Connect with us

KPT+

ទង្វើ ៦ យ៉ាង​ដែល​បុគ្គល​វៃ​ឆ្លាត​នឹង​មិន​ធ្វើ​ទាល់​តែ​សោះ

បានផុស

នៅ

មនុស្ស​វៃឆ្លាត និង​មនុស្ស​ខ្សោយ​ការ​គិត មានរបៀបនៃ​ការ​រស់នៅ ក៏​ដូចជា​ទំនាក់ទំនង​ខុសគ្នា​ដាច់​ស្រឡះ។ មនុស្ស​ឆ្លាត​តែងតែ​យល់​កាលៈទេសៈ ចូលចិត្ត​ទង្វើ​ជា​វិជ្ជមាន ហើយ​ពួកគេ​ចៀស​បំផុត​នូវ​សកម្មភាព​ទាំងឡាយ​ណា​ដែល​គ្មាន​ប្រយោជន៍។

ប្រសិន​បើ​នរណា​ម្នាក់​ជា​បុគ្គល​វៃឆ្លាត​ពិតប្រាកដ ពួកគេ​នឹង​ចៀស​ទង្វើ​ទាំង ៦ ខាងក្រោម​នេះ​ជា​ដាច់ខាត៖

១. មិន​រំខាន​អ្នកដទៃ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មនុស្ស​ឆ្លាត​រមែង​ដឹង​កាលៈទេសៈ ពេលណា​ត្រូវ​និយាយ ហើយ​ពេលណា​ត្រូវ​ស្ដាប់។  នៅ​ពេល​ស្ថិត​ក្នុង​ចំណោម​មនុស្ស ឬ​ជជែកគ្នា គេ​មិន​វិនិច្ឆ័យ​មុន​ពេល​ទទួល​បាន​ព័ត៌មាន​ឡើយ ក៏​រឹតតែ​មិន​កាត់​សម្ដី​អ្នកដទៃ​កំពុង​និយាយ​ដែរ។ ជា​បុគ្គល​ដឹង​ពី​របៀប​ផ្ដោត​អារម្មណ៍​លើ​គូ​សន្ទនា មិន​ចេះ​តែ​ផ្លោះ​សម្ដី​រំខាន​គេឯង និង​ជា​អ្នក​ស្ដាប់​​ដ៏​ល្អ​ម្នាក់។

២. ​មិន​ស្អប់​ភាព​បរាជ័យ

មនុស្សឆ្លាតចាត់ទុក​ការ​បរាជ័យ​ជា​ឱកាស​រីកចម្រើន។ ផ្ទុយពី​មនុស្ស​ជា​ច្រើន​រមែង​ផ្ដោត​ខ្លាំង​ពេក​ទៅ​លើ​អតីតកាល​ដែល​ធ្វើ​ឲ្យ​ពួកគេ​មិន​អាច​បន្ត​ដំណើរ​ទៅមុខ និង​ទទួល​បាន​ជោគជ័យ​ឡើយ។ ប៉ុន្តែ​មនុស្ស​ឈ្លាសវៃ​ទុក​ឲ្យ​អតីតកាល​​ក្លាយ​ជា​អតីតកាល ហើយ​គេ​មើលឃើញ​ថា ការ​បរាជ័យ​ជា​វិធីនៃ​ការ​រីកចម្រើន​និង​ការ​កែលំអ។

៣.​ មិន​ធ្វើ​ពុត​ជា​ចេះ​គ្រប់សព្វ

មនុស្ស​ឆ្លាតពិតបន្តការរៀនសូត្រពេញមួយជីវិត ហើយ​នឹង​មិន​ឈប់​ឡើយ។ គេ​នឹង​មិន​ដែល​គិត​ថា​ខ្លួន​ចេះ​ទាំងអស់នោះ​ទេ ព្រោះ​លើលោកនេះតែងមានអ្វីថ្មីដែលគេអាចរៀនសូត្របាន។ ពួកគេ​តែងតែ​ការ​ចង់​ចេះ ចង់ដឹង ចង់ឃើញ​ជា​និច្ច ព្រោះ​ថា​នៅ​មាន​អ្វី​ជាច្រើន​ទៀត​ទុក​ឲ្យ​ជីវិត​រៀន។

៤. មិន​ផ្ដោត​តែ​លើ​ចំណុច​វិជ្ជមាន

មនុស្ស​វៃឆ្លាត​អាច​គ្រប់គ្រង​ចិត្តគំនិត​របស់​ខ្លួន​បាន​ទាំងស្រុង ហើយ​ពួកគេ​មាន​អំណាច​ក្នុង​ការ​សម្រេចចិត្ត​ថា តើ​ពួកគេ​នឹង​ផ្ដោត​លើអ្វី។ មនុស្ស​ប្រភេទ​នេះ ផ្ដោត​លើ​ភាព​អវិជ្ជមាន​ពិតមែន តែ​មិន​បណ្ដោយ​ឲ្យ​វា​មក​គ្រង​លើ​ខ្លួន​គេ​បាន​ឡើយ។

៥. ​មិន​ខ្វល់​ពី​អ្វី​ដែល​អ្នកដទៃ​គិត

ភាព​អវិជ្ជមាន​ពីអ្នកដទៃអាចជះឥទ្ធិពលដល់សុភមង្គលរបស់មនុស្សរវាសរវៃ។ មិន​ខ្វះ​ទេ​មនុស្ស​អវិជ្ជមាន ដែល​ចាំ​រិះគន់ ចាំ​ជាន់​ពន្លិច​ជា​ច្រើន​នៅ​ជុំវិញ​គេ ប៉ុន្តែ​គេ​ជ្រើសរើស​មិនអើពើ ក៏​ព្រោះ​តែ​ជា​រឿង​ឥតប្រយោជន៍​នាំ​ឲ្យ​តែ​ខួរក្បាល​ស្មុគស្មាញ​ប៉ុណ្ណោះ។


៦. អត់​ព្រួយ​ពី​អ្វីដែលមិន​អាចគ្រប់គ្រងបាន

ជាបុគ្គលឆ្លៀវឆ្លាត គេដឹងច្បាស់ថាខ្លួនមិនអាច​គ្រប់គ្រង​អ្វីៗគ្រប់យ៉ាង​នៅ​ក្នុង​ជីវិត​នោះ​ទេ​​ ​ហើយ​គេ​ក៏​តែងតែ​ទទួល​ស្គាល់​ថា មាន​រឿង​មិន​ល្អ​នៅ​ជុំវិញ​ជីវិត​មនុស្ស​ម្នាក់ៗ​ដែល​ជំពាក់​វាក់វិន​ពី​គ្រប់ទិសទី។ ទោះបី​ព្រួយបារម្ភ​ប៉ុណ្ណា ក៏​មិន​អាច​ដោះស្រាយ​អ្វីបាន ទើប​បុគ្គល​នេះ​ផ្ដោត​តែ​លើ​អ្វី​ដែល​អាច​គ្រប់គ្រង​បាន​ប៉ុណ្ណោះ។

មនុស្ស​ឆ្លាត​តែងតែ​ពេញចិត្ត​នឹង​អ្វី​ដែល​ជីវិត​ពួកគេ​មាន ដោយ​ឲ្យ​តម្លៃ​លើ​អំណោយទាន​នៃ​ជីវិត​របស់​ខ្លួន​បំផុត។ ពួកគេ​តែងតែ​ស្នាមញញឹម ហើយ​ស្នាមញញឹម​ដ៏​សាមញ្ញ​នោះ​អាច​មាន​ឥទ្ធិពល​គ្រប់គ្រាន់​ក្នុង​ការ​ផ្លាស់ប្ដូរ​ជីវិត​នា​ថ្ងៃ​ណាមួយ៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ Useful Gen

ចុចអាន៖ជឿអត់? បើមាន​លទ្ធភាព ​គ្រប់គ្នា​សុទ្ធ​តែចង់ធ្វើរឿងទំាងនេះ​ចេញពីបេះដូង ! រឿងអ្វីខ្លះ?

ចុចអាន៖នរណាខ្លះជាមហាសេដ្ឋីកំពូលៗ​ក្នុងប្រទេសសិង្ហបុរី?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ នាទី មុន

អគ្គនាយកអន្តោប្រវេសន៍ ប្រាប់មន្ត្រីជួយសម្រួលដល់ពលករដែលត្រឡប់ពីថៃឱ្យបានល្អ នាឱកាសចូលឆ្នាំខ្មែរ

ព័ត៌មានអន្ដរជាតិ៦ នាទី មុន

គ្រូពេទ្យភ្ញាក់ផ្អើល ក្រោយវះកាត់ឃើញដូងមួយផ្លែក្នុងរន្ធគូថបុរស តៃវ៉ាន់

ព័ត៌មានជាតិ១១ នាទី មុន

ការដាក់ឱ្យដំណើរការរបបសន្តិសុខសង្គម ជាប្រវត្តិសាស្ត្រថ្មីមួយបន្ថែមទៀតសម្រាប់កម្ពុជា

ព័ត៌មានជាតិ១៦ នាទី មុន

អ្នកសារព័ត៌មានដើរតួនាទីសំខាន់​​ ចូលរួម​​បញ្ជ្រាប​គោលនយោបាយ​​របបសន្តិសុខសង្គម​ដល់សាធារណៈជន

ព័ត៌មានជាតិ១៩ នាទី មុន

ប្រធានរដ្ឋសភាថៃ អះអាងថា នឹងជួយជំរុញអ្នកវិនិយោគថៃឲ្យមកបណ្ដាក់ទុនកាន់តែច្រើននៅកម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម