Connect with us

KPT+

៥ សញ្ញា​ បង្ហាញថា បុគ្គលនោះមានភាពលម្អៀងទៅរកខ្លួនឯងជាធំ

បានផុស

នៅ

នៅពេលជួបប្រទះការបរាជ័យ មនុស្សម្នាក់មានទំនោរបន្ទោសអ្នកដទៃ ស្ថានភាព និងស្ថានភាពជុំវិញខ្លួន។ ទន្ទឹមនឹងនេះ នៅពេលដែល​ជោគជ័យ នោះ​នឹងសរសើរខ្លួនឯង ​ចំពោះការខិតខំប្រឹងប្រែងកន្លងមក។ នេះហៅថាការលំអៀងបម្រើខ្លួនឯង ពោលគឺទំលាប់នៃការ​បន្ទោស​កត្តាខាងក្រៅចំពោះការបរាជ័យ និងការលើកឡើងពីកត្តាខាងក្នុងដើម្បីជោគជ័យ។

ទម្លាប់នេះ អាចក្លាយជារឿងវិជ្ជមានសម្រាប់អ្នក ដូច្នេះ​តើ​មាន​សញ្ញា​អ្វី​ខ្លះ​ ដែល​បង្ហាញ​ថា ​អ្នកមាន​ភាព​លំអៀង​បម្រើ​ខ្លួនឯងឬអត់?

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១ ជារឿយៗបន្ទោសអ្នកដទៃ ការ​ស្ដី​បន្ទោស​អ្នកដទៃ ​ជាសញ្ញា​មួយ​ដែល​បង្ហាញ​ថា​អ្នក​មាន​ទម្លាប់​លំអៀងលើខ្លួនឯង។ជាពិសេស បុគ្កលនេះ​មាន​អារម្មណ៍​ថា​បរាជ័យ​មិន​មែន​មក​ពី​ខ្លួន​គាត់​ទេ តែ​ដោយសារ​អ្នក​ដទៃ។ ឧទាហរណ៍ នៅពេលអ្នកបរាជ័យក្នុងការសម្ភាសន៍ការងារ។ ផ្ទុយ​ទៅ​វិញ បែរជាបន្ទោស​អ្នក​សម្ភាសន៍​ថា ​មិន​យល់​ពី​អ្វី​ដែល​គាត់​កំពុង​និយាយ។ តាមពិតទៅ ការបរាជ័យ អាចមកពីគាត់មិន​មានលក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់​សម្រាប់​តំណែង​នេះ។

២ ជារឿយៗបន្ទោសស្ថានភាព សញ្ញាមួយទៀត ដែលបុគ្គលម្នាក់មានទម្លាប់លំអៀង​បម្រើខ្លួនឯង ច្រើនតែបន្ទោស​កាលៈទេសៈ។ ជាឧទាហរណ៍នៅពេលដែលគាត់បានចូលរួម​ក្នុងការប្រកួតប្រជែងមួយ​ ហើយមិនទទួលបានជោគជ័យក្នុងការឈ្នះ។ គាត់នឹងមានទំនោរស្តីបន្ទោសកាលៈទេសៈផ្សេងៗ ដូចជាសំលេងរំខានពីខាងក្រៅ សំណួរដែលពិបាកពេក និងហេតុផលផ្សេងៗ។ តាម​ពិត​ទៅ បើ​អ្នក​ចង់​កែ​ខ្លួន​ឯង វា​អាច​មាន​កំហុស​ក្នុង​ខ្លួន​ឯង។ ទោះជាយ៉ាងណាក៏ដោយ មនុស្សដែលមានភាពលំអៀងក្នុងការបម្រើខ្លួនឯង នឹងមិនអាចមើលឃើញចំណុចខ្វះខាតនៅក្នុងខ្លួននោះទេ។

៣ ពិបាកទទួលយកចំណុចខ្វះខាតរបស់ខ្លួនឯង មនុស្ស​ប្រភេទ​នេះ​ តែងតែ​ឃើញ​កំហុស​ពី​ខាងក្រៅ ដូច្នេះពួកគេមិនអាចដឹងថា​មាន​កំហុស​ដែល​បាន​កើតឡើងពីខាងក្នុង​ឡើយ។ នេះ​ជា​សញ្ញា​សម្រាប់​មនុស្ស​ដែល​មាន​ភាព​លំអៀង​បម្រើ​ខ្លួនឯង។ ទោះ​អ្នក​ដទៃ​ប្រាប់​គាត់​យ៉ាង​ណា​ក៏​គាត់​មិន​ខ្វល់​ដែរ។ នេះ​ក៏​ជា​ទម្លាប់​ដែល​ធ្វើ​ឲ្យគាត់​មើល​ទៅ​ក្រអឺតក្រទម និង​អាត្មានិយម។

៤ ឃើញអ្នកដទៃជោគជ័យដោយសារសំណាង ផ្ទុយ​ពី​អាកប្បកិរិយា​របស់ខ្លួនឯង បុគ្គល​នេះ​មើល​ឃើញ​ជោគជ័យ​របស់​អ្នក​ដទៃ​ថា​ជា​សំណាង​សម្រាប់​មនុស្ស​នោះ។ វាពិបាកពេកក្នុងការទទួលស្គាល់ឧត្តមភាពរបស់អ្នកដទៃមកលើគាត់។ អ្វីក៏ដោយដែលកើតឡើងចំពោះអ្នកដ៏ទៃ និងចំពោះខ្លួនឯង គឺជាលទ្ធផលនៃការប្រឹងប្រែងរបស់បុគ្គលម្នាក់ៗ។ ការបរាជ័យក៏ជាលទ្ធផលដែលប្រហែលជាមិនល្អបំផុតសម្រាប់ការងារលំបាកដែលបានធ្វើ។

ទម្លាប់​ទាំង​ប្រាំ​ខាង​លើ​ អាច​បង្ហាញ​ថា ​នរណា​ម្នាក់​មាន​អាកប្បកិរិយា​លម្អៀង​បម្រើ​ខ្លួន​ឯង ឬ​ទម្លាប់។ ប្រសិនបើអ្នកមានសញ្ញាខាងលើ វាជាការប្រសើរក្នុងការចាប់ផ្តើមកាត់បន្ថយឥឡូវនេះ។ ដោយសារតែ អ្នកត្រូវតែកែខ្លួនឯងបន្ថែមទៀតចំពោះអ្វីដែលបានកើតឡើង មិនថាជាបញ្ហាបរាជ័យ ឬជោគជ័យនោះទេ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖ហេតុផល ៥ យ៉ាង ពីមនុស្សមានទម្លាប់ណាត់ជួបខ្លួនឯង ជាងមានគ្នា

ចុចអាន៖ហេតុផល ៥ កុំវាយបកវិញ នៅពេលមានមនុស្សផ្តល់យោបល់ដល់យើង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២១ នាទីutes មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៤ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានជាតិ៦ ម៉ោង មុន

អ្នកនាំពាក្យ៖ បុគ្គលិកដែលរត់ចេញពីអគារខ្ពស់ៗ ព្រោះខ្លាចករណីរញ្ជួយដីពេលនេះត្រឡប់ចូលអគារវិញធម្មតា

Sokha Hotels

ព័ត៌មានពេញនិយម