Connect with us

KPT+

មនុស្សយក្ស និងនារីអូដ្ឋ ដែលមានពិតលើលោក

បានផុស

នៅ

តោះ! មកស្គាល់មនុស្សចម្លែក ២ ប្រភេទដែលមានពិតលើលោកនេះ៖

ប្តីប្រពន្ធយក្ស៖ លោក Martin Bates និងអ្នកស្រី Anna Bates

Anna Bates កើតឆ្នាំ ១៨៤៦ ប្រទេសកាណាដា ក្នុងគ្រួសារដែលមានឪពុកម្តាយ បងប្អូនប្រុសស្រី សុទ្ធតែមានកម្ពស់មធ្យម។ នៅអាយុ ១៥ ឆ្នាំ Anna មានកំពស់ ៦.៨ ហ្វីត (ជាង ២ ម៉ែត្រ) ។ នាងមានទម្ងន់ប្រហែល ២២០ ផោន (ជាង ៩៩ គីឡូក្រាម) និងមានជើងធំៗ។ ទោះបីជានារីរូបនេះមានមាឌធំគួរឱ្យខ្លាចខុសគេក៏ដោយ ប៉ុន្តែនាងមានសម្រស់ស្រស់ស្អាតណាស់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅអាយុ ២៥ ឆ្នាំ Anna បានស្គាល់និងស្រឡាញ់គ្នាជាមួយអ្នកសម្ដែងសៀកលោក Martin Bates ។ Martin ក៏កើតក្នុងគ្រួសារមួយដែលមនុស្សគ្រប់គ្នាមានកម្ពស់ធម្មតាដែរ ប៉ុន្តែពេលអាយុ ៦ ឆ្នាំ លោកចាប់ផ្តើមលូតកម្ពស់លឿនខ្លាំង ហើយនៅវ័យ ១៤ ឆ្នាំ បុរសនេះមានកម្ពស់ ៦.៨ ហ្វីត(ជាង ២ ម៉ែត្រ)។ នៅពេល Martin បានជួប Anna លោកមានកម្ពស់ ៧.៦ ហ្វីត(២.៣ ម៉ែត្រ)។

ក្រោយមកពួក​គេ​បាន​រៀបការ និងប្រកបរបរជាអ្នកសម្តែងសៀកនិងលេងតន្ត្រី។ ប្តីប្រពន្ធមួយគូនេះមានកូនពីរដង ប៉ុន្តែមិនសមប្រកបទាំងអស់។ នៅថ្ងៃទី ១៩ ខែឧសភាឆ្នាំ ១៨៧២ Anna ប្រសូតបានកូនស្រីម្នាក់ ប៉ុន្តែទារិកាបានស្លាប់ភ្លាមៗក្រោយសម្រាល។  ៧ ឆ្នាំក្រោយ ពួកគេប្រសូតបានកូនប្រុសម្នាក់ទៀត ប៉ុន្តែទារកនេះរស់បានតែ ១១ ម៉ោងប៉ុណ្ណោះក៏ស្លាប់ទៅ។

៩ ឆ្នាំក្រោយ អ្នកស្រី Anna មានជំងឺគាំងបេះដូង រួចក៏លាចាកលោកទៅ រីឯលោក Martin រៀបការម្តងទៀតជាមួយស្រ្តីមានកម្ពស់ធម្មតាម្នាក់។

នារីអូដ្ឋ៖ Ella Harper

Ella Harper កើតក្នុងឆ្នាំ ១៨៧០ នៅសហរដ្ឋអាមេរិក។ Ella ជាក្មេងស្រស់ស្អាតម្នាក់ ប៉ុន្តែនាងកើតជំងឺចម្លែកម្យ៉ាងដែលមានជង្គង់មិនអាចបញ្ឈរឲ្យត្រង់ដូចមនុស្សទូទៅ។ ដូច្នេះមធ្យោបាយតែមួយគត់ដែលនាងអាចដើរបានគឺ ត្រូវដើរជើងបួនដូចសត្វពាហនៈ។

នៅអាយុ ១២ ឆ្នាំក្មេងស្រីនេះចូលរួមក្នុងកម្មវិធីសៀក Harris’ Nickel Plate Circus ហើយត្រូវបានគេដាក់រហស្សនាមនាងថា “នារីអូដ្ឋ” ចាប់ពីពេលនោះមក។ Ella លេចមុខនៅលើការផ្សាយពាណិជ្ជកម្មជាបន្តបន្ទាប់ ដោយនាងអាចរកចំណូលបាន ២០០ ដុល្លារក្នុងមួយសប្តាហ៍ (ប្រហែល ៥០០០ ដុល្លារឥឡូវនេះ)។

នៅអាយុ ១៦ ឆ្នាំនារីអូដ្ឋបានសម្រេចចិត្តចាកចេញពីកម្មវិធីផ្សាយនានា ហើយទៅសាលារៀនវិញ។ វ័យ ៣៥ ឆ្នាំនាងបានរៀបអាពាហ៍ពិពាហ៍ និងមានផ្ទៃពោះភ្លាមៗបន្ទាប់ពីរៀបការរួច។ Ella មានកូនស្រីម្នាក់ ប៉ុន្តែទារិកាបានស្លាប់ទាំងមិនទាន់បានមួយខួបដោយមិនដឹងមូលហេតុ។ អាយុ ៤៨ ឆ្នាំនាងនិងស្វាមីបានទទួលយកក្មេងស្រីម្នាក់មកចិញ្ចឹម ប៉ុន្តែក្មេងស្រីនោះបានស្លាប់ពេលអាយុបាន ៣ ខែ។

៣ ឆ្នាំក្រោយនារីអូដ្ឋ ទទួលមរណភាព នាឆ្នាំ ១៩២១៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ Brightside

ចុចអាន៖ ឈ្មោះ​ព្រះចន្ទ​ពេញ​បូណ៌មី​តាម​ខែ​នីមួយៗ​​ ដែល​មនុស្ស​ភាគច្រើន​មិន​ធ្លាប់​បាន​ដឹង

ចុចអាន៖ រឿងចម្លែក ១២ យ៉ាងដែលមានតែនៅក្នុងប្រទេសឥណ្ឌាប៉ុណ្ណោះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

សហរដ្ឋអាមេរិកនិយាយថា ករណីវាយប្រហារនៅសាលប្រគំតន្ត្រី Crocus City Hall គឺជាការអាម៉ាស់របស់រុស្ស៊ី

ព័ត៌មានជាតិ៨ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួង​ការងារ​នាំ​យក​ប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់​ជូន​កម្មករ​រោងចក្រ Y&W ដែល​កំពុង​សម្រាលកូន​ដល់​មន្ទីរពេទ្យ

ព័ត៌មានជាតិ១០ ម៉ោង មុន

ទីតាំងចែកចាយនំបាយក្តាំង និងគ្រឿងសមុទ្របង្កក៣ទីតាំង ត្រូវបានរកឃើញថា គ្មានស្តង់ដារបច្ចេកទេសត្រឹមត្រូវ

ព័ត៌មានជាតិ១១ ម៉ោង មុន

ប្រាង្គអាយុកាលពាន់ឆ្នាំ លើកំពូលភ្នំដងរែក កំពុងចែងចាំង អួតអ្នកទេសចរ អំឡុងព្រឹត្តិការណ៍សមរាត្រី

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

កីឡា៤ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៣ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៧ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម