំណើរការ។ និស្សិតបញ្ចប់ការសិក្សាដែលមានសញ្ញាបត្រវិទ្យាសាស្ត្រនយោបាយជាអ្នកជំនាញលើប្រព័ន្ធនយោបាយផ្សេងៗគ្នាដែលបានបង្កើតពិភពលោកនាពេលបច្ចុប្បន្នហើយពួកគេយល់ថាតើមនោគមវិជ្ជានយោបាយមានប្រភពមកពីណា។ និស្សិតវិទ្យាសាស្ត្រនយោបាយរៀនអ្វីអំពីប្រព័ន្ធនយោបាយមូលធននិយម ហ្វាស៊ីសនិយមនិងកុម្មុយនីស្ត។ ពួកគេរៀនពីរបៀបប្រៀបធៀបមនោគមន៍វិជ្ជានយោបាយខុសៗគ្នា ហើយរកឃើញអត្ថប្រយោជន៍និងបង្អាក់វិធីសាស្រ្តនីមួយៗទៀត។ ក្នុងនាមជាអ្នកវិទ្យាសាស្រ្តនយោបាយដ៏ជោគជ័យ គេនឹងរៀនពីរបៀបមើលមនោគមន៍វិជ្ជានយោបាយផ្សេងគ្នា ដោយមិនលំអៀងនិងជាក់លាក់
ប្រែសម្រួល៖ឡាហ្សូលី
ចុចអាន៖ហេតុផលធំ៧ ដែលហ្វេសប៊ុកបដិសេធការផ្សព្វផ្សាយពាណិជ្ជកម្មរបស់អ្នក
ចុចអាន៖រឿងរ៉ាវលាក់បាំង៧ យ៉ាង អំពីប្រធានាធិបតីកូរ៉េខាងជើងលោក គីមជុងអ៊ុន

-
សន្តិសុខសង្គម៧ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៦ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច