KPT+
បង្ហាញមុខមហាសេដ្ឋីជើងខ្លាំង ថៃ ១០រូប ខណៈទ្រព្យសម្បត្តិកើនឡើងមិនធម្មតា នាឆ្នាំ ២០២២
គេហទំព័រ Forbes Thailand បានបង្ហាញបញ្ជីឈ្មោះមហាសេដ្ឋីថៃនាឆ្នាំ ២០២២ ខណៈត្រកូលសេដ្ឋីខ្លះ នៅតែជាជើងខ្លាំងរាល់ៗឆ្នាំ សឹងថាគ្មានអ្នកណាវ៉ាដាច់ពួកគេឡើយ។
ខាងក្រោមនេះ ជាកំពូលមហាសេដ្ឋីជើងខ្លាំង១០រូប ដែលបង្ហាញវត្តមាននៅក្នុងប្រទេសថៃ ៖
ចំណាត់ថ្នាក់លេខ១ បងប្អូនត្រកូល Chearavanont

ក្រុមហ៊ុន CP Group គឺជាក្រុមហ៊ុនឯកជនដ៏ធំបំផុតរបស់ប្រទេសថៃ។ ចំណែកតម្លៃនៃអចលនទ្រព្យក្នុងឆ្នាំនេះ បានកើនឡើងខ្លាំង រហូតដល់ ២៦.៥ ពាន់លានដុល្លារឯណោះ។ យ៉ាងណាមិញ នៅប្រទេសថៃមិនទាន់មានមហាសេដ្ឋីរូបណា វ៉ាដាច់ត្រកូលគ្រួសារ Chearavanont នូវឡើយទេ។
ចំណាត់ថ្នាក់លេខ២ Chalerm Yuwittaya និងក្រុមគ្រួសារ

Chalerm Yoovidhya គឺជាអ្នកជំនួញមហាសេដ្ឋីថៃ និងជាអ្នកស្នងមរតករបស់ Red Bull ។ គិតត្រឹមឆ្នាំ ២០២១ ទស្សនាវដ្ដី Forbes ប៉ាន់ប្រមាណថា ទ្រព្យសម្បត្តិរបស់គាត់មានចំនួន ២.៦៤ ពាន់លានដុល្លារ ។
ចំណាត់ថ្នាក់លេខ៣ Charoen Sirivadhanabhakdi

លោក Charoen Sirivadhanabhakdi គឺជាមហាសេដ្ឋីជំនួញ និងវិនិយោគិនថៃ។ លោកគឺជាស្ថាបនិកក្រុមហ៊ុន Thai Beverage និងជាប្រធានក្រុមហ៊ុន TCC Group និង Fraser and Neave, Ltd។ គិតត្រឹមឆ្នាំ២០២២ ទ្រព្យសម្បត្តិរបស់លោកកើនឡើងខ្លាំងរហូតដល់ ១១.២ ពាន់លានដុល្លារ ។
ចំណាត់ថ្នាក់លេខ៤ Sarat Ratanavadi

Sarath Ratanavadi ជាវិស្វករជនជាតិថៃ និងជាអ្នកជំនួញ។ លោកក៏ជាស្ថាបនិក និងជានាយកប្រតិបត្តិនៃក្រុមហ៊ុនថាមពលធំជាងគេទីបីរបស់ប្រទេសថៃគឺ Gulf Energy Development។ ងាកមកមកទ្រព្យសម្បត្តិលោក មានចំនួន ១១ ពាន់លានដុល្លារ។
ចំណាត់ថ្នាក់លេខ ៥ គ្រួសារ Chirathivat

គ្រួសារ Chirathivat ជាគ្រួសារថៃដែលមានដើមកំណើតចិន។ គ្រួសារនេះត្រូវបានដឹកនាំដោយ Tiang Chirathivat ដែលបានធ្វើចំណាកស្រុកពី Hainan ហើយបានតាំងទីលំនៅនៅទីក្រុងបាងកកក្នុងឆ្នាំ ១៩២៧ ។ គាត់មានកូនចំនួន ២៦ នាក់ជាមួយនឹងប្រពន្ធ ៣ នាក់ដែលបណ្តាលឲ្យមានកូនចៅប្រហែល ២២០ នាក់ រហូតកើតទ្រព្យសម្បត្តិ ១.០៦ ពាន់លានដុល្លារ។
ចំណាត់ថ្នាក់ទី៦ Somphot Ahunai និងក្រុមគ្រួសារ

Energy Absolute ជាក្រុមហ៊ុនអគ្គិសនី បានសហការជាមួយសកលវិទ្យាល័យ Chulalongkorn ដើម្បីស្រាវជ្រាវការកែច្នៃឡើងវិញនៃថ្ម lithium-ion។ ទ្រព្យសម្បត្តិក្នុងឆ្នាំនេះបានកើនឡើងដល់ ៣.៩ ពាន់លានដុល្លារ។
ចំណាត់ថ្នាក់លេខ៧ Prasert Prasarttong-Osoth

Prasert Prasarttong-Osoth គឺជាពាណិជ្ជករមហាសេដ្ឋីថៃ ដែលមានដើមកំណើតចិន អតីតគ្រូពេទ្យវះកាត់ និងជាស្ថាបនិក និងជាម្ចាស់ក្រុមហ៊ុន Bangkok Dusit Medical Services ដែលជាក្រុមថែទាំសុខភាពឯកជនដ៏ធំបំផុតរបស់ថៃ និងជាម្ចាស់ក្រុមហ៊ុនអាកាសចរណ៍ក្នុងតំបន់គឺ Bangkok Airways ។ ទ្រព្យសម្បត្តិ ៣.១ ពាន់លានដុល្លារ។
ចំណាត់ថ្នាក់ទី៨ Vanich Chaiyawan

Vanich Chaiyawan គឺជាពាណិជ្ជករមហាសេដ្ឋីថៃ ដែលជាប្រធានក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតថៃ ជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតធំជាងគេទីពីរនៅក្នុងប្រទេស។ ទ្រព្យសម្បត្តិ ៣ពាន់លានដុល្លារ។
ចំណាត់ថ្នាក់លេខ៩ Prajak Tangkharawakhun និងក្រុមគ្រួសារ

ក្រុមហ៊ុន Toa Chemical Industries Limited ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៨២។ អាជីវកម្មរបស់ក្រុមហ៊ុននេះរួមមានការផលិតថ្នាំលាប វ៉ារនីស ម្រ័ក្សណ៍ខ្មុក អេណាមែល និងផលិតផលសម្ព័ន្ធមិត្តផ្សេងទៀត។ ចំណែកទ្រព្យសម្បត្តិ មានចំនួន ២.៨ ពាន់លានដុល្លារ។
ចំណាត់ថ្នាក់លេខ១០ គ្រួសារ Osathanugrah

ក្រុមហ៊ុនផលិតភេសជ្ជៈរបស់ប្រទេសថៃ ដូចជា M-150 មានតម្លៃអចលនទ្រព្យ ២.៧ ពាន់លានដុល្លារនៅក្នុងឆ្នាំ២០២២នេះ ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ក្លាយជាមហាសេដ្ឋី មានជាងគេរបស់ ថៃ
ចុចអាន៖មេវិទ្យាស្ថានឱសថមួយរបស់ ឥណ្ឌា ក្លាយជាមហាសេដ្ឋីមានជាងគេបំផុត ក្នុងឆ្នាំ ២០២២

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ