KPT+
មនុស្សយក្ស និងនារីអូដ្ឋ ដែលមានពិតលើលោក
តោះ! មកស្គាល់មនុស្សចម្លែក ២ ប្រភេទដែលមានពិតលើលោកនេះ៖
ប្តីប្រពន្ធយក្ស៖ លោក Martin Bates និងអ្នកស្រី Anna Bates
Anna Bates កើតឆ្នាំ ១៨៤៦ ប្រទេសកាណាដា ក្នុងគ្រួសារដែលមានឪពុកម្តាយ បងប្អូនប្រុសស្រី សុទ្ធតែមានកម្ពស់មធ្យម។ នៅអាយុ ១៥ ឆ្នាំ Anna មានកំពស់ ៦.៨ ហ្វីត (ជាង ២ ម៉ែត្រ) ។ នាងមានទម្ងន់ប្រហែល ២២០ ផោន (ជាង ៩៩ គីឡូក្រាម) និងមានជើងធំៗ។ ទោះបីជានារីរូបនេះមានមាឌធំគួរឱ្យខ្លាចខុសគេក៏ដោយ ប៉ុន្តែនាងមានសម្រស់ស្រស់ស្អាតណាស់។

នៅអាយុ ២៥ ឆ្នាំ Anna បានស្គាល់និងស្រឡាញ់គ្នាជាមួយអ្នកសម្ដែងសៀកលោក Martin Bates ។ Martin ក៏កើតក្នុងគ្រួសារមួយដែលមនុស្សគ្រប់គ្នាមានកម្ពស់ធម្មតាដែរ ប៉ុន្តែពេលអាយុ ៦ ឆ្នាំ លោកចាប់ផ្តើមលូតកម្ពស់លឿនខ្លាំង ហើយនៅវ័យ ១៤ ឆ្នាំ បុរសនេះមានកម្ពស់ ៦.៨ ហ្វីត(ជាង ២ ម៉ែត្រ)។ នៅពេល Martin បានជួប Anna លោកមានកម្ពស់ ៧.៦ ហ្វីត(២.៣ ម៉ែត្រ)។
ក្រោយមកពួកគេបានរៀបការ និងប្រកបរបរជាអ្នកសម្តែងសៀកនិងលេងតន្ត្រី។ ប្តីប្រពន្ធមួយគូនេះមានកូនពីរដង ប៉ុន្តែមិនសមប្រកបទាំងអស់។ នៅថ្ងៃទី ១៩ ខែឧសភាឆ្នាំ ១៨៧២ Anna ប្រសូតបានកូនស្រីម្នាក់ ប៉ុន្តែទារិកាបានស្លាប់ភ្លាមៗក្រោយសម្រាល។ ៧ ឆ្នាំក្រោយ ពួកគេប្រសូតបានកូនប្រុសម្នាក់ទៀត ប៉ុន្តែទារកនេះរស់បានតែ ១១ ម៉ោងប៉ុណ្ណោះក៏ស្លាប់ទៅ។

៩ ឆ្នាំក្រោយ អ្នកស្រី Anna មានជំងឺគាំងបេះដូង រួចក៏លាចាកលោកទៅ រីឯលោក Martin រៀបការម្តងទៀតជាមួយស្រ្តីមានកម្ពស់ធម្មតាម្នាក់។
នារីអូដ្ឋ៖ Ella Harper
Ella Harper កើតក្នុងឆ្នាំ ១៨៧០ នៅសហរដ្ឋអាមេរិក។ Ella ជាក្មេងស្រស់ស្អាតម្នាក់ ប៉ុន្តែនាងកើតជំងឺចម្លែកម្យ៉ាងដែលមានជង្គង់មិនអាចបញ្ឈរឲ្យត្រង់ដូចមនុស្សទូទៅ។ ដូច្នេះមធ្យោបាយតែមួយគត់ដែលនាងអាចដើរបានគឺ ត្រូវដើរជើងបួនដូចសត្វពាហនៈ។

នៅអាយុ ១២ ឆ្នាំក្មេងស្រីនេះចូលរួមក្នុងកម្មវិធីសៀក Harris’ Nickel Plate Circus ហើយត្រូវបានគេដាក់រហស្សនាមនាងថា “នារីអូដ្ឋ” ចាប់ពីពេលនោះមក។ Ella លេចមុខនៅលើការផ្សាយពាណិជ្ជកម្មជាបន្តបន្ទាប់ ដោយនាងអាចរកចំណូលបាន ២០០ ដុល្លារក្នុងមួយសប្តាហ៍ (ប្រហែល ៥០០០ ដុល្លារឥឡូវនេះ)។

នៅអាយុ ១៦ ឆ្នាំនារីអូដ្ឋបានសម្រេចចិត្តចាកចេញពីកម្មវិធីផ្សាយនានា ហើយទៅសាលារៀនវិញ។ វ័យ ៣៥ ឆ្នាំនាងបានរៀបអាពាហ៍ពិពាហ៍ និងមានផ្ទៃពោះភ្លាមៗបន្ទាប់ពីរៀបការរួច។ Ella មានកូនស្រីម្នាក់ ប៉ុន្តែទារិកាបានស្លាប់ទាំងមិនទាន់បានមួយខួបដោយមិនដឹងមូលហេតុ។ អាយុ ៤៨ ឆ្នាំនាងនិងស្វាមីបានទទួលយកក្មេងស្រីម្នាក់មកចិញ្ចឹម ប៉ុន្តែក្មេងស្រីនោះបានស្លាប់ពេលអាយុបាន ៣ ខែ។
៣ ឆ្នាំក្រោយនារីអូដ្ឋ ទទួលមរណភាព នាឆ្នាំ ១៩២១៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Brightside
ចុចអាន៖ ឈ្មោះព្រះចន្ទពេញបូណ៌មីតាមខែនីមួយៗ ដែលមនុស្សភាគច្រើនមិនធ្លាប់បានដឹង

-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?