KPT+
មកស្គាល់នាងមច្ឆាទាំង ១២ ប្រភេទ ខុសៗគ្នា ក្នុងទេវកថាចម្រុះ
មច្ឆាជាភាវៈមួយដែលតែងតែមានវត្តមានជាមួយការរស់នៅរបស់មនុស្ស តាំងពីដំបូងមកម៉្លេះ ទោះបីជាមច្ឆាជារឿងប្រឌិត ឬជាភាវៈដែលគេនិយមស្គាល់តៗគ្នាក៏ដោយ ក៏នាងមានវត្តមាន ក្នុងប្រវត្តិសាស្ត្រដែរ។ អ្នកខ្លះយល់ឃើញថាមច្ឆាជាភាវៈល្អមានរូបរាងស្រស់ស្អាត ចំណែកឯអ្នកខ្លះទៀតយល់ឃើញថា នាងជាភាវៈមានចិត្តឃោរឃៅប្រៀបបានទៅនឹងបិសាចទៅវិញ។ ការពិតទៅពួកគេសុទ្ធតែមានប្រភេទខុសៗគ្នា មិនមានតែមួយប្រភេទដូចដែលយើងធ្លាប់ដឹងនោះឡើយដូចជា៖
១. មេរ៉ូ (Merrow)
![](https://www.kampucheathmey.com/wp-content/uploads/2022/07/១-18.jpg)
មេរ៉ូ មានប្រភពមកពីរឿងព្រេងអៀរឡង់ យោងទៅតាមរឿងព្រេងពួកគេមានសក់វែងពណ៌បៃតង និងមួកពណ៌ក្រហមមួយ។ កាលណានាងធ្វើឲ្យបាត់មួកនោះ នាងនឹងក្លាយទៅជាមនុស្សវិញ ព្រោះមានមួកទើបនាងអាចប្រែកាយជាមច្ឆាបាន។
២. មច្ឆាសមុទ្រទឹកជ្រៅ
![](https://www.kampucheathmey.com/wp-content/uploads/2022/07/២-14.jpg)
មច្ឆាប្រភេទនេះមានព្រុយធំៗដែលងាយស្រួលក្នុងការហែលបានឆ្ងាយ និងមានកន្ទុយវែងៗពណ៌ខៀវ បៃតង ឬស្វាយស្រាលជាដើម។ លើសពីនេះ ពួកគេមានសន្តានចិត្តល្អមិនធ្វើបាបមនុស្សនោះទេ គ្រាន់តែរៀងភ័យខ្លាចមនុស្សតិចតួចប៉ុណ្ណោះ។ ចំណែកឯភាសារបស់មច្ឆាប្រភេទនេះ គឺជាភាសាបុរាណ ហើយចាប់តាំងពីពួកគេធ្វើចំណាកស្រុក ពួកគេត្រូវបានគេស្គាល់ថាជា មច្ឆាខាងធ្វើដំណើរ ។
៣. សាយរ៉ិន
![](https://www.kampucheathmey.com/wp-content/uploads/2022/07/៣-14.jpg)
សាយរ៉ិនមានចិត្តកាចសាហាវ ស៊ីសាច់ជាអាហារ ជាពិសេសស្អប់មនុស្សប្រុសខ្លាំងណាស់។ ពួកនាងតែងបោកបញ្ឆោតមនុស្ស ដោយប្រើសម្លេងច្រៀង ឬតន្ត្រីដើម្បីអោយមករកនាង មនុស្សដែលជាជនរងគ្រោះច្រើនជា អ្នកនេសាទ អ្នកជិះទូក ក្មេងប្រុស។ នៅពេលយប់ ជាពេលដែលពួកសាយរ៉ិនចេញរកស៊ី ជួនកាលមនុស្សខ្លះ ត្រូវបាននាងយកទៅដាក់នៅលើកោះ ដើម្បីទុកជាអាហារនៅពេលថ្ងៃ។
៤. មច្ឆាទឹកសាប
![](https://www.kampucheathmey.com/wp-content/uploads/2022/07/៤-9.jpg)
សំបុកមច្ឆាពូជនេះមាននៅក្នុង ស្រះ អូរ ទន្លេ ជាពិសេសទឹកបឹង ចំណែកឯកន្ទុយវិញមានទំហំទៅតាមទឹកដែលវារស់នៅ។ ពពួកមច្ឆាទឹកសាបនេះ មានភាពរួសរាយដាក់មនុស្សដូចមិត្តភក្តិ ហើយសម្រាប់ចំណីគឺស៊ីទៅតាមជម្រើសអ្នកខ្លះស៊ីសាច់ អ្នកខ្លះស៊ីរុក្ខជាតិ។
៥. ណៃអាឌីស (Naiades)
![](https://www.kampucheathmey.com/wp-content/uploads/2022/07/៥-6.jpg)
ណៃអាឌីសជាមច្ឆារស់នៅតំបន់ទឹកសាប ដែលគ្មានកន្ទុយមានរូបសម្បត្តិស្អាតសក់វែង ប៉ុន្តែនាងតែងស្រាតននលគោក ហើយពួកនាងមានចិត្តល្អចេះស្រលាញ់ការពារទឹក និងមនុស្សជាទីស្រលាញ់របស់ខ្លួន។ ទឹកដែលនាងរស់នៅមានថាមពលវេទមន្តសាកសិទ្ធិអាចជួយឲ្យអ្នកហែលមានសុខភាពល្អ ស្ត្រីងាយមានគត៌ និងដំណាំលូតលាស់ល្អ។ ម៉្យាងទៀតនាងក៏អាចបំពុលទឹក ឬធ្វើឲ្យលិចទឹកនិងគ្រោះរាំងស្ងួតដើម្បីសម្លាប់សត្រូវទៀតផង។
៦. គីអាស (Ceasg)
![](https://www.kampucheathmey.com/wp-content/uploads/2022/07/៦-6.jpg)
នាងជាមច្ឆាបង្កគ្រោះថ្នាក់ផង សំណាងល្អផង ព្រោះបើអ្នកចាប់នាងបានអ្នកនឹងត្រូវផ្ដល់ឲ្យនូវបំណងប្រាថ្នា៣ដង។ ប៉ុន្តែនៅពេលនាងរកឃើញស្នេហាពិត នឹងមនុស្សវិញ នាងនឹងប្រែកាយជាមនុស្សហើយរស់នៅជាប្រពន្ធបុរសនោះអស់មួយជីវិត។
៧. មច្ឆាមហាសមុទ្រ
![](https://www.kampucheathmey.com/wp-content/uploads/2022/07/៧-5.jpg)
ពូជមច្ឆានេះមានចំនួនច្រើនជាងពូជមច្ឆាផ្សេងៗ ពួកគេមាននាទីការពារទឹកជ្រៅៗ និងដើរតួជាគូស្នេហ៍របស់ព្រះ។ ក្រៅពីជាប្រពន្ធនិងម្ដាយរបស់ព្រះ ពួកនាងក៏រាប់ជាអាទិទេពស្រីដែលគ្រប់គ្រងប្រភពទឹកសាបរបស់ផែនដីផងដែរ។
៨.សលគី (Selkies)
![](https://www.kampucheathmey.com/wp-content/uploads/2022/07/៨-3.jpg)
សលគីរស់នៅកោះអង់គ្លេស និងអ៊ីស្លង់ ពួកវាមានសមត្ថភាពអាចប្រែកាយពីសត្វភេទៅជាមនុស្សបាន ក្នុងករណីនរណាម្នាក់រកឃើញស្រោមសត្វរបស់នាងនោះ នាងនឹងដាក់ខ្លួនជាប្រពន្ធដ៏ស្មោះត្រង់ម្នាក់សម្រាប់បុរសនោះ ប៉ុន្តែបើសលគីរកស្រោមសត្វឃើញវិញនាងប្រាកដជាពាក់រួចរត់ចូលសមុទ្រវិញដោយមិនងាកក្រោយតែម្ដង។
៩. អាតាហ្គាទីស (Atargatis)
![](https://www.kampucheathmey.com/wp-content/uploads/2022/07/៩-2.jpg)
រឿងព្រេងនិទាននាងមច្ឆាចាស់ជាងគេគឺ អាតាហ្គាទីសនេះហើយ នាងគឺជាទេពធីតានៃព្រះច័ន្ទ ទឹក និងភាពជាស្ត្រីនៅអាស្សីរី។ នាងត្រូវគេគោរពទុកជាទេពធីតាកាលពី ៣០០០-៤០០០ឆ្នាំមុន រឿងរ៉ាវរបស់នាងបានរៀបរាប់ថាការស្លាប់របស់គូស្នេហ៍របស់នាងធ្វើឲ្យនាងលង់ទឹកសមុទ្រដោយទុក្ខសោក បន្ទាប់ពីសម្រាលបានកូននៅលើឆ្នេរខ្សាច់ ដោយក្ដីអាណិតព្រះក៏សម្រេចចិត្តជួយសង្គ្រោះនាងឲ្យក្លាយជាមច្ឆាទៅ។
១០. ម៉ាមីវ៉ាតា (Mami Wata)
![](https://www.kampucheathmey.com/wp-content/uploads/2022/07/១០-2.jpg)
ម៉ាមីវ៉ាតា គឺជាភាសាជប៉ុនមានន័យថា “មាតានៃទឹក” នាងគឺជាទេពធីតានៃទឹករបស់អាហ្វ្រិកដែលមានទម្រង់ជាមច្ឆាកន្ទុយត្រី ជួនកាលជាកន្ទុយពស់ ហើយក៏អាចជាមនុស្សពេលខ្លះដែរ។
១១. យេម៉ាយ៉ា (Yemaya)
![](https://www.kampucheathmey.com/wp-content/uploads/2022/07/១១-1.jpg)
ឈ្មោះមួយទៀតរបស់យេម៉ាយ៉ាគឺ យេម៉ូចា នាងគឺជាទេពធីតាសមុទ្រនៃប្រទេសអាហ្វ្រិក។ នៅក្នុងសាន់តេរ៉ាដែលជាសាសនារបស់អាហ្វ្រូ-ការាបៀន នាងជាទេពធីតាមាតាមហាសមុទ្រ និងព្រះជាទីគោរពពីមនុស្សទូទាំងពិភពលោក។
១២. សាប្រ៊ីណា (Sabrina)
![](https://www.kampucheathmey.com/wp-content/uploads/2022/07/១២.jpg)
យោងតាមរឿងព្រេង សាប្រ៊ីណា គឺជាកូនរបស់ព្រះអង្គ ឡូគ្រីនុស (Locrinus) ជាមួយប្រពន្ធចុង ដោយសារតែបែបនេះហើយទើបអតីតភរិយាព្រះអង្គឈ្មោះ ខ្វេនដូឡេន ចង់សម្លាប់សាប្រ៊ីណានិងម្ដាយនៅក្នុងទន្លេសេវឺន ជាលទ្ធផលល្អនាងក៏ក្លាយទៅជាទេពធីតាទន្លេ និងជាអាទិទេពផងដែរ៕
ប្រែសម្រួល៖វារី់
ចុចអាន៖ការពិតដ៏គួរឲ្យភ្ញាក់ផ្អើលទាំង ៩ ពីសត្វឃ្មុំ គ្រប់គ្នាអាចមិនដឹងសោះ
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត