Connect with us

KPT+

ម៉ាស្សាមុខជំរុញរំហូរទឹករងៃ ផ្ដល់ប្រយោជន៍ច្រើនយ៉ាងដល់ផ្ទៃមុខ

បានផុស

នៅ

ការម៉ាស្សាមុខជំរុញរំហូរទឹករងៃជាបច្ចេកទេសម៉ាស្សាផ្ទៃមុខ និងក ដោយប្រើចលនាថ្នមៗ និងយឺតៗអូសសង្កត់លើប្រព័ន្ធទឹករងៃ ដើម្បីកម្ចាត់​ជាតិពុលចេញពីផ្ទៃមុខតាមវិធីធម្មជាតិ។ តើការម៉ាស្សាបែបនេះផ្តល់ប្រយោជន៍អ្វីខ្លះដល់ស្បែកមុខ? ហើយយើងគួរម៉ាស្សាមុខបែបណា?

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១. ការម៉ាស្សាមុខជំរុញរំហូរទឹករងៃជួយស្បែកមុខ

  • កម្ចាត់ជាតិពុលចេញពីផ្ទៃមុខ
  • កាត់​បន្ថយ​រង្វង់ភ្នែកខ្មៅ​ និងការហើមក្រោម​ភ្នែក​
  • កាត់​បន្ថយការហើមមុខដោយជំរុញការបញ្ចេញជាតិទឹកពីផ្ទៃមុខ
  • ជួយឱ្យចរន្តឈាមលើផ្ទៃមុខរត់បានល្អ
  • ជួសជុលកោសិកាស្បែកមុខ
  • កាត់បន្ថយស្នាមមុន និងការកើតមុន

២. វិធីម៉ាស្សាមុខជំរុញរំហូរទឹករងៃ

យើងត្រូវសម្អាតដៃឱ្យស្អាតជាមុនសិនមុននឹងចាប់ផ្តើមម៉ាស្សាមុខជំរុញរំហូរទឹករងៃតាមជំហានដូចខាងក្រោម៖

ក. ម៉ាស្សាថ្ងាស

ដាក់ម្រាមដៃបួនទាំងសង (ចង្អុរ កណ្តាល នាង និងកូន) នៅកណ្តាលថ្ងាស ហើយអូសទាញម្រាមដៃមកកាន់សៀតផ្កា ៣ ដង។

ខ.ម៉ាស្សាត្រចៀក

យកម្រាមដៃសងខាងទាំង ៥ សង្កត់ថ្នមៗ ៣ ដងនៅតំបន់ក្រោយទង​ត្រចៀកទាំងសងខាងដើម្បីធ្វើឱ្យប្រព័ន្ធទឹករងៃសកម្ម។

គ. ម៉ាស្សាក្រោមភ្នែក

យកម្រាមដៃ​ចង្អុលសង្ក់តលើថង់ដក់ក្រោមគល់ភ្នែក រួចអូសថ្នមៗទៅកាន់សៀតផ្កា ៣ ដង។

ឃ. ម៉ាស្សាត្របកភ្នែក

យកម្រាមដៃ​ចង្អុលសង្កត់លើត្របកភ្នែកត្រង់ចំណុចប្រសព្វនឹងរន្ធទឹកភ្នែក រួចអូសថ្នមៗទៅកាន់សៀតផ្កា ៣ ដង។

ង. ម៉ាស្សាច្រមុះនិងមាត់

យកម្រាមដៃកណ្តាលសង្កត់លើចង្អូរលើបបូរមាត់ ៣ ដង (សាច់ចន្លោះច្រមុះនិងមាត់) រួចយកម្រាមដៃកណ្តាលទាំងសងខាងអូសពីចង្អូរលើបបូរមាត់ទៅកាន់គុម្ពត្រចៀក ៣ ដង។

ច. ម៉ាស្សាចង្កា

យកម្រាមដៃចង្អុរ និងកណ្តាលដៃទាំងសងខាងមកអូសថ្នមៗពីចំណុចកណ្តាលចង្កាទៅកាន់ថ្គាម រួចអូសទៅទងក្រោយទងត្រចៀក ៣ ដង។

ឆ. ម៉ាស្សាក

ជាចុងក្រោមយើងត្រូវប្រើចុងម្រាមដៃចង្អុរ និងកណ្តាលមកសង្កត់ថ្នមៗ​លើសៀតផ្កាទាំងសងខាង រួចអូសមកកាន់គុម្ពត្រចៀក ហើយអូស​មកកាន់តំបន់ក្រោយទងត្រចៀក។ បន្ទាប់មកអូសថ្នមៗចុះមកកាន់ចន្លោះឆ្អឹងដងកាំបិត និងអូសតាមចន្លោះឆ្អឹងដងកាំបិតមកកាន់ចំណុច​ប្រសព្វនៅកណ្តាលទ្រូង ៣ ដង។

បន្ទាប់ពីម៉ាស្សាមុខជំរុញរំហូរទឹករងៃហើយ យើងត្រូវលាងសម្អាតផ្ទៃមុខជាមួយទឹកក្តៅឧណ្ហៗ រួចលាបក្រែមផ្តល់សំណើម ឬសេរ៉ូម ហើយរំលង ២-៣ ថ្ងៃ ចាំម៉ាស្សាបែបនេះម្តងទៀត៕

អត្ថបទផ្ដល់ដោយ៖ Hello Krupet

ចុចអាន៖ជាំមុខមានប៉ុន្មានប្រភេទ? អាចព្យាបាលជាទេ?

ចុចអាន៖កំហុសធំៗ ៦​ យ៉ាង ស្រីៗតែងធ្វើឲ្យ Skincare បាត់បង់ប្រសិទ្ធភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ភ្នំសំពៅ
សន្តិសុខសង្គម៥ ម៉ោង មុន

ភ្លើងឆេះព្រៃលើភ្នំសំពៅ បង្ខំឲ្យព្រះសង្ឃជម្លៀសព្រះកាយចេញរកកន្លែងសុវត្ថិភាព

លោកវរសេនីយ៍ឯក សំ វិច្ចិកា
សន្តិសុខសង្គម២៣ ម៉ោង មុន

អ្នកនាំពាក្យ បញ្ជាក់ពីស្ថានភាពអ្នករងរបួសក្នុងហេតុការណ៍ឆេះក្លឹបកម្សាន្ដ មីតណាយព្រីមៀរ កាលពីម្សិលមិញ

សេង សារី និង មុត ចន្ថា
នយោបាយ៣ ម៉ោង មុន

មនុស្សស្និទ្ធនឹង កឹម សុខា សង្ស័យលើការសារភាពរបស់លោក សេង សារី

ព័ត៌មានជាតិ១៩ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

សុវត្ថិ មុនីនាគ
ជីវិតកម្សាន្ដ២១ ម៉ោង មុន

មុនីនាគ ជាប់ឈ្មោះជាតារាចម្រៀងប្រុស មានសមត្ថភាពច្រៀងភាសាអង់គ្លេសល្អបំផុត

Sokha Hotels

ព័ត៌មានពេញនិយម