KPT+
៥ យ៉ាង ថែរក្សាស្បែកនៅតែស្អាត និងស្រស់ថ្លា ទោះបីគេងយប់ជ្រៅរាល់ថ្ងៃ
លទ្ធផលមួយក្នុងចំណោមលទ្ធផលដែលកើតឡើងចំពោះស្បែកពីការចូលគេងយឺត គឺប្រឈមនឹងស្បែកខូច ជាពិសេសស្ត្រីមួយចំនួន ដែលនិយមមានទម្លាប់គេងយប់ជ្រៅ។ ជារឿយៗស្រ្តីត្រូវប្រឈមមុខនឹងបញ្ហាស្បែកស្រអាប់ ហើយស្បែកមិនភ្លឺ។ លើសពីនេះ មនុស្សមួយចំនួនក៏ប្រឈម នឹងបញ្ហាជាមួយនឹងរន្ធញើសធំៗ ស្បែកស្ងួត និងស្នាមជ្រួញដែលជៀសមិនរួច។ ដូច្នេះសម្រាប់មិត្តនារីៗនិយមគេងយប់ជ្រៅ យើងខ្ញុំសូមចែករំលែកវិធី ៥យ៉ាងដើម្បីថែរក្សាស្បែកឲ្យនៅតែស្រស់ថ្លា។

១ ផឹកទឹកឲ្យបានគ្រប់គ្រាន់
ដោយសារតែការគេងយឺត ជាលទ្ធផលរាងកាយបាត់បង់ជាតិទឹកនៅក្រោមស្បែក។ វាធ្វើឲ្យស្បែកស្ងួត និងបញ្ហាជ្រួញយ៉ាងងាយ។ការផឹកទឹកឲ្យបានគ្រប់គ្រាន់ គឺជួយបំពេញតម្រូវការរបស់រាងកាយ។ ដូច្នេះហើយ ចាត់ទុកជាវិធីថែរក្សាស្បែកមិនអោយខូច សូម្បីតែគេងយប់ជ្រៅ ក៏អាចធ្វើតាមបានយ៉ាងងាយដែរ។មិត្តនារីណាក៏ជៀសមិនផុតពីការចូលគេងយឺតដែរ។ដូច្នេះហើយ ត្រូវហូបទឹកឲ្យយបានញឹកញាប់ពេញមួយថ្ងៃ ដើម្បីបន្ថែមសំណើមដល់ស្បែកខ្លួនឯង។
២ រក្សាសារធាតុចិញ្ចឹមស្បែក
នៅពេលដែលស្បែកប្រឈមមុខនឹងបញ្ហាផ្សេងៗ អ្វីដែលត្រូវធ្វើគឺ ការថែរក្សាស្បែក បញ្ហាស្បែកស្ងួតច្រើនតែជាបញ្ហាដែលកើតចេញពីការគេងយឺត។ ដើម្បីព្យាបាលស្បែកស្ងួតគឺត្រូវប្រើក្រែមផ្ដល់សំណើមដែលផ្ដល់សំណើមខ្ពស់។ ព្រោះវាត្រូវបានគេចាត់ទុកថាជួយបន្ថែមជាតិទឹកដល់ស្បែក និងរក្សាជាតិទឹកនៅក្រោមស្បែកផងដែរ។ ដូច្នេះកុំភ្លេចចិញ្ចឹមស្បែកឲ្យបានញឹកញាប់ ពេលត្រូវគេងយប់ជ្រៅស្ទើររាល់យប់។

៣ លាងមុខរបស់អ្នកដោយទឹកត្រជាក់
ការលាងសម្អាតមុខរបស់អ្នកដោយទឹកត្រជាក់ ក៏អាចជួយការពារស្បែកអ្នកមិនឲ្យមើលទៅស្រអាប់ដែរ។ ព្រោះទឹកត្រជាក់នឹងជួយការពារស្បែកពីការរលាក ហើយក៏ជួយឲ្យរាងកាយមានការប្រុងប្រយ័ត្នផងដែរ ខណៈពេលដែលលាងមុខរបស់អ្នកជាមួយនឹងទឹកដែលក្តៅពេក អាចប្រឈមនឹងការធ្វើឲ្យស្បែកស្ងួត និងរលាក។
៤ សម្អាតស្បែកជានិច្ចមុនពេលចូលគេង
មិនថាចូលគេងយប់ជ្រៅប៉ុណ្ណាទេ ស្រីៗគួរតែសម្អាតស្បែកខ្លួនមុនចូលគេង។ ជាពិសេសការលុបគ្រឿងសម្អាង ត្រូវធ្វើភ្លាមៗពេលត្រឡប់មកផ្ទះវិញ ។
៥ ចៀសវាងភេសជ្ជៈដែលមានជាតិកាហ្វេអ៊ីន
ប្រសិនបើអ្នកត្រូវគេងយឺតញឹកញាប់ តាមការណែនាំគឺត្រូវចៀសវាងភេសជ្ជៈដែលមានជាតិកាហ្វេអ៊ីន។ ព្រោះភេសជ្ជៈទាំងនេះ នឹងជំរុញឲ្យរាងកាយបាត់បង់ជាតិទឹកដោយការបញ្ចេញទឹកតាមទឹកនោម ហើយនៅពេលដែលរាងកាយត្រូវបានបញ្ចេញទឹកច្រើនពេក វានឹងធ្វើឲ្យស្បែកខ្សោះជាតិទឹក វាក៏ងាយនឹងធ្វើឲ្យស្បែកស្ងួត និងងាយខូចដែរ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖បើមិនចង់ខូចមុខ កុំប្រើគ្រឿងសម្អាងដែលផ្ទុកគ្រឿងផ្សំ ៦ នេះ ជាមួយគ្នាឲ្យសោះ

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ